ភ្នំពេញ,ព្រះរាជាណាចក្រកម្ពុជា ៖ ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំសិកា្ខសាលាអ្នកគ្រប់គ្រង និងកិច្ចប្រជុំជាន់ខ្ពស់សម្រាប់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមនៃតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១២ ។ ព្រឹត្តការណ៍ដ៏ឱឡារិកនេះ បានប្រពឹត្តទៅកាលពីថ្ងៃទី៧ដល់ថ្ងៃទី៩ កញ្ញា ឆ្នាំ ២០១២ នៅខេត្តសៀមរាប និងមានការចូលរួមពីសិក្ខាកាមជាង៣០០នាក់ រួមមាននិយោជិត ក្រុមហ៊ុនមេនូឡាយហ្វ៍ អ្នកគ្រប់គ្រង និង ទីប្រឹក្សាធានារ៉ាប់រងដែលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានអ្នកតំណាងប្រទេសកម្ពុជាចំនួន១០នាក់ផងដែរ ។
ព្រឹតិ្តការណ៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីទទួលស្គាល់នូវសមិទ្ធផលរបស់និយោជិត អ្នកគ្រប់គ្រង និងទីប្រឹក្សាធានារ៉ាប់រងដែលបានបំពេញភារកិច្ចរបស់ខ្លួនបានល្អបំផុតសម្រាប់ក្រុមហ៊ុនមេនូឡាយហ្វ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមាននៅក្នុងប្រទេសចំនួន៧ គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា ។ ព្រឹត្តិការណ៍នេះ ក៏បានដើរតួយ៉ាងសំខាន់ផងដែរក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បន្ថែមដល់ពួកគេ ។ លើសពីនេះទៅទៀត សិក្ខាកាមក៏មានឱកាសផងដែរ ដើម្បីសែ្វងយល់ពីវប្បធម៌ខ្មែរតាមរយៈការទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទអង្គរវត្តដែលជាទីក្រុងបុរាណនៃប្រទេសកម្ពុជា និងក៏ដូចជាការភ្លក់នូវរសជាតិដ៏ឆ្ងាញ់នៃមុខម្ហូបខ្មែរ ។
លោក David Wong ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ក្នុងពេលបើកកម្មវិធីនៅសណ្ឋាគារ Sofitel Angkor នាខេត្តសៀមរាបថា«នេះគឺជាព្រឹត្តិការណ៍ដ៏ឱឡារិកមួយរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ហើយយើងមានកិតិ្តយសយ៉ាងខ្ពង់ខ្ពស់ដែលប្រទេសកម្ពុជាត្រូវបានជ្រើសរើសឲ្យក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំនូវព្រឹតិ្តការណ៍ នៅក្នុងឆ្នាំនេះ » ។ លោកក៏បានបនែ្ថមទៀតដែរថា «នេះគឺជាឱកាសយ៉ាងល្អប្រសើរមួយសម្រាប់ទីប្រឹក្សាធានារ៉ាប់រងរបស់យើង ក្នុងការចែករំលែកនូវបទពិសោធន៍ និងផ្លាស់ប្តូរគំនិតគា្នទៅវិញទៅមកដើម្បីធានាឲ្យបានថា យើងផ្តល់ជូនដល់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេនូវសេវាកម្មមួយប្រកបដោយបទដ្ឋានអន្តរជាតិយ៉ាងពិតប្រាកដ»។
អំពីក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា
ប្រទេសកម្ពុជា គឺជាទីផ្សារចុងក្រោយដែលក្រុមហ៊ុនមេនូឡាយហ្វ៍ ហ្វាយនែនសល បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ។ ប្រតិបតិ្តការនេះបានចាប់ផើ្តមឡើងក្នុងខែមិថុនា ឆ្នាំ២០១២ ដែលជិតដល់ឱកាសគម្រប់ខួប១២៥ឆ្នាំ នៃការបងើ្កតក្រុមហ៊ុន ។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់យើងអាចរកឃើញបាននៅគេហទំព័រ www.manulife.com.kh ។
អំពីក្រុមហ៊ុនមេនូឡាយហ្វ៍ ហ្វាយនែនសល
ក្រុមហ៊ុនមេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ២០១២ យើងខ្ញុំបានប្រារព្ធខួប១២៥ឆ្នាំ ក្នុងការផ្តល់នូវដំណោះស្រាយដែលមានប្រសិទ្ធភាព ភាពជឿជាក់ ទំនុកចិត្ត និងការគិតឆ្ពោះទៅកាន់ថ្ងៃអនាគតសម្រាប់ការសម្រេចចិត្តដ៏សំខាន់ៗទាក់ទងនឹងហិរញ្ញវត្ថុរបស់អតិថិជន ។ បណ្តាញជាលក្ខណៈអន្តរជាតិនៃនិយោជិត ភ្នាក់ងារ និងដៃគូចែកចាយរបស់យើងខ្ញុំ កំពុងផ្តល់ជូនដល់អតិថិជនរាប់លាននាក់នូវផលិតផល និងសេវាកម្មការពារផែ្នកហិរញ្ញវត្ថុ និងផែ្នកគ្រប់គ្រងទ្រព្យសម្បត្តិ។ យើងខ្ញុំក៏ផ្តល់ជូនផងដែរនូវសេវាគ្រប់គ្រងទ្រព្យសកម្ម ជូនដល់អតិថិជនដែលជាស្ថាប័នផងដែរ ។ នៅត្រឹមថ្ងៃទី ៣០ មិថុនា ឆ្នាំ២០១២ មូលនិធិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ហ្វាយនែនសល និងក្រុមហ៊ុនដែលជាបុត្រសម័្ពន្ធ មានសរុបចំនួន៥១៤ពាន់លានដុល្លារកាណាដា (៥០៤ពាន់លានដុល្លារអាមេរិក)។ ក្រុមហ៊ុនធើ្វប្រតិបត្តិការរបស់ខ្លួននៅតំបន់អាស៊ី និង ប្រទេសកាណាដា ក្រោមឈ្មោះថា ក្រុមហ៊ុនមេនូឡាយហ្វ៍ហ្វាយនែនសល និងក្រោមឈ្មោះថា ក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ។
សាជីវកម្មមេនូឡាយហ្វ៍ ហ្វាយនែនសល ត្រូវបានជួញដូរក្រោមឈ្មោះ “MFC” នៅក្នុងទីផ្សារភាគហ៊ុនប្រទេសកាណាដា (TSX), ទីផ្សារភាគហ៊ុនញូវយ៉ក (NYSE) និងទីផ្សារភាគហ៊ុនហ្វ៊ីលីពីន (PSE) ហើយក្រោមឈ្មោះ “945” នៅក្នុងទីផ្សារភាគហ៊ុនហុងកុង (SEHK) ។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន មេនូឡាយហ៍្វ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ manulife.com ៕
ចែករំលែកព័តមាននេះ