រាជធានីភ្នំពេញ ៖ បើទោះបីជាក្រុមហ៊ុន Apple ដែលមានទីតំាងស្ថិតនៅ Yerba Buena center in San Francisco, California បានដាក់បញ្ចេញទូរស័ព្ទទំនើបថ្មី iPhone 5 ហើយត្រូវបានដាក់បង្ហាញនៅលើគេហទំព័ររបស់ក្រុមហ៊ុន Apple និងធ្វើការផ្សព្វផ្សាយលក់តាមប្រព័ន្ធឃោសនានានាកាលពីថ្ងៃទី១២ កញ្ញា ២០១២ធ្វើឲ្យអ្នកមានលទ្ធភាព និង និយមប្រើទូរស័ព្ទស៊េរីទំនើបក្នុងប្រទេសកម្ពុជា ត្រេកត្រអាលចង់ឃើញផ្ទាល់ និងប្រើប្រាស់វាពន់ពេកណាស់ ប៉ុន្តែក្តីស្រមៃមួយនេះបានធ្វើឱ្យមានការខកចិត្តជាបណ្តើរៗទៅហើយ ដោយសារតែដាក់ស៊ីមមិនត្រូវគ្នា ។
តាមប្រភពព័ត៌មានពីអ្នកបច្ចេកវិជ្ជាបានឱ្យដឹងថា iPhone 5 តម្រូវឲ្យប្រើ nano SIM cards ប្រភេទតូច និងស្ទើងមួយថ្មីទៀត ខុសពីស៊ីមកាតនៅក្នុងប្រទេសកម្ពុជាដែលរាងធំហើយក្រាស់ ដូច្នេះមិនអាចកាត់ដើម្បីតម្រូវទំហំបញ្ចូល SIM cards ទៅក្នុងទូរស័ព្ទ iPhone 5 បាននោះទេ ហើយប្រសិនបើគេព្យាយាមកែស៊ីមឱ្យតូចប៉ុនទំហំគ្នា ក៏នៅតែពិបាកដែរ ព្រោះត្រូវការកម្រាស់ស្ទើងថែមទៀត អញ្ចឹងហើយបានជាអតិថិជនអាចនឹងខកចិត្តជាមួយ SmartPhone មួយនេះ ។
អ្នកបច្ចេកវិជ្ជាបានឱ្យដឹងទៀតថា ពលរដ្ឋនៅក្នុងប្រទេសកម្ពុជាអាចប្រើប្រាស់ទូរស័ព្ទទំនើប iPhone 5 បាន លុះត្រាណាក្រុមហ៊ុនសេវាទូរស័ព្ទក្នុងស្រុក ដូចជា ម៉ូប៊ីថែល, មិត្តហ្វូន, អឹមហ្វូន ផលិតស៊ីមថ្មីតម្រូវជាមួយថតស៊ីម iPhone 5 ទើបអាចទៅរួច ៕
ចែករំលែកព័តមាននេះ