ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោ​ធ​បើក​ការ​ដ្ឋាន​សាង​សង់​បណ្តាញ​អគ្គិសនី​​តង់​ស្យុង​​មធ្យម​​២២​គីឡូ​​វ៉ុល​​នៅខេត្ត​សៀមរាប​

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​ក្រោម​ទុន​វិនិ​យោគ​​របស់​​ក្រុម​ហ៊ុន​ KTC Cable Co….,Ltd ប្រទេស​កូរ៉េ​ បណ្តាញអគ្គិសនី​​ខ្សែ​បញ្ជូន​តង់​ស្យុង​មធ្យម​​២២​គីឡូ​វ៉ុល ដែលភ្ជាប់​​ស្រុក​សៀមរាប​​ទៅ​​ស្រុក​ជី​ក្រែង​តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​៦ ​ចម្ងាយ​៩១​គីឡូ​ម៉ែត្រ ​បានត្រូវ​បង្កើត​ឡើង​ ហើយ​ពិធីសម្ពោធ​​បើក​ការ​ដ្ឋាន​សាង​សង់​បណ្តាញ​អគ្គិសនី​​នេះត្រូវបាន​​ធ្វើឡើង​​កាលពី​

ខេត្តសៀមរាប ៖ ​ក្រោម​ទុន​វិនិ​យោគ​​របស់​​ក្រុម​ហ៊ុន​ KTC Cable Co….,Ltd ប្រទេស​កូរ៉េ​ បណ្តាញអគ្គិសនី​​ខ្សែ​បញ្ជូន​តង់​ស្យុង​មធ្យម​​២២​គីឡូ​វ៉ុល ដែលភ្ជាប់​​ស្រុក​សៀមរាប​​ទៅ​​ស្រុក​ជី​ក្រែង​តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​៦ ​ចម្ងាយ​៩១​គីឡូ​ម៉ែត្រ ​បានត្រូវ​បង្កើត​ឡើង​ ហើយ​ពិធីសម្ពោធ​​បើក​ការ​ដ្ឋាន​សាង​សង់​បណ្តាញ​អគ្គិសនី​​នេះត្រូវបាន​​ធ្វើឡើង​​កាលពី​ថ្ងៃទី​១៨ កញ្ញា ២០១២ កន្លងទៅ​ក្រោម​អធិបតី​ភាព​លោក​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និងថាម​ពល និង​ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​កូរ៉េ​​ប្រចាំ​កម្ពុជា ព្រមទាំងមាន​ការ​ចូលរួម​ពី​លោក​អភិបាល​ខេត្ត និង​មន្ត្រីរាជការ ​ប្រជា​ពលរដ្ឋ​​យ៉ាង​ច្រើន​កុះករ ។

​ថ្លែង​ក្នុង​ឱកាស​នោះ​លោក​ស៊ុយ​ សែម បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន KTC Cable Co….,Ltd នៃ​សាធារណ​រដ្ឋ​​កូរ៉េ ​បានសម្រេចដាក់​ទុន​វិនិ​យោគ​​៥​លាន​ដុល្លារ​អាមេរិក​ ដើម្បីការអភិវឌ្ឍ​បណ្តាញអគ្គិសនី​​តង់​ស្យុង​​មធ្យម​ក្នុង​ស្រុក​សៀមរាប និង​​ស្រុក​ជីក្រែង​ប្រមាណ​៩១​គីឡូម៉ែត្រ ដែល​គម្រោង​នេះនឹង​អាចផ្គត់​ផ្គង់​​​អគ្គិសនី​ជូន​ប្រជាពល​រដ្ឋ​​ប្រមាណ​​៦០.០០០​គ្រួសារ ។​ តាម​​ការ​ឱ្យ​ដឹង​របស់​ក្រុម​ហ៊ុន​គម្រោង​នេះបាន​និង​កំពុង​សាងសង់​យ៉ាងមមាញឹក​​​បាន​ប្រមាណ​​៣៨​គីឡូ​ម៉ែត្រ ហើយ​​គ្រោង​នឹងបញ្ចប់​នៅចុងឆ្នាំ​នេះផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕