ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​អស្ចារ្យ​នៃ​ការ​បង្ហាញ​រថយន្ត​លើ​ដងផ្លូវ​របស់​ក្រុមហ៊ុន​រថយន្ត Nissan Cambodia

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Nissan Cambodia នឹង​បង្កើត​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា នៅ​ខេត្តកំពង់ចាម និង​ខេត្តសៀមរាប ដើម្បី​បង្ហាញ​នូវ​រថយន្ត​ដែល​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា និង​ពាណិជ្ជករ​ជាតិ និង​អន្តរជាតិ​ផង​ដែរ​។​…

​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Nissan Cambodia នឹង​បង្កើត​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា នៅ​ខេត្តកំពង់ចាម និង​ខេត្តសៀមរាប ដើម្បី​បង្ហាញ​នូវ​រថយន្ត​ដែល​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា និង​ពាណិជ្ជករ​ជាតិ និង​អន្តរជាតិ​ផង​ដែរ​។​

​ព្រឹត្តិការណ៍​ទី ១ គឺ​ព្រឹត្តិការណ៍ Roadshow ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ១៥-១៦ ខែកញ្ញា ឆ្នាំ​២០១៧ នឹង​មានការ​បង្ហាញ​នូវ​រថយន្ត​ស៊េរី​ទំនើប ថ្មីស្រឡាង និង​កំពុង​ពេញ​និយម​នៅ​កម្ពុជា Nissan NAVARA ដែល​ក្បួន​រថយន្ត​នៅ​បង្ហាញខ្លួន​លើ​ដង​ផ្លូវ​នៃ​រង្វង់​មូល​ស្ពាន​គី​ហ្សូ​ណា​។ ក្នុង​ព្រឹ​តិ្ត​ការណ៍​នេះ អតិថិជន​មិន​ត្រឹមតែ​ឃើញ​ផ្ទាល់​ភ្នែក​​នៃ​រូបរាង​ដ៏​ស្រស់​ស្អាត​នៃ​រថយន្ត Nissan NAVARA តែ​ប៉ុណ្ណោះ​ទេ តែ​អតិថិជន​នឹង​ទទួល​បាន​សេវា​ដ៏​ល្អ​បំផុត ជាមួយ​និង​លក្ខខណ្ឌ​បង់​រំ​លោះ​ពិសេស​ដោយ​គ្រាន់តែ​បង់​លើក​ដំបូង​ត្រឹម 2,600$ តែ​ប៉ុណ្ណោះ​! ជាមួយនឹង​ការ​ទទួល​កម្ចី​កាន់តែ​រហ័ស ។

​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​វិញ កុំ​ភ្លេច​ណា ព្រឹ​ត្ត​ការណ៍​ពិសេស​មួយ​ដែល​​ហៅ​ថា Pchum Ben Open House នៃ​សាល​តាំង​ពិ​ព័រណ៍​រថយន្ត (showroom) Nissan សាខា​ខេត្តសៀមរាប នឹង​ប្រព្រឹត្ត​ទៅ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី ១៦ ខែកញ្ញា នេះ​។ ដូច្នេះ​ដើម្បី​ទទួល​បាន​ឱកាស​ពិសេស​នៃ​កម្មវិធី Promotion សម្រាប់​រថយន្ត Nissan NAVARA សូម​អញ្ជើញ​ទៅ​ទស្សនា showroom ខេត្តសៀមរាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ