ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សិល្បៈ​​​បុ​រាណ​​​​ជា​ច្រើន​​ទម្រង់​​​​កំពុង​​​បណ្តុះ​​បណ្តាល​ក្នុង​​​​​បំណង​​អភិ​រក្ស​ និង​​​លើក​តម្កើង​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​​ដោយ​មាន​គោល​បំណង​​​​​ចង់​ថែ​រក្សា​​​ និង​លើក​​​កម្ពស់​​​វិស័យ​​​​​សិល្បៈ​បុរាណ​​​នោះ​ ​​អង្គ​ការ​​​​សិល្បៈ​​ខ្មែរ​​​​អម​តៈបាន​និង​កំ​ពុង​​​​​បណ្តុះ​​បណ្តាល​កូន​​​​ខ្មែ​រ​​ជំនាញ​ក្រោយ​​​​ជា​ច្រើន​​​នាក់​ និង​ជា​​ច្រើន​ទម្រង់​​​សិល្បៈ ។​​លោក​សុង​ សែង​ ​អ្ន​ក​គ្រប់​គ្រង​​​​កម្ម​វិធី​​​​របស់​អង្គ​ការ​​​សិល្បៈ​​​ខ្មែរ​អម​ត​ៈ​​ ឱ្យ​ដឹង​ថា ​អង្គ​ការ​​​​នេះ​បាន​បង្កើត​ឡើង​​​​នៅ​ក្នុង​ឆ្នំា​​​​១៩៩៨​ ​ដោយ​​អា​ណិក​ជន​​​​ខ្មែរ​​​​លោក​​​ អាន​ ចន​ផ​ន​ ។

រាជ​ធានីភ្នំពេញ​ ៖ ​​ដោយ​មាន​គោល​បំណង​​​​​ចង់​ថែ​រក្សា​​​ និង​លើក​​​កម្ពស់​​​វិស័យ​​​​​សិល្បៈ​បុរាណ​​​នោះ​ ​​អង្គ​ការ​​​​សិល្បៈ​​ខ្មែរ​​​​អម​តៈបាន​និង​កំ​ពុង​​​​​បណ្តុះ​​បណ្តាល​កូន​​​​ខ្មែ​រ​​ជំនាញ​ក្រោយ​​​​ជា​ច្រើន​​​នាក់​ និង​ជា​​ច្រើន​ទម្រង់​​​សិល្បៈ ។​​លោក​សុង​ សែង​ ​អ្ន​ក​គ្រប់​គ្រង​​​​កម្ម​វិធី​​​​របស់​អង្គ​ការ​​​សិល្បៈ​​​ខ្មែរ​អម​ត​ៈ​​ ឱ្យ​ដឹង​ថា ​អង្គ​ការ​​​​នេះ​បាន​បង្កើត​ឡើង​​​​នៅ​ក្នុង​ឆ្នំា​​​​១៩៩៨​ ​ដោយ​​អា​ណិក​ជន​​​​ខ្មែរ​​​​លោក​​​ អាន​ ចន​ផ​ន​ ។

ពេល​​​នោះ​​​​​អង្គ​ការ​​​​មាន​ឈ្មោះ​​​ថា «គម្រោង​​​​ព្រឹទ្ធា​ចារ្យ​​​​​ខ្មែរ»។​ ការ​បង្កើត​​​​គម្រោង​​នេះ​​​ឡើង​ គឺ​ដោយ​សារ​​​លោក​អាន ចន​ផន​ ​​មើល​​ឃើញ​​​ពីការ​បាត់​បង់សិល្បៈ​​បុរាណ​ខ្មែរ​​​​​​ដែល​ត្រូវ​​បំផ្លាញ​​​ដោយ​របប​ខ្មែរ​ក្រហម​​​​ និង​ដោយ​មាន​​​​​​ការ​គាំ​ទ្រ​​​ពី​មនុស្ស​​​មួយ​​​​​​​​ក្រុម​​​តូច​នៅ​​​​សហ​រដ្ឋ​អាមេ​រិក​​​​នោះ​ លោក​បង្កើត​​​​កម្ម​វិធី​​​​​​​សម្តែង​​​​​សិល្បៈ​​នៅ​​ក្នុង​ឆ្នាំ ​១៩៩៨​​ ដោយ​គ្រូ​សិល្ប​ៈ​​ខ្មែរ​ ។ ចាប់​ពី​​​​ពេល​នោះ​មក​​​​ ក៏​បាន​ក្លាយ​​​​ទៅ​​ជា​​​​​​អង្គ​ការ​សិល្បៈ​​​​ខ្មែរ​​អម​តៈ។​

លោក​​សុង​ សែង​​ ​បន្ត​ថា ​ជា​ដំបូង​​​​កម្ម​វ​ិធី​នេះ​​​​បាន​ជួយ​គាំ​ទ្រ​​​​ដល់​គ្រូ​សិល្បៈ​​​​​​​ចំនួន​​៤​រូប​​​​​ដែល​លោក​អាន​ ចន​ផន​​ ​បាន​ស្វែង​​​​រក​ឃើញ​​​​ ហើយ​​​ទិញ​​ឧប​ករណ៍​​​ ជួល​​កន្លែង​បង្រៀន និង​រក​ប្រាក់​កម្រៃ​បន្តិ​ច​បន្តួច​​​ ។​ នា​ឆ្នាំ​​​នោះ​អង្គ​ការ​​​បាន​បង្កើត​​​​ជា​​៣​​​ថ្នាក់​រៀន​​ ដោយ​ថ្នាក់​​ម​ួយ​​​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​​​​​ បង្រៀន​ទម្រង់​ភ្លេង​​​​ល្ខោន​​​បាសាក់​​ ​ចំណែក​ថ្នាក់​​​មួយ​ទៀត​​នៅ​ក្នុង​​​ខេត្ត​បាត់​ដំបង​​​ បង្រៀន​​ទម្រង់​​​ភ្លេងការ​​​សម័យ​​​កណ្តាល និង​​​នៅ​ភ្នំពេញ​​​​បង្រៀន​​ទម្រង់​​​​ភេ្លង​មហោ​រី ។​​ ទាំង​បី​​​ថ្នាក់​នេះ បណ្តុះ​បណ្តាល​​​​​ដោយ​ព្រឹទ្ធា​ចារ្យ​​​ចំនួន​​៥​រូប​​ មា​ន​ព្រឹទ្ធា​ចារ្យ​​​ នង​ ចក់​ យៀន ម៉ាក់ អ្ន​ក​គ្រូ​​​​ចេក​ ម៉ាច​ លោក​យឹម​​ សាំង​ និង​ព្រឹទ្ធា​ចារ្យ​​​​​ឯក សំ ។ ​​លុះ​ក្រោយ​មក​ទៀត​​​ អង្គ​ការ​​​​​​​បាន​ទៅ​បង្កើត​តាម​​​​បណ្តា​​ខេត្ត​​ផ្សេង​ៗ​​​​ទៀត​​ ពោល​គឺ​​​ទម្រង់​​​ណា​ដែលច​ង់​​​បាត់​បង់ គឺ​​​​អង្គ​ការ​​​​ទៅ​បង្កើត​​​ភ្លាម​​ ក្នុង​​​នោះ​បាន​បណ្តុះ​​​បណ្តាល​​​ទម្រង់​​​ផ្សេងៗ​​ទៀត​ដូច​ជា​​ ភ្លេង​​​​ពិណ​ពាទ្យ​​​ របាំ​បុរាណ​​​​​របស់​ជន​ជាតិ​ឈ្មោះ​​​​ថា មិុម កន្ត្រំ​​មីង​ ​ល្ខោ​ន​ស្រមោល​​​​ស្បែក​ធំ និង​​​​ភ្លេង​​​ការ​បុរាណ ។​

អ្នក​គ្រប់​​​គ្រង​​កម្ម​វិធី​​​របស់​អង្គ​ការូប​​​​​នេះ ឱ្យ​ដឹង​​ថា រហូត​​មក​​​ដល់​ពេល​នេះ​​អង្គ​ការ​​​បាន​បង្កើត​រហូត​​ដល់​​​​១៦​​ថ្នាក់​​ មាន​សិស្ស​​​ជាង​​៣០០​នាក់​​​ ស្ថិត​​​នៅ​កន្លែង​ផ្សេងៗ​​​​គ្នា ។ នៅ​ភ្នំពេញ​​​​មាន​​៦​ថ្នាក​់​​ សិស្ស​​១៣៩​នាក់​,​នៅ​​​​ខេត្ត​​តាកែវ​​​​១​ថ្នាក់​​ ​មាន​សិស្ស​​​១៤​នាក់​​,ខេត្ត​សៀមរាប​៤ថ្នាក់​ ​​​​មាន​​សិស្ស​​​​៥៦​​នាក់,ខេត្ត​​រតន​គិរី​​​១​ថ្នាក់​ មាន​សិស្ស​​​​២៥​នាក់​,ខេត្ត​កំពង់​ស្ពឺ​​​​​១​ថ្នាក់​​ មាន​សិស្ស​​​​​១៤​នាក់​ ,ខេត្ត​​កណ្តាល​​​១​ថ្នាក់​ មានសិស្ស​​១១​នាក់​,ខេត្ត​បាត​​់ដ​ំបង​​​១​ថ្នាក់​ មាន​សិស្ស​​​​១៤​នាក់ និង​ខេត្ត​​​​បន្ទាយ​មាន​ជ័យ​​​១​ថ្នាក់ មានស​ិស្ស​​​​៩​នាក់ ។​
​​

អង្គ​ការ​​​​មិនមាន​​​​មជ្ឈ​មណ្ឌលកណ្ដាល​​ណា​មួយ​​​​ដើម្បី​​​​បង្ហាត់​​​បង្រៀន​​សិស្ស​​​ទាំង​អស់​​បាន​ទេ ​គឺ​​​​បង្ហាត់​​​សិស្ស​​ទៅ​​តាម​តំបន់​​​ដែល​លោក​​​គ្រូ​ព្រឹទ្ធ​ា​ចារ្យ​​​​រស់នៅ​​តែ​ម្តង​ ។​  ក្រោយ​ពេល​​​​សិស្ស​បាន​​​​ទទូល​ចំណេះ​​​ដឹង​ពី​ព្រឹទ្ធា​​ចារ្យ​​​​​​ទាំង​​អស់​នោះ​ហើយ​​ អង្គ​ការ​​​បង្កើត​កម្ម​វិធី​​​​សម្តែង​​​ ដោយ​ទាក់​ទង​​​​ទៅ​ខាង​ក្រៅ​​ ប្រសិន​​បើ​​មាន​​​អ្ន​ក​ណា​ដែល​​ចង់​ជួល​​​សម្តែង​​​នោះ គឺ​យើង​រៀប​ចំ​​ឱ្យ​ពួក​គាត់​​​ ។ ដោយ​មើល​​ឃើញ​ថា ​​ព្រឹទ្ធាចារ្យ​​​​ដែល​នៅ​​សេសសល់​​​​នោះ​មាន​វ័យ​​​​​កាន់​តែ​ចាស់​​​​ជរា ​ទើប​អង្គ​ការ​​​បង្កើត​ជា​​​ស្ទូឌី​យោ​​​ថត​​​បទ​ចាស់​ៗ​​ទាំង​ឡាយ​​​ទុក​ជា​ឯក​សារ​​​​ការ​ពារ​​​ពេល​ដែល​​​ពួកគាត់​​ស្លាប់​ទៅ​​​នៅ​តែ​រក្សា​​​ស្នា​ដៃ​​​ពួក​គាត់​​​​​មិន​​​ឱ្យ​បាត់​​​​បង់​​​​ ។​

ក្រោយ​មក​អង្គ​ការ​​​បាន​ផ្លាស់​ប្តូរ​​​កម្ម​វិ​ធី​​​មួយ​​ចំនួន​​ដោយ​ក្នុង​​​​នោះ​​​កម្ម​វិធី​​​​បង្រៀន​​​​ប្តូរ​ឈ្មោះ​​​​ មក​ជា​​​​ការ​អប់រំ​​​​សិល្ប​ៈ​តាម​​​​​សហគមន៍​វិញ​​ ព្រោះ​សិស្ស​​​ដែល​ទទួល​បាន​​​ការ​បណ្តុះ​​​បណ្តាល​​​​មិន​ត្រឹម​​តែ​ចេះ​​សម្តែង​ទេ​ ​តែ​ពួក​​គេ​​ក៏​អាច​​​​បង្ហាត់​​​បង្រៀន​​​ដល់​សិស្ស​​​​​ជំនាន់​ក្រោយ​​​​ៗ​ទៀត​​​​បាន​ដែរ​ ។​ ​ដោយ​ឡែក​​​អង្គ​ការ​​​​មាន​គម្រោង​​​បន្ថែម​​​លើ​ទម្រង់​​​សិល្បៈ​​​ចំនួន​​​​១១​ ដែល​​​កំពុង​​​តែ​បង្រៀន​​​សិស្ស​​​​ ដោយ​បញ្ចូល​​​ទម្រង់​​សិល្បៈ​​​ថ្មី​ចំនួន​​​​៤​ទម្រង់​​​​ទៀត​ ក្នុង​នោះ​​៣​​​ជា​ទម្រង់​​​ល្ខោន​​ និង​​១​ជា​​ទម្រង់​​​តន្ត្រី​​ ។​

​លោក​សុង​ សែង​​ បញ្ជាក់​​ថា​ អង្គការ​​​​សិល្បៈ​​​ខ្មែរ​​អម​ត​ៈ​ នឹង​រៀប​ចំ​​​​កម្ម​វិធី​សម្តែង​លក់​សំបុត្រ​​មួយ​​មាន​ឈ្មោះ​«​ផ្លែ​ផ្កា»​ចាប់​ពី​​ថ្ងៃ​ទី​​២៥​ តុលា ខាង​​មុខ​នេះ​​​​​ នៅ​​សារ​​មន្ទីរ​​​​​ជាត​​ិ​​ពី​​​​​​ថ្ងៃ​ចន្ទ​ រហូត​ដល់​ថ្ងៃ​សៅរ៍​​ ។ ​​កម្មវ​ិធី​សម្តែង​​​​នេះ ​មាន​យី​កេ​​​​រឿង​​​​​​ម៉ាក់​​ថឺង​​ ​របាំរបស់​​​​ក្រុម​កុមារ​​​ ​ល្ខោន​បាសាក់​ ​​របាំ​ប្រពៃ​ណី​​​ និង​បុរាណ​​ និង​ល្ខោន​​​តន្ត្រី​​​​ ឬ​ល្ខោន​​​និយាយ​​​ទាក់​ទង​​នឹង​​ដំណើរ​​​ជី​វិត​​​របស់​មនុស្ស​ ។ ​ដោយ​ឡែក​​​នៅ​ពាក់​កណ្តាល​​​​​ខែ​វិច្ឆិ​កា​​ ​គ្រោង​​​នឹង​រៀប​ចំ​​​​មហោ​​ស្រព​​ដ​៏​ធំ​មួយ​​ឈ្មោះ​​ថា​​ «សិល្បៈ​​​​​យុវ​ជន​​​ខ្មែរ​»​​រយ​ៈ​ពេល​​៨​ថ្ងៃ​​​ ដោយ​​មាន​ការ​​ចូល​រួម​ពី​បណ្តា​​អង្គ​ការ​​​ផ្សេង​ៗ​​​ទៀត​ជា​​ច្រើន​នៅ​ទូ​ទាំង​​ប្រទេស ។​

​​អង្គ​ការ​សិល្បៈ​​​ខ្មែរ​អមតៈ​​ ​​​បណ្តុះ​បណ្តាល​តែ​​ទៅលើ​សិល្បៈ​​​​ទស្ស​នីយ​​ភាព​​​ប៉ុណ្ណោះ​​ ដោយ​ក្នុង​នោះ​​នៅ​ភ្នំពេញ​មាន​ទម្រង់​​​សិល្ប​ៈ​​​របាំ​​ប្រពៃ​ណី​​​​​បុរាណ​ ​ចាបីុ​ដង​វែង​ ​ពិណ​ពាទ្យ​​​​​​ យី​កេ​​​ និង​ចម្រៀង​​​មហោ​រី​​​ ចំណែក​​នៅ​ខេត្ត​កណ្តាល​​មាន​​​ពិណពាទ្យ​​​ ខេត្ត​​តាកែ​វ​​​មាន​​​ភ្លេង​​​​ការ​​បុរាណ​​​​​​​ កំពង់​ស្ពឺ​​​​បង្ហាត់​​​​ទម្រង់​​ស្មូត្រ​​​ រតន​គិរី​​​បង្ហាត់​​មិុម​​​​​ជ​ា​​ឧប​ករណ៍​ជន​ជា​គ្រឹង​​​ និង​​​​ខេត្ត​សៀមរាប​​​បង្ហាត់​​​កន្ត្រំ​​មីង​​ ជា​ភ្លេង​​​កំដរ​បុណ្យ​សព​ និង​ទម្រង់​​​ល្ខោន​​ស្រមោល​​​ស្បែក​ធំ ៕