ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុគន្ធ​ ថេ​រ៉ាយុ ប្រារព្ធ​​​ខួប​កំណើត​​​គម្រប់​​​​​23​ឆ្នាំ​​​​ ស្រ​ប​ខួប​​​​​អាពាហ៍​​​ពិពាហ៍​ឪពុក​ម្តាយ​​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ តារាចម្រៀង​វ័យ​ក្មេង​ប្រចាំ​ផលិតកម្មថោន សុគន្ធ ថេរ៉ាយុ បាន​ប្រារព្ធ​ពិធីខួប​កំណើត​របស់​ខ្លួន​គម្រប់​អាយុ​២៣​ឆ្នាំ កាលពី​រាត្រី​​ទី៣ តុលា ឆ្នាំ២០១២ នៅ​​ផ្ទះ​របស់​លោក ​ស្ថិត​នៅក្នុង​បុរីពិភព​ថ្មី​ក្បែ​រ​វត្ត​សំរោង​អណ្ដែត ​។​នេះជាពិធីធំដុំលើក​ទី២ហើយ បន្ទាប់​ពី​លោក​​ប្រារព្ធពិធីឡើង​​​វីឡា​ថ្មី​​ក្រោម​វត្ត​មាន​របស់​តា​រាល្បី​ឈ្មោះ​ចូល​រួម ។ ពិធីខួប​កំណើតរបស់​លោក​រ៉ាយុ ​នា​

រាជ​ធានីភ្នំពេញ​ ៖ តារាចម្រៀង​វ័យ​ក្មេង​ប្រចាំ​ផលិតកម្មថោន សុគន្ធ ថេរ៉ាយុ បាន​ប្រារព្ធ​ពិធីខួប​កំណើត​របស់​ខ្លួន​គម្រប់​អាយុ​២៣​ឆ្នាំ កាលពី​រាត្រី​​ទី៣ តុលា ឆ្នាំ២០១២ នៅ​​ផ្ទះ​របស់​លោក ​ស្ថិត​នៅក្នុង​បុរីពិភព​ថ្មី​ក្បែ​រ​វត្ត​សំរោង​អណ្ដែត ​។​នេះជាពិធីធំដុំលើក​ទី២ហើយ បន្ទាប់​ពី​លោក​​ប្រារព្ធពិធីឡើង​​​វីឡា​ថ្មី​​ក្រោម​វត្ត​មាន​របស់​តា​រាល្បី​ឈ្មោះ​ចូល​រួម ។ ពិធីខួប​កំណើតរបស់​លោក​រ៉ាយុ ​នា​ឱកាសនោះ ក្រៅ​ពី​វត្ត​មាន​ឪពុក​ម្ដាយ និង​បងប្អូន​មិត្ត​ភក្តិ​​របស់​លោក ក៏មាន​តារា​សម្ដែង និងតារា​ចម្រៀង​ចូលរួម​យ៉ាង​ច្រើនកុះករ។

លោកសុគន្ធ ថេរ៉ាយុ និយាយថា ថ្ងៃ​ទី​៣ តុលា មិនមែនគ្រាន់តែជា​ថ្ងៃកំណើត​របស់​លោក​​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជាថ្ងៃខួបអាពាហ៍​ពិពាហ៍​​របស់លោក​ប៉ា អ្នកម៉ាក់លោក​ដែរ។ ដូច្នេះ​ហើយទើប​លោក​ប៉ា​របស់​លោក​ធ្វើ​ដំណើរ​​ពី​​ប្រទេស​សិង្ហបុរី បើទោះជា​លោក​ជាប់​រវល់​កិច្ច​ការ​មុខ​ជំនួញ​​នៅទីនោះ​ក៏​ដោយ​ ។ លោកសុគន្ធ ថេរ៉ាយុ បញ្ជាក់ថា«ថ្ងៃទី៣ ​តុលា ជាខួបរបស់ខ្ញុំដែល​ចូល​ដល់​វ័យ​២៣​ឆ្នាំ ហើយ​ក៏​ជាថ្ងៃពិសេស​នៃខួបអាពាហ៍​ពិពាហ៍​របស់​ប៉ាម៉ាក់ខ្ញុំផងដែរ»។

ខួបកំណើតរបស់លោក​ថេរ៉ា​យុ មិនបាន​ធ្វើធំ​ដុំឡើយ ពោល​គឺ​អញ្ជើញ​​​ភ្ញៀវ​​​ប្រមាណ​១៥​តុ​ប៉ុណ្ណោះ ដោយសារតែលោក​ចង់​ធ្វើត្រឹម​លក្ខណៈ​មិត្តភក្ដិជិតដិត​ ពិសេស​តារា​មក​ពី​ផលិត​កម្ម Town តែម្ដង។​ខួបកំណើតរបស់លោកសុគន្ធ ថេរ៉ាយុ នា​ពេល​នោះ​ក៏​មាន​វត្តមាន​តារា​ល្បីៗ​ជា​ច្រើន​ចូល​រួម​អប​អរ​សាទរ​ទាំង​តារា​ចម្រៀង តារាសម្ដែង និង​ពិធីករ-ពិធីការិនី​ដែល​ធ្វើ​ឱ្យ​កម្មវិធី​កាន់​តែ​មាន​ភាព​អធិកអធមខ្លាំង​ឡើ​​ង ។

លោក​សុគន្ធ ថេរ៉ាយុ បានចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅឆ្នាំ២០០៧ ហើយ​​ប្រិយ​មិត្ត​​​អ្នក​​ស្តាប់​ស្គាល់លោក​តាមរយៈបទ​«មហារីក​បេះ​ដូង»​នៅក្នុងផលិតកម្ម«ក្លាស៊ិក»​។ រហូត​មកដល់​ពេល​នេះ​លោក​បាន​ក្លាយ​ទៅ​ជា​តា​រា​ចម្រៀងជួរ​មុខ​របស់​ផលិត​កម្ម«ថោន» និងកំពុង​ឡើង​កូដ​តាម​រយៈ​បទ​ចម្រៀងជាបន្តបន្ទាប់​នៅក្នុង​ផលិត​កម្ម​មួយ​នេះ។ លោក​​​រ៉ាយុ ធ្លាប់សម្ដែង​ក្នុង​ខ្សែភាព​យន្តបាន​៥​​រឿងមាន​​រឿង«ចម្រៀងស្នេហ៍រលកជីវិត»​«កញ្ចក់ជីវិត» «អាបកាលីប០០៩​»«វិញ្ញាណ​ស្នេហ៍​ចាំជាតិ»​ និងរឿង«សុគន្ធ ថេរ៉ាយុ​លង​បះ​សក់»។

លោក សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀង​មាន​ឈ្មោះបោះសំឡេងមួយ​រូបក្នុងផលិតកម្មថោន ។ បទចម្រៀង​របស់​លោក​ដែល​កំពុង​ទទួល​បានការគាំទ្រពី​ទស្សនិក​ជន​នា​ពេល​បច្ចុប្បន្ន គឺបទ«​បងឡប់ៗ​ស្រលាញ់​អូន​ដល់​ថ្នាក់​ហ្នឹង»​ព្រមទាំងបទចម្រៀងមួយ​ចំនួន​​ទៀត៕