ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារ​ដេក​នៅ​ក្នុង​ផ្ទះ​ព្យុះ​បំប៉ើង​ចម្ងាយ​10​ម៉ែត្រ​

12 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖​​ ​គ្រួសារ​​កសិករ​​មួយ​​​​រស់​នៅ​ភូមិ​​រាជា​​នុ​កូល សង្កាត់​​ស្ទឹង​​ត្រែង ក្រុង​ស្ទឹង​​ត្រែង ចំណុច​​គីឡូ​ម៉ែត្រ​​លេខ​​៨ បាន​​នាំ​គ្នា​​អង្គុយ​​នៅ​លើ​កៅ​​ស៊ូ​តង់​​កញ្ចាស់​មួយ​​ទាំងទឹក​​​មុខ​ក្រៀម​ក្រំ លាយ​ឡំ​​​​នឹង​ភាព​​ព្រលឹង​ចុង​សក់​​ដែល​ស្មាន​​មិន​ដល់ នោះ​​គឺ​​លំ​នៅ​ឋាន​​របស់​ពួក​គាត់​​ត្រូវ​​​​ខ្យល់​​ព្យុះ​​បោក​បក់​​រលំ​​បន្ទាប់​ពី​​ភ្លៀង​​១​មេ​​បាន​បង្អុរ​ចុះ​ ។

ខេត្ត​ស្ទឹង​ត្រែង​ ៖​​ ​គ្រួសារ​​កសិករ​​មួយ​​​​រស់​នៅ​ភូមិ​​រាជា​​នុ​កូល សង្កាត់​​ស្ទឹង​​ត្រែង ក្រុង​ស្ទឹង​​ត្រែង ចំណុច​​គីឡូ​ម៉ែត្រ​​លេខ​​៨ បាន​​នាំ​គ្នា​​អង្គុយ​​នៅ​លើ​កៅ​​ស៊ូ​តង់​​កញ្ចាស់​មួយ​​ទាំងទឹក​​​មុខ​ក្រៀម​ក្រំ លាយ​ឡំ​​​​នឹង​ភាព​​ព្រលឹង​ចុង​សក់​​ដែល​ស្មាន​​មិន​ដល់ នោះ​​គឺ​​លំ​នៅ​ឋាន​​របស់​ពួក​គាត់​​ត្រូវ​​​​ខ្យល់​​ព្យុះ​​បោក​បក់​​រលំ​​បន្ទាប់​ពី​​ភ្លៀង​​១​មេ​​បាន​បង្អុរ​ចុះ​ ។

ទាក់​​ទិន​​នឹង​ហេតុ​ការណ៍​​​នេះ ម្ចាស់​​លំ​នៅ​ឋាន​​​​​និយាយ​ថា កាល​ពី​វេលា​ម៉ោង​​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ កញ្ញា ខណៈពួកគាត់​​​កំពុង​​​​​លង់​លក់​ក្នុង​ដំណេក ស្រាប់​តែ​​​មាន​ភ្លៀង​​មួយ​​មេ​​បាន​បង្អុរ​ចុះ​ និង​មាន​ផ្គរ​​រន្ទះ ​​សន្ធឹក​​ខ្យល់​​​​មក​ពី​​ទិស​ខាង​កើតបោក​​​បក់​​ចំ​ផ្ទះ​របស់​គាត់​ ធ្វើ​​ឱ្យទាំង​​​​មនុស្ស​ និង​ផ្ទះ​ប៉ើង​​ខ្ទាត​ចម្ងាយ​ប្រមាណ​​ជា​១០​ម៉ែត្រ ផ្ងារ​​ជើង​ឡើង​លើ​ចាក់​មនុស្ស​ចុះ​​ក្រោម​​និង​បណ្តាល​​ឱ្យ​​ស្ត្រី​​ម្នាក់​​រង​របួស​​ស្មា​ខាង​ឆ្វេង​ និង​សន្លប់​​អស់​រយៈ​​ពេល​ជិត​១​ម៉ោង ។

បុរស​​ឈ្មោះ​​សេង យ៉ុន អាយុ​​៣៨​ឆ្នាំ ជា​កសិករ និង​​​​ជា​ស្វាមី​​របស់​ស្ត្រី​រង​របួស​​​​ឱ្យ​ដឹង​ថា ពេល​​កើត​ហេតុ​នោះ​​​​រូប​គាត់​​​​​មិន​បាន​នៅ​ផ្ទះ​ទេ ព្រោះ​ជាប់​រវល់​​ទៅ​​កំដរ​​​​សពនៅ​​​ផ្ទះ​​អ្នក​ជិត​ខាង​​ គឺ​នៅ​តែ​​​ប្រពន្ធ​​និង​កូន​​៣​នាក់ ​​ម្តាយ​​ក្មេក​​ និង​ប្អូន​​ស្រី​ម្នាក់​​នៅ​ចាំ​ផ្ទះ​។ នៅ​វេលា​ម៉ោង​​ជាង​១០ ​​យប់​​នោះ ខណៈ​ពេល​កំពុង​​អង្គុយ​​កំដ​រសព គាត់​​បាន​​ឮ​សំឡេង​​​ខ្យល់​​បោក​បក់​យ៉ាង​ខ្លាំង​​ លុះ​​​​មួយ​សន្ទុះ​​ក្រោយ​​មក​ក៏​ឮ​​សំឡេង​​ដូច​ជា​មាន​អ្វី​​ធ្លាក់​​ពី​លើ​មេឃ​​ ហើយ​ពេល​​​នោះគាត់​​​គិត​ថា​​ប្រហែល​ជា​​បាក់​ដើម​​ឈើ​​ តែ​ផ្ទុយ​​ទៅ​វិញ​អ្នក​រស់​​នៅ​ក្បែរ​ខាង​បាន​ស្រែក​​ហៅ​​​​ និង​ប្រាប់​​ថា ផ្ទះ​របស់​​គាត់​​ត្រូវ​ខ្យល់​​បក់​ប៉ើង​ខ្ទាត​ផ្ងារ​ជើង​ឡើង​លើ​​ទៅ​ហើយ ។ ខណៈ​នោះ​​រូបគាត់​​​​រន្ធត់​​ចិត្តយ៉ាង​ខ្លាំង​​​ព្រោះ​​មិន​ដឹង​​ថា​​ មនុស្ស​​នៅ​ក្នុង​ផ្ទះ​​​រង​គ្រោះ​​​យ៉ាង​ណា​​នោះ​ទេ ។

បុរស​ឈ្មោះ​​សេង យ៉ុន រៀប​រាប់​ទៀត​​ថា ​ក្រោយពី​មាន​ឧប្បត្តិ​ហេតុ​​នេះ​​ រូប​គាត់​​​និងអ្នក​ភូមិ​ក្បែរ​ខាង​ ក៏រត់​ទៅ​ជួយ ​ពេល​នោះម្តាយក្មេក និង​ប្អូន​ស្រី​បាន​វារ​​ចេញ​​ពី​ក្នុង​​​ផ្ទះ ​ចំណែក​កូន​របស់​គាត់​ទាំង​៣​នាក់​​យំ​ស្ទើរ​តែ​បាត់​ស្មារ​តី​ទៅ​ហើយ​ ។ ពេល​​ទៅ​ដល់​ គាត់​​បាន​លើក​បី​កូនទាំង​៣នាក់​ចេញ​មក​ក្រៅ និង​ចូល​ទៅបី​ប្រពន្ធ​ចេញ​មក​​ទៀត ហើយ​​នឹក​ស្មាន​ប្រពន្ធ​​​ស្លាប់​បាត់​ទៅ​ហើយ ​តែ​ផ្ទុយ​ទៅ​វិញ ​​នៅ​​​​មាន​​ដង្ហើម ​ហើយ​អ្នក​ភូមិ​​​​និយាយ​ថា ​គ្រាន់​តែ​សន្លប់​​ទេ​ លុះ​​១ម៉ោង​​ក្រោយ​​មក​​​ប្រពន្ធ​គាត់​​ក៏​​​​​បាន​ដឹង​ខ្លួន ​តែ​នៅ​​មាន​​ស្មារតី​រន្ធត់​នៅ​ឡើយ ។

តា​ម​ប្រភព​ពីកន្លែង​កើត​ហេតុ​​ឱ្យដឹង​ថា​ នៅ​យប់​ថ្ងៃ​កើត​ហេតុ​នោះ​ ខ្យល់​បាន​បោក​បក់​នៅ ចំណុចគីឡូ​ម៉ែត្រលេខ​៨នេះ​ ធ្វើឱ្យ​បាក់​ដើមឈើ​ជា​ច្រើន​ដើម​ និងមាន​ផ្ទះខ្លះ​ប៉ើងដំបូល​ស័ង្កសី​ តែសំណាង​ល្អមិន​មានមនុស្ស​ណា​ម្នាក់រង​របួស​ធ្ងន់ ឬស្លាប់នោះ​ទេ ។ ​ក្រោយកើត​ហេតុ ​នាព្រឹក​ថ្ងៃទី​១១ កញ្ញា​ គេ​ឃើញ​លោកចៅ​សង្កាត់ស្ទឹង​ត្រែង​​ និង​អធិ​ការ​រងនគរ​បាល​​​​ក្រុងស្ទឹង​ត្រែង​​ចុះពិនិត្យ​ ​ហើយ​​ឱ្យគ្រួសារ​រង​គ្រោះ​មកសាលា​សង្កាត់​ដើម្បី​ធ្វើលិខិតស្នើ​សុំអំ​ណោយ ។

លោកជា ​វណ្ណ ចៅសង្កាត់​ស្ទឹងត្រែង​​ឱ្យ​ដឹង​ថា ​គ្រោះធម្មជាតិ​នេះ​ មិនបាន​ធ្វើឱ្យ​គ្រោះ​ថា្នក់​ធ្ងន់ធ្ងរដល់​មនុស្ស​ និងទ្រព្យ​សម្បត្តិ​ច្រើន​​ទេ តែតាមការ​មើល​ឃើញ ​គឺមាន​រលំដើម​ឈើ​មួយ​ចំនួននៅមុខផ្ទះរបស់ប្រជាពលរដ្ឋ​ និងរលំផ្ទះ​មួយខ្នង​​​ដែលមាន​ទំហំ​​៤​ម៉ែត្រគុណ​៥​ម៉ែត្រ ប្រក់​ស័ង្កសី ធ្វើឱ្យ​ស្រ្តីម្នាក់​រងរបួស ។ ​លោក​បន្តថា ​នៅ​ព្រឹក​ថ្ងៃទី​១២​កញ្ញា​ លោក​​នាំយក​អំណោយ​មក​​ជូនក្រុម​គ្រួសារ​រងគ្រោះ​​ដល់​កន្លែង​មានដូច​ជាកៅស៊ូតង់ ​និង​សម្ភារ​មួយ​ចំនួន​ទៀត ៕