ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​ឈើ​ប្រណីត​មុខ​កាត់​ធំៗ​៤​កន្លែង​ពាក់​ព័ន្ធ​មន្ត្រី​ប៉េអឹម​

12 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ​គំនរឈើ​​ប្រណីត​​រាប់​សិប​កំណាត់​លាក់​ទុក​នៅ​លើ​ទីតាំង​​៤​កន្លែង​​ត្រូវបាន​​សមត្ថ​កិច្ច​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​​រក​ឃើញ​កាល​ពី​ព្រឹកថ្ងៃទី​​១៣ កញ្ញា ២០១២ ​នៅ​ក្បែរ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧៦A ស្ថិតក្នុង​ភូមិ​អូរស្ពាន សង្កាត់​​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោរម្យ ​ជា​​ផ្លូវ​ឆ្ពោះ​ទៅ​ច្រក​ទ្វារទ្វេភាគី​​ដាក់​ដាំ ។ 

ឈើ​ប្រណីត​​ទាំងនេះ​​មាន​ប្រភេទនាង​នួន ធ្នង់ ​សុទ្ធ​តែ​មាន​មុខកាត់​ធំៗ​​ចាប់​ពី​២០​សង់ទីម៉ែត្រគុណ​​២០​​សង់​ទីម៉ែត្រ ​ប្រវែង២​ម៉ែត្រ និង​៦០​សង់ទីម៉ែត្រ​គុណ​​២០សង់ទី​ម៉ែត្រ​ ប្រវែង​​២,២​ម៉ែត្រ មាន​ចំនួន​ជាង​៤០​កំណាត់ ប៉ុន្តែ​មិន​ទាន់​វាស់​ដឹង​ថា ប៉ុន្មាន​ម៉ែត្រ​គូប​នោះ​ទេ ព្រោះ​​មន្ត្រីជំនាញ​កំពុងធ្វើការ​ដឹក​ជញ្ជូន​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌរដ្ឋបាល​​ព្រៃឈើ​ខេត្ត ដើម្បី​ធ្វើការ​​វាស់​វែង​នឹង​ស្វែង​រក​ម្ចាស់​ឈើ​ចាត់ការ​តាម​​ផ្លូវច្បាប់ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​​ទីតាំង​​លួច​លាក់​​​ឈើ​ខាងលើ​គេសង្កេត​ឃើញ​​មាន​តែ​មន្ត្រីជំនាញ​រដ្ឋ​បាល​ព្រៃឈើ​តែប៉ុណ្ណោះ ​ពុំ​មាន​​ការ​សហ​ការ​ពី​កម្លាំង​សមត្ថ​កិច្ច​​ដូចជា​នគរបាល​ ឬកងរាជ​អាវុធហត្ថ​​ឡើយ។ បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹងថា ហេតុ​ដែល​​មិន​មាន​ការ​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ផ្សេង គឺ​ឈើ​ទាំង​នោះ​​គឺជារបស់​អ្នក​មាន​​អំណាច​ម្នាក់​មាន​តួនាទី​​ជា​មន្ត្រីកង​រាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស ​ដូច្នោះ​​ហើយ​ទើប​បាន​ជា​ពួក​គេ​មិន​ហ៊ាន​មក​ក្បែរ​ ព្រោះតែ​ខ្លាច​បុណ្យ​បារមី​ម្ចាស់​​ឈើ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕