ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែកហៅ​ផង ដើរ​រក​ផង ឃើញ​ម្នាក់​ហែល​ទឹក​ម្នាក់​ឱប​សសរស្ពាន ​តែ​បាត់​ម្នាក់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​បាន​បើក​ឆាក​ប្រ​យុ​ទ្ឋ​គ្នា​យ៉ាង​សាហាវ​នៅ​លើ​ស្ពាន​ព្រែក​កំពង់បាយ ហៅ​ស្ពានថ្ម​ថ្មី បណ្តាល​ឲ្យ​ភាគី​ម្ខាង​ដែល​មាន​គ្នា​បី​នាក់​ដែល​កំពុង​ឈរ​ចាំ​មិត្ត​នៅ​លើ​ស្ពាន​បាន​លោតទឹក​ពីលើ​ស្ពាន​ទាំង​បី​នាក់​ដើម្បី​គេចខ្លួន​ឲ្យ​ផុត​ពីមុខ​ដាវ​សា​ម៉ូ​រ៉ៃ​ពី​ភាគី​ដែល​ដេញ​កាប់ ប៉ុន្តែ​ការ​លោតទឹក​នេះ​បាន​ហែល​រួច​លើ​ច្រាំង​បាន​ពីរ​នាក់ រីឯ​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ។…

ខេត្តកំពត ៖ ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​បាន​បើក​ឆាក​ប្រ​យុ​ទ្ឋ​គ្នា​យ៉ាង​សាហាវ​នៅ​លើ​ស្ពាន​ព្រែក​កំពង់បាយ ហៅ​ស្ពានថ្ម​ថ្មី បណ្តាល​ឲ្យ​ភាគី​ម្ខាង​ដែល​មាន​គ្នា​បី​នាក់​ដែល​កំពុង​ឈរ​ចាំ​មិត្ត​នៅ​លើ​ស្ពាន​បាន​លោតទឹក​ពីលើ​ស្ពាន​ទាំង​បី​នាក់​ដើម្បី​គេចខ្លួន​ឲ្យ​ផុត​ពីមុខ​ដាវ​សា​ម៉ូ​រ៉ៃ​ពី​ភាគី​ដែល​ដេញ​កាប់ ប៉ុន្តែ​ការ​លោតទឹក​នេះ​បាន​ហែល​រួច​លើ​ច្រាំង​បាន​ពីរ​នាក់ រីឯ​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​លើ​ស្ពានថ្ម​ព្រែ​កក​ពង់​បាយ ស្ថិត​នៅ​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

បើ​តាម​ភាគី​ខាង​ជន​រង​គ្រោះ​ឈ្មោះ អូន តេ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​ខ្លួន​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ចេញ​មក​ពី​លេង​វត្ត​អង្គ​គ្រឹ​ស្នា ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ មក​ដល់​ក្រុង​កំពត​ត្រង់​ចំណុច​ហាត់ប្រាណ​ក្បែរ​កីឡា​ទឹក​ខាងត្បូង​សាលាខេត្ត​បាន​នាំ​គ្នា​ហាត់ ប្រាណ​រហូត​ដល់​ម៉ោង​២​នឹង​៣០​នាទី ទើប​ឈប់​ហាត់​ក៏​ជិះ​ម៉ូតូ​មក​រក​កន្លែង​ចាក់​សាំង​ពេល​ជិះ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​មាន​គ្នា​៦​នាក់​មក​ដល់​លើ​ស្ពាន​មិត្តភក្តិ​បី​ក៏​ឲ្យ​ឈប់​ម៉ូតូ​ពួក​គេ​បី​នាក់​ចុះ​ចាំ​នៅ​ទីនោះ​ហើយ​ឲ្យ​ម៉ូតូ​ដែល​ទៅ​ចាក់​សាំង​ទាំង​ពីរ​ចាក់​រួច​ចាំ​ដឹក​ពួក​គេ​ទៅ​ផ្ទះ​វិញ ។ ពេល​ខ្លួន និង​មិត្តភក្តិ​ដែល​ទៅ​ចាក់​សាំង​ម៉ូតូ​ទាំង​នៅ​មុខ​ក្លឹ​ប​ដ្គ្រា​ហ្គ្រិ​ន​រួច​ត្រឡប់​មក​យក​មិត្តភក្តិ​វិញ​ស្រាប់តែ​បាត់​ពួក​គេ​ទាំង​បី​នាក់ ហើយ​ឃើញ​ម៉ូតូ​ជន​បង្ក​នៅ​បើក​ម៉ូតូ​ត្រឡប់​ចុះ​ត្រឡប់​ឡើង​ពេល​នោះ​ខ្លួន​ក៏​ពុំ​បាន​ចាប់អារម្មណ៍​ថា ពួក​នេះ​មាន​បំណង​អ្វី​ដែរ ។ លុះ​បាត់​មិត្តភក្តិ​មិនឃើញ​ក៏​ស្រែកហៅ​ផង ដើរ​រក​ផង​ក៏​ឃើញ​មិត្តភក្តិ​ម្នាក់​ហែល​ទឹក នៅ​ឱប​សរសរ​ស្ពាន​ម្នាក់​ទៀត​ហែល​ទៅ​ឡើង​នៅ​ខ្ចុះ​ហាង​តា​ឪ ក៏​ហៅ​ឡើង​មក រីឯ​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​រក​មិនឃើញ​តាំងពី​ពេល​នោះ​មក ។ ពេល​មាន​ហេតុ​ការ​នេះ​កើតឡើង​រួចខ្លួន​ក៏​បានឃើញ​សមត្ថកិច្ច​នៅ​យាម​ក្បែរ​ស្ពាន​ជួយ​អន្តរា​គម​រាយ​ការ​មក​កំលាំង​អធិការ​ក្រុង ហើយ​កំលាំង​អធិការ​ក្រុង​កំពត​ក៏​បាន​នាំ​ខ្លួន​ក្រុម​របស់​ខ្លួន​ដែល​នៅ​សល់​គ្នា​ចំនួន​៥​នាក់​បាត់​ម្នាក់​ទៅ​កាន់​អធិការ​ក្រុង​បន្ទាប់​ពី​មាន​ហេតុ​ការ​នោះ​មក ។

សមត្ថកិច្ច​នគរបាល​ក្រុង​ឲ្យ​ដឹង​ថា ក្រុម​ភាគី​ដែល​ត្រូវ​ភាគី​បង្ក​ដេញ​កាប់​ប្រហារ​ដោយ​ដាវ​ម៉ូ​រ៉ៃ​ទាំង​៦​នាក់ រីឯ​ភាគី​ខាង​ជន​បង្ក​មាន​គ្នា​ចំនួន​៨​នាក់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​សមត្ថកិច្ច​ក្តាប់​បាន​មុខសញ្ញា​ខ្លះ​ៗ​ហើយ ។ រីឯ​ភាគី​រង​គ្រោះ​ដែល​បាត់​ខ្លួន​សមត្ថកិច្ច​កំពុង​សហការ​ជាមួយ​ក្រុម​គ្រួ​សារ​​ដើម្បី​ស្រាវជ្រាវ​រក​សាកសព​រហូត​ដល់​ម៉ោ​១០​នឹង​១៥​នាទី​ព្រឹក​នេះ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ