ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​ម្នាក់​ជួប​រឿង​ដ៏ជូរ​ចត់ស្មាន​មិនដល់​ថ្នូរ​នឹង​ ​iPhone

6 ឆ្នាំ មុន

ចាត់​ទុក​ថា ​ជា​បញ្ហា​មួយ​នៅ​ប្រទេស​ចិន ​ដែល​យុវជន​ភ្លើតភ្លើន​លើ​សម្ភារ​និយម ជាក់​ស្តែង​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​ប្រកាស​លក់​ព្រហ្មចារី​របស់​ខ្លួន​ជា​ថ្នូរ​នឹង​iPhone8 ។ សារព័ត៌មាន​របស់​ចិន​កាលពី​ថ្ងៃ​ទី​១៨ តុលា ២០១៧ ផ្សាយ​ថា​​ យុវតី​ជនជាតិ​ចិន​ឈ្មោះ​«សៀវ​ឈើ​ន​»…

ចាត់​ទុក​ថា ​ជា​បញ្ហា​មួយ​នៅ​ប្រទេស​ចិន ​ដែល​យុវជន​ភ្លើតភ្លើន​លើ​សម្ភារ​និយម ជាក់​ស្តែង​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​ប្រកាស​លក់​ព្រហ្មចារី​របស់​ខ្លួន​ជា​ថ្នូរ​នឹង​iPhone8 ។

សារព័ត៌មាន​របស់​ចិន​កាលពី​ថ្ងៃ​ទី​១៨ តុលា ២០១៧ ផ្សាយ​ថា​​ យុវតី​ជនជាតិ​ចិន​ឈ្មោះ​«សៀវ​ឈើ​ន​» ​អាយុ​១៧​ឆ្នាំ​បាន​ប្រកាស​លក់ ព្រហ្មចារី​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ទឹកប្រាក់​២០.០០០​យាន់ ឬ​ប្រហែល​៣០០០​ដុល្លារ​ ដើម្បី​យក​ប្រាក់​ទៅ​ទិញ​ទូរស័ព្ទ​«iPhone 8»​កំពុង​ពេញ​និយម​លើ​ក្រុម​យុវជន​ចិន ។ មិន​នឹក​ស្មានថា វត្ថុ​ដែល​នាង​ទទួល​បាន​ពី​ការ​ប្រើ​វិធីសាស្ត្រ​នេះ​ក្លាយជា​មេរៀន​ដ៏​ជូរ​ចត់​នៅ​ក្នុង​ជីវិត ។

នាង​សៀវ​ឈើ​ន តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត​បាន​ជួប​យុវជន​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​កូន​មហា​សេដ្ឋី​ម្នាក់​ដែល​ចាប់អារម្មណ៍​ចង់​បំពេញ​បំណង​របស់​នាង ។ ពួក​គេ​ណាត់ជួប​គ្នា ទើប​ឈាន​ដល់​រឿង​នឹក​ស្មាន​មិន​ដល់​មួយ ។

សៀវ​ឈើ​ន​បញ្ជាក់​ថា​«​មិត្តភក្តិ​របស់ខ្ញុំ​ទិញ​iPhone 8s ហើយ​ខ្ញុំ​ក៏​ចង់​ធ្វើ​ដូច​ពួក​គេ ប៉ុន្តែ​គ្មាន​ប្រាក់ ។ មិត្ត​របស់ខ្ញុំ​មួយ​ចំនួន​ធ្លាប់​ធ្វើការ​ដោះ​ដូរ​បែប​លក់​ព្រហ្មចារី​រួច​មក​ហើយ ឃើញ​ដូច្នេះ​នាង​ខ្ញុំ​សម្រេចចិត្ត​អនុវត្ត​តាម ។ ខ្ញុំ​គ្រាន់តែ​ដេក​នៅ​ស្ងៀម​ក៏​ទទួល​បាន​វត្ថុ​ដែល​ខ្លួន​ត្រូវការ​» ។

យុវជន​ម្នាក់​នោះ​បាន​លួងលោម​ឱ្យ​នាង​សៀវ​ឈើ​ន​ចូល​បន្ទប់ ហើយ​គេ​បាន​យក​iPhone 8​ជូន​នាង ។ គេ​បាន​ក្រៀក​នាង​ទៅ​អង្គុយ​លើ​គ្រែ ។ ត្រង់​ចំណុច​នេះ​ធ្វើ​ឱ្យ​នាង​ភិតភ័យ ។ យុវជន​នោះ​បាន​ហៅ​បុរស​មាឌ​ក្រអាញ​៣​នាក់​ទៀត​ចេញពី​បន្ទប់ទឹក មាន​ម្នាក់​ក្នុង​ចំណោម​នោះ​កាន់​ម៉ាស៊ីន​ថត​វី​ដេ​អូ​ឃ្លី​ប ចំណែក​អ្នក​ដទៃ​ទៀត​សុទ្ធតែ​ដោះ​អាវ។

ឃើញ​ដូច្នេះ​សៀវ​ឈើ​ន​ក្រោកឈរ​បម្រុង​គេចខ្លួន ប៉ុន្តែ​ត្រូវ​ក្រុម​បុរស​ទាំងនោះ​ចាប់​ឱ្យ​នៅ​លើ​គ្រែ ។ ចាត់​ទុក​ថា​ជា​រឿង​មួយ​ដែល​នាង​នឹក​ស្មាន​មិន​ដល់ ធ្វើ​ឱ្យ​នាង​ភ័យរន្ធត់​មិន​អាច​គេច​ពី​ហេតុការណ៍​អាក្រក់​បាន ។

តាម​ពិតជា​ឈុត​ឆាក​រៀបចំ​ទុកជា​មុន និង​ជា​រឿង​អប់រំ​ដល់​យុវជន​គ្រប់​រូប​កុំឱ្យ​ជ្រួល​ជ្រើម​​នឹង​របស់​ប្រើប្រាស់ ពិសេស​កុំ​លក់ខ្លួន​ជា​ថ្នូរ​នឹង​សម្ភារ​ទំនើប ។ កន្លង​​​មក​មិន​ថា ​តែ​កើត​មាននៅ​ប្រទេស​ចិន​ទេ សូ​ម្បី​តែ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ក៏​កើត​មាន​ស្ថានភាព​សម្ភារ​និយម​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ