ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី អៀង ធីរិទ្ធ ត្រូវ​បាន​លើក​លែង​ការ​ឃុំ​ខ្លួន​ និង​ផ្អាក​​សំណុំ​រឿង​០០២ របស់​ជន​ជាប់​ចោទ​រូប​នេះ​

12 ឆ្នាំ មុន

ស្ត្រី​​ទី១ វ័យចំណាស់​​របស់​ខ្មែរ​ក្រហម​​ លោក​ស្រី អៀង ​ធីរិទ្ធ​ ត្រូវបាន​​អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​បាន​ចេញ​សេចក្តី​​​សម្រេច​​លើ​ការ​វាយ​តម្លៃ​​ឡើងវិញ​​អំពី​សម្បទា​​ខាង​បញ្ញា​ស្មារតី​ ដោយ​លើក​លែង​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនា​គារ​​ កាល​ពី​​ព្រឹកថ្ងៃទី​១៣ ​កញ្ញា ២០១២ ហើយ​អនុ​ញ្ញាត​ឱ្យ​​លោក​ស្រី​ជ​រា​​រូប​នេះ​ទៅ​​រស់​នៅ​ក្នុង​​លំនៅ​ឋាន​ផ្ទាល់​​​ខ្លួន​ ដោយ​​សារ​តែ​​គាត់​​មាន​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់ធ្ងរ​​មិន​អាច​​ចូលរួម​​ក្នុង​សវនា​ការ​​តទៅទៀត​បាន ។

ផ្អែក​តាម​​របាយ​ការណ៍ និង​សក្ខី​កម្ម​របស់​អ្នក​ជំនាញ​ផ្នែក​វេជ្ជ​សាស្ត្រ​ដែល​ត្រូវបាន​តែងតាំង​​ដោយ​តុលាការ ​នៅថ្ងៃនេះ​​អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​បាន​សម្រេច​​ជា​ថ្មី​​ដោយ​តម្កល់​ទុក​នូវ​​សេចក្តី​សម្រេច​​របស់​ខ្លួន​ពីលើក​មុន​ដែលថា ​ជនជាប់ចោទ​​អៀង ធីរិទ្ធ ​មាន​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរឡើងៗ (ជា​ប្រភេទ​ជំងឺ​​អាល​ហ្សៃ​ម៉ា Alzheimer ដែល​ជា​ជំងឺ​វង្វេង​វង្វាន់​ ​និង​​ភ្លេចការ​ចងចាំ) ហើយ​គាត់​នៅតែ​​មិន​មាន​សម្បទា​ខាង​បញ្ញា​ស្មារតី​គ្រប់​គ្រាន់​ក្នុងការ​ចូលរួម​សវនា​ការ​បាន។

ក្រុម​​អ្នក​ជំនាញ​បាន​បញ្ជាក់ថា ​រហូត​ក​ដល់​ពេលនេះ​ការ​ព្យា​បាល​តាម​គ្រប់​មធ្យោ​បាយ​​ត្រូវបាន​ប្រើ​​ប្រាស់​អស់​លទ្ធ​ភាព​​ហើយ ហើយ​​ការ​ចុះ​ខ្សោយ​នៃ​ដំណើរការ​ខួរ​ក្បាល​របស់​ជនជាប់​​ចោទ​នៅតែ​មិនអាច​វិលត្រឡប់​មក​សភាព​ធម្ម​តា​វិញបាន​ទេ ។ ដោយ​សារ​តែ​មិន​អាចប៉ាន់​ស្មាន​បានថា ​ជនជាប់​ចោទ​រូប​នេះ ​នឹង​​អាច​ត្រូវ​​យក​មក​ជំនុំ​ជម្រះ​បាន​នៅ​ពេលណា​នោះ​ អង្គ​ជំនុំ​​ជម្រះ​សាលា​ដំបូង​ក៏​បាន​​សម្រេច​​តម្កល់​ការ​​បំបែក​កិច្ច​នីតិ​វិធីនូវ​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ជន​ជាប់ចោទ​​អៀង ធីរិទ្ធ ​នៅក្នុង​សំណុំរឿង​​០០២ ​និង​ផ្អាក​កិច្ច​​ដំណើរ​ការ​នីតិ​វិធី​ប្រឆាំង​នឹង​ជន​ជាប់​ចោទរូប​នេះ ដោយ​មិន​កំណត់​រយៈ​ពេល។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕