ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូន​ ធ្វើ​ការ​ចាប់​រង្វាន់​​​ស្វែង​រក​​​អ្នក​មាន​​សំណាង​​​ពី​កម្ម​វិធី​​សេដ្ឋី​​កាត​កោស​ និង​​ផ្តល់​ជូន​​រង្វាន់​សំណាង​​ដល់​អតិថិជន​​ចុះ​ឈ្មោះ​​ថ្មី​ ប្រើ​​កម្ម​វិធី​ MCAក្នុង​ខែ​​សីហា ​ទឹក​ប្រាក់​​សរុប​ 600​លាន​រៀល​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​កាល​ពី​រសៀល​​ថ្ងៃ​ទី​​១៤ កញ្ញា ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​​បាន​ធ្វើ​​ការ​ចាប់​រង្វាន់​​ស្វែង​រកអ្នក​មាន​​​សំណាង​​ដែល​បាន​ចូល​រួម​​​ជាមួយ​កម្ម​វិធី​​សេដ្ឋី​​កាត​កោស​​ ចាប់​ពី​​ថ្ងៃ​ទី​​១ ខែ​សីហា ​រហូត​ដល់​ថ្ងៃ​ទី​​៣០ ខែ​​កញ្ញា ​​ដែលមាន​ទឹក​ប្រាក់​​សរុប​​​៦០០​លាន​រៀល ។
​​អតិ​ថិជន​​​មិត្ត​ហ្វូន​​ទាំង​អស់​​​គ្រាន់​តែ​​ធ្វើ​​ការ​បញ្ចូល​ទឹក​ប្រាក់​​តាម​រយៈ​​កាត​កោស​​មិត្ត​ហ្វូន​​ ហើយ​ផ្ញើ​​លេខ​សម្គាល់​​កាត​កោស​​ទៅ​កាន់

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​កាល​ពី​រសៀល​​ថ្ងៃ​ទី​​១៤ កញ្ញា ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​​បាន​ធ្វើ​​ការ​ចាប់​រង្វាន់​​ស្វែង​រកអ្នក​មាន​​​សំណាង​​ដែល​បាន​ចូល​រួម​​​ជាមួយ​កម្ម​វិធី​​សេដ្ឋី​​កាត​កោស​​ ចាប់​ពី​​ថ្ងៃ​ទី​​១ ខែ​សីហា ​រហូត​ដល់​ថ្ងៃ​ទី​​៣០ ខែ​​កញ្ញា ​​ដែលមាន​ទឹក​ប្រាក់​​សរុប​​​៦០០​លាន​រៀល ។
​​អតិ​ថិជន​​​មិត្ត​ហ្វូន​​ទាំង​អស់​​​គ្រាន់​តែ​​ធ្វើ​​ការ​បញ្ចូល​ទឹក​ប្រាក់​​តាម​រយៈ​​កាត​កោស​​មិត្ត​ហ្វូន​​ ហើយ​ផ្ញើ​​លេខ​សម្គាល់​​កាត​កោស​​ទៅ​កាន់​​លេខ​​៩៩៩៩​​ នឹ​​ង​មាន​ឱកាស​​​ឈ្នះ​រង្វាន់​​ជាច្រើន​​​សន្ធឹក​សន្ធាប់​​ដូច​ជា​​រង្វាន់​​លើក​ទឹក​ចិត្ត​​សម្រាប់​អតិ​ថិ​ជន​​ឈ្នះ​កាត​កោស​​បញ្ចូល​ទឹក​ប្រាក់​​ចំនួន​​៥​ដុល្លារ ១០​ដុល្លារ​ ​រហូត​ដល់​​៥០​ដុល្លារ​ ​មានចំនួន​​៨៣០​​រង្វាន់ ​រង្វាន់​ធំ​​ជា​ទឹក​ប្រាក់​​​១០០​​​ដុល្លារ ១​រង្វាន់​​​៣០០​ដុល្លារ​​ ១​រង្វាន់​ និង​​​៥.០០០​ដុល្លារ​ ១​រង្វាន់ ​។ ​

កម្មវិធី​​សេដ្ឋ​ី​កាត​កោស​​​នឹង​បន្ត​​ផ្ត​ល់​​​រង្វាន់​​​សំណាង​​​ជូន​អតិ​ថិ​ជន​​មិត្ត​ហ្វូន​​ទាំង​អស់​​ដែល​នឹង​ចាប់​ផ្តើម​​​ពី​ថ្ងៃ​​ទី​​១ ​ខែ​កញ្ញា​​ រហូត​ដល់​​ថ្ងៃ​ទី​៣១ កញ្ញា ​។ សម្រាប់​វគ្គ​​ទី​​២​ ​ចាប់​ផ្តើម​​​ពី​ថ្ងៃ​​ទី​១ ខែ​តុលា ​រហូត​ដល់​ថ្ងៃ​ទី​​៣១ ​ខែ​ធ្នូ​ ឆ្នាំ​​​២០១២​ ​ដោយ​អតិ​ថិ​ជន​​មិត្ត​ហ្វូន​​គ្រាន់​តែ​​ធ្វើ​ការ​បញ្ចូល​ទឹក​​ប្រាក់​​ ហើយ​បញ្ចូល​​​លេខ​​កូដ​​​សំណាង​​ដែល​មាន​​នៅ​លើ​កាត​​​កោស ​ដោយ​ហៅ​ទៅ​លេខ​​៩៩៩៩​ នឹង​មាន​ឱកាស​​ឈ្នះ​រង្វាន់​​ជា​ច្រើន​ដូច​ជា ​រថយន្ត ​Ford ranger ១​គ្រឿង ​ម៉ូតូ​ហុង​ដា  ​Scoopy ចំនួន​​១០​រង្វាន់ ​ម៉ូតូ​ HONDA Dream ​ចំនួន​១០​រង្វាន់ ​ទូរ​ទស្សន៍​​ SAMSUNG ៣២​អីុញ​​ចំនួន​​១៥០​រង្វាន់​​ និង​កាត​​បញ្ចូលទឹក​ប្រាក់​​ជាច្រើន​​​ ដែល​សរុប​​ជាង​​១.៧០០​លាន​រៀល ​។ អតិ​ថិ​ជន​​មិត្ត​ហ្វូន​​​ធ្វើ​ការ​​បញ្ចូល​ទឹក​ប្រាក់​​តាម​រយៈ​​កាត​កោស​​មិត្ត​​ហ្វូន​​កាន់​តែ​ច្រើន​​ នឹង​មាន​​ឱកាស​​​ឈ្នះ​​​រង្វាន់​​​កាន់​តែ​ច្រើន ។​​​​ ​រង្វាន់​​​នឹង​ធ្វើ​​ការ​ប្រគល់​ជូន​ម្ចាស់​​រង្វាន់​​នៅ​ក្នុង​សប្តាហ៍​​​បន្ទាប់​ ​ដោយ​​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​តាម​រយៈ​​គេ​ហទំព័រ​ ​​​www.metfone.com.kh ។ ​

​​ក្រៅ​ពី​កម្ម​វិធី​​សេដ្ឋី​​កាត​កោស​ និង​សេវា​កម្ម​​​ MCA ក្រុម​ហ៊ុន​​មិត្ត​ហ្វូន​​តែ​ង​​តែ​ផ្តល់​​ជូន​អតិ​​ថិ​ជន​​នូវ​សេវា​​កម្ម​ថ្មី​ៗ​​ជា​ច្រើន​ ​ជាមួយ​​​កម្ម​វិធី​កម្សាន្ត​​សប្បាយ​ៗ​ និង​​មាន​ឱកាស​​ឈ្នះ​រង្វាន់​​ជា​ច្រើន​សន្ធឹក​សន្ធាប់​​ជា​បន្ត​បន្ទាប់ ​ដូច​ជា​សេវា​កម្ម​​​ពូកែ​មែន ​​អតិ​ថិ​ជន​​មិត្ត​ហ្វូន​​ទាំ​​ង​អស់​​ក៏​អាច​ចូលរ​ួម​​កម្សាន្ត​សប្បាយ​​ជាមួយ​កម្ម​វិធី​​ពូកែ​មែន ​ដោយ​ហៅ​មក​​កាន់​លេខ​១៧៦៥​ ​ធ្វើ​ការ​​ឆ្លើយ​សំណួរ​​​ងាយៗ​​ នឹង​មាន​ឱកាស​​ឈ្នះ​រង្វាន់​​ជា​ច្រើន​​សរុប​​​​ជាទឹក​ប្រាក់​​រហូត​ដល់​ទៅ​​១​ម៉ឺន​​ដុល្លារ ។​​ សេវា​កម្ម​​ស្តាប់​រឿង​​កម្សាន្ត​ ​​គ្រាន់​តែ​​ហៅ​មក​​កាន់​លេខ​១៧៦៩​ ដើម្បី​ស្តាប់​​រឿង​កំប្លែង ​​រឿង​និទាន ​កុមារ​ រឿង​​មនោ​សញ្ចេត​នា​ ​ដោយ​ចំណាយ​​តែ​​​១០​សេន​ ​ក្នុង​​១​សប្តាហ៍​ និង​​​៣០​សេន​​​ក្នុង​​១​ខែ ៕