ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនា​​ការ​ទីផ្សារ​ចល័ត​​លំដាប់​អន្តរ​ជាតិ​ Samsung Note 10.1 Mega Galaxy Studio ដ៏ធំ​

12 ឆ្នាំ មុន

យុទ្ធនា​ការ​ទីផ្សារ​​ចល័ត​លំដាប់​​អន្តរជាតិ ផ្សារ​ភ្ជាប់​​បច្ចេក​​វិទ្យា ​នាយុគ​សម័យ​​ថ្មី​ក៏​ដូចជា​​ធ្វើ​ការ​ណែនាំ​​បង្ហាញ​​ពី​បច្ចេក​វិទ្យា​ដ៏ទំនើប​​អស្ចារ្យ​ និង​ផ្តល់​​បទ​ពិសោធន៍​ដែល​មាន​លើ Tablet Galaxy Note 10.1 ដល់​អតិថិ​ជន​​របស់​ខ្លួន​មាន​ឈ្មោះ​ថា “Samsung Note 10.1 Mega Galaxy Studio” ដែល​បញ្ចប់​​​ទៅ​កាល​ពីថ្ងៃទី​​១៤-១៦ ​កញ្ញា ២០១២ ​កន្លងទៅ​ នៅ​ទី​តាំង​ចំនួន​២ គឺ​ផ្សារ​ទំនើប​សូរិយា និង​សុវណ្ណា ។

នាយក​គ្រប់​គ្រង​សាខា​ប្រចាំ​​កម្ពុជា​នៃ​ក្រុម​ហ៊ុន Thai Samsung អេឡិច​ត្រូនិក លោកវ៉ាត់ ឡាំផេង បាន​បញ្ជាក់​ពី​ចំណុច​វិជ្ជ​មាន​​របស់​ព្រឹត្តិការណ៍​ដ៏​ធំ​​លំដាប់​អន្តរ​​ជាតិ​​មិន​ធ្លាប់​មាន​លើ​ទី​ផ្សារ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា «យុទ្ធនា​ការ​ទី​ផ្សារ​ចល័ត​​ក្នុង​តំបន់​​គោល​ដៅ​នេះ អតិថិ​ជន​ទាំង​អស់​អាច​ទទួល​បទ​ពិសោធន៍​​លើ​ Galaxy Note 10.1 តាម​រយៈ​​ធ្វើ​តេស្ត​សាក​ល្បង​ដោយ​ខ្លួន​ឯង ហើយ​​ត្រង់​​ចំណុច​​ដែល​​មិន​យល់​ពួក​គេ​អាច​សាក​សួរ​ក្រុម​ការ​​ងារ​នៅ​ទី​នោះ​​ស្រាប់ ។ ​មិន​ត្រឹម​តែ​សាក​ល្បង​គុណ​ភាពរបស់​មុខ​ងារ​ដែល​មាន​លើ Galaxy Note 10.1 ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​នៅ​មាន​ការ​លេង​ហ្គេម​កម្សាន្ត​​ដែល​មាន​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ថែម​ទៀត​ផង» ។

​លោក​ឡាំ ផេង បន្ថែម​ថា «បច្ចេកវិទ្យា​ដោយ​ប្រើ​ប៊ិច S គឺ​យើង​រក្សាទុក​​ដដែល ប៉ុន្តែ​​តិច​ណូ​ឡូជី​ថ្មីដែល​​ដក​ចេញពីទូរស័ព្ទ​ Galaxy S III មក​បំពាក់​​បន្ថែម​ឱ្យ Galaxy Note 10.1 នេះគឺ​ pop up ដែលអាច​​ឱ្យ​អ្នក​ប្រើ​ប្រាស់​អាច​បែង​ចែក​ផ្ទៃ​​អេក្រង់​​ទំហំ​ជាង​ ១០.១ ​អីុញនេះ​ដោយ​កម្សាន្ត​​បណ្តើរ និង​ធ្វើ​ការ​ងារ​បណ្តើរ​ក្នុង​ពេល​តែ​មួយ​បាន» ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕