ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​​៥​នាក់​ពាក់​ព័ន្ធ​​ករណី​សម្លា.ប់​​ប្លន់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សាលា​ដំបូងរាជ​ធានីភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃទី​១៣ កញ្ញា​ ២០១២ បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​៥​នាក់ ​ពាក់​ព័ន្ធ​​ករណី​សម្លា.ប់​ប្លន់​យក​ម៉ូតូ​​នៅ​សង្កាត់​ព្រែកឯង ​ខណ្ឌ​មាន​ជ័យ ​ក្នុង​រាជធានី​ភ្នំពេញ​កន្លង​មក ។

ជនសង្ស័យ​​ដែល​សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​នោះ ១-ឈ្មោះ​​លី ណេង ភេទ​ប្រុស អាយុ​​២២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​អូរឫស្សី​​ទី​៣ ខណ្ឌ​៧​មករា ​

រាជធានីភ្នំពេញ ៖ ​សាលា​ដំបូងរាជ​ធានីភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃទី​១៣ កញ្ញា​ ២០១២ បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​៥​នាក់ ​ពាក់​ព័ន្ធ​​ករណី​សម្លាប់​ប្លន់​យក​ម៉ូតូ​​នៅ​សង្កាត់​ព្រែកឯង ​ខណ្ឌ​មាន​ជ័យ ​ក្នុង​រាជធានី​ភ្នំពេញ​កន្លង​មក ។

ជនសង្ស័យ​​ដែល​សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​នោះ ១-ឈ្មោះ​​លី ណេង ភេទ​ប្រុស អាយុ​​២២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​អូរឫស្សី​​ទី​៣ ខណ្ឌ​៧​មករា ​២-ឈ្មោះ​​​ប៊ុត ឧត្តម ភេទប្រុស អាយុ​២០​ឆ្នាំ ​ជា​អ្នក​ចម្រៀង រស់​នៅភូមិ​មិត្តភាព ​សង្កាត់​ព្រែក​ឯង ​ខណ្ឌមាន​ជ័យ ៣-ឈ្មោះ​កង ពេជ្រ ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ មាន​អាសយ​ដ្ឋាន​នៅ​សង្កាត់​​អូរ​ឫស្សី​ទី​៣ ​ខណ្ឌ​៧​មករា ៤-ឈ្មោះ​​តុង ឡាយ ភេទប្រុស អាយុ​​២៩​ឆ្នាំ ​រស់​នៅ​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ និង​៥-ឈ្មោះ​វ៉ាន់ ជីវ័ន្ត ​ ភេទ​ប្រុស អាយុ​​២០​ឆ្នាំ នៅភូមិ​​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ ។ ​ដើម​ចម​បណ្តាល​ឱ្យ​មាន​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​​ទាំង​៥​នាក់​នោះ​កាល​ពី​អំឡុង​​ខែ​សីហា ២០១២ កន្លង​ទៅ​មាន​អំពើ​ប្លន់​ប្រដាប់អាវុធ​​កើតឡើង​ច្រើន​ករណី​​ដូច​ដែល​បាន​រៀបរាប់​ខាងលើ ។ ​ពេល​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​សារ​ភាព​ថា ពួកគេ​​ពិត​ជា​បាន​បាញ់​សម្លាប់​​ប្លន់​យក​ម៉ូតូ​​ជន​រងគ្រោះ​នៅ​សង្កាត់​ព្រែក​ឯង ​និង​​ធ្លាប់​ប្លន់​ប្រដាប់​ដោយ​អាវុធ​​ជា​ច្រើន​ករណី​​ទៀត​មែន ដោយ​មាន​​នៅ​សេស​សល់​​បក្ស​ពួក​​មួយ​ចំនួន​ទៀត​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕