ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅប្រពន្ធទៅដេក នាងអត់ទៅភ្នំភ្លើងផ្ទុះឡើង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកណ្ដាល ៖ បុរស​ចិត្ត​ហាន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សំដី ជាមួយ​ក្រុម​គ្រួសារ​ខាង​ប្រពន្ធ និង​ខឹង​ប្រពន្ធ​មិន​ដេក​ជាមួយ​ហើយ​លួច​ដុត​ផ្ទះ​ម្ដាយក្មេក​ឆេះ​អស់​ម៉ដ្ឋ​កាលពី​វេលា​ម៉ោង​៣​នឹង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​កោះ​ខ្នុរ​ថ្មី ឃុំ​ព្រែក​រកា…

ខេត្តកណ្ដាល ៖ បុរស​ចិត្ត​ហាន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សំដី ជាមួយ​ក្រុម​គ្រួសារ​ខាង​ប្រពន្ធ និង​ខឹង​ប្រពន្ធ​មិន​ដេក​ជាមួយ​ហើយ​លួច​ដុត​ផ្ទះ​ម្ដាយក្មេក​ឆេះ​អស់​ម៉ដ្ឋ​កាលពី​វេលា​ម៉ោង​៣​នឹង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​កោះ​ខ្នុរ​ថ្មី ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ សុវណ្ណ វ​ណ្ណះ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ ។ ចំណែក​ជនរ​រង​គ្រោះ ជា​ម្ដាយក្មេក និង​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ប្រាក់ សួន អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ មានមុខ​កសិករ ។ សម្ភារ​ខូចខាត​រួម​មាន ផ្ទះ​មួយ​ខ្នង ម៉ូតូ​គប់​ជ្រុង​មួយ​គ្រឿង ព​ណ៏​ទឹក​សមុទ្រ ទូរស័ព្ទ​៣​គ្រឿង ទូរទស្សន៍​២​គ្រឿង និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ។

នគរបាល​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មនុស្ស​ផឹកស្រា ញៀន​ថ្នាំ និង​ធ្លាប់​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ប្រពន្ធ​ជា​ញឹកញាប់ មុន​ពេល​កើតហេតុ​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ជនសង្ស័យ​​​មាន​ទំនាស់​ពាក្យ​សំដី ជាមួយ​ប្រពន្ធ​ព្រោះ​ប្រពន្ធ​មិន​ទៅ​ដេក​ជាមួយ ។ ជនសង្ស័យ​បាន​រករឿង​ប្រពន្ធ ឪពុក​ម្តាយក្មេក និង​បងប្អូន​ខាង​ប្រពន្ធ ដែល​ជា​អ្នក​រស់នៅ​ក្នុងផ្ទះ​ជាមួយ និង​គំរាម​ដុត​ផ្ទះ​ទៀត​ផង ។ ពេល​នោះ​ប្រពន្ធ ឪពុក​ម្តាយក្មេក និង​បងប្អូន ខាង​ប្រពន្ធ​មិន​បាន​សំរាក​នៅ​លើ​ផ្ទះ​ទេ ដោយ​នាំ​គ្នា​មក​សំរាក​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ព្រោះ​ខ្លាច​ជនសង្ស័យ​ដុត​ផ្ទះ ។ បន្ទាប់​មក​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​ក៏​នាំ​គ្នា​សំរាក​លង់លក់​ទៅ ។ ចំណែក​ជនសង្ស័យ​ដេក​នៅ​លើ​ផ្ទះ​លុះ​ដល់​វេលា​ម៉ោង​៣​នឹង​៣០​នាទី​ទៀប​ភ្លឺ​ដែល​ជា​ម៉ោង​កើតហេតុ​ជនសង្ស័យ​ក៏​បាន​យក​ខោអាវ​គ​ដុត​នៅ​លើ​ពូក​ដុត​ឆេះ​ផ្ទះ ក្រុម​គ្រួសារ​ខាង​ប្រពន្ធ​ខំ​ពន្លត់​មិន​រលត់​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​អស់ទាំង​ស្រុង ។ ក្រោយ​កើតហេតុ​នគរបាល​ក៏​ចុះ​ដល់​កន្លែង​កើតហេតុ​រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ