ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​មេត្រី​ប៉ះ​ស្រី​អាយុ1​4ឆ្នាំប្រុស​ក្លាយ​ជា​អ្នក​ទោស​ស្នេហា​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ យុវជន​ម្នាក់​​​ បាន​ត្រូវ​ប៉ូលិស​​​ក្រុង​តាខ្មៅ​​​​​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​​​១០​និង​​១៥​នាទី​ព្រឹក​ថ្ងៃទី​១១ កញ្ញា ​តាម​ពាក្យបណ្តឹង​​​របស់​ស្ត្រី​​ម្នាក់​ដែល​ប្តឹង​ចោទ​ប្រកាន់​​​ថា បាន​រួម​​​រ័កជាមួយ​​កូន​ស្រី​គាត់​​​អាយុ​១៤​ឆ្នាំ​ កាល​ពី​​វេលា​ម៉ោង​​១១និង​១៥​នាទី​យប់​ថ្ងៃទី​​១០ កញ្ញា នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​​​មួយ​ស្ថិត​​ក្នុង​​សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ។​

ខេត្ត​កណ្តាល​ ៖ យុវជន​ម្នាក់​​​ បាន​ត្រូវ​ប៉ូលិស​​​ក្រុង​តាខ្មៅ​​​​​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​​​១០​និង​​១៥​នាទី​ព្រឹក​ថ្ងៃទី​១១ កញ្ញា ​តាម​ពាក្យបណ្តឹង​​​របស់​ស្ត្រី​​ម្នាក់​ដែល​ប្តឹង​ចោទ​ប្រកាន់​​​ថា បាន​រួម​​​រ័កជាមួយ​​កូន​ស្រី​គាត់​​​អាយុ​១៤​ឆ្នាំ​ កាល​ពី​​វេលា​ម៉ោង​​១១និង​១៥​នាទី​យប់​ថ្ងៃទី​​១០ កញ្ញា នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​​​មួយ​ស្ថិត​​ក្នុង​​សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ។​

មន្ត្រី​ប៉ូលិស​​​ក្រុង​តា​ខ្មៅ​​​បាន​ឱ្យដឹងថា ​ជន​សង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រួម​​ភេទ​ជា​មួយ​​អនីតិ​ជន​​នេះ​ឈ្មោះ ​​សុង​ហាក់​ សុង​ហ៊ី​ អាយុ​​១៨​ឆ្នាំ បម្រើ​ការងារ​​​នៅ​ហាង​ភក្ត្រា​​១២៨​ មាន​ទីលំនៅ ​​​ភូមិវាល​ត្រែង​​​ ឃុំ​តាលន់​ ស្រុក​ស្អាង​ ចំណែក​ក្មេង​ស្រី​រងគ្រោះ​​ជា​កម្ម​​ការិនី​រោង​ចក្រ​កាត់​ដេរ​ ។

មន្ត្រី​​ប៉ូលិស​​​បាន​ឱ្យដឹងទៀត​ថា កាល​ពី​ថ្ងៃទី​​​១០​ កញ្ញា ​វេលាម៉ោង​​​៤រសៀល​​ ក្មេង​ស្រី​រង​គ្រោះ​​​និង​មិត្ត​ភក្តិ​​​​ម្នាក់​បាន​បបួល​គ្នា​​​ជិះកង់​មក​លេង​នៅសួន​ច្បារ​​មាត់​ទន្លេ​​​ក្រុង​តា​ខ្មៅ​ និង​បាន​ប្រាប់​ឱ្យ​មិត្ត​ភក្តិ​​​ទៅ​ហៅ​សង្សារ​របស់​ខ្លួន​​(​ជន​សង្ស័យ​​)​ឈ្មោះ សុងហាក់​ សុង​ហ៊ី​ ដែល​បម្រើ​ការ​ងារ​នៅ​ក្នុង​ហាង​ភក្ត្រា​​​១២៨ ក្រុង​តាខ្មៅ​ ឱ្យ​មក​ជួប​ ។ បន្ទាប់​ពី​មក​ជួប​គ្នា​​ហើយ​ អ្នក​ទាំង​៣​​​​​នាក់​បាន​បបួល​គ្នា​​​​ទៅដើរ​លេង​នៅ​ភ្នំពេញ​​ រហូត​ដល់​​​​​​យប់​ជ្រៅ​​​​ទើប​ត្រឡប់​មក​ក្រុង​តាខ្មៅ​វិញ​ និង​បាន​បបួល​គ្នា​​ទាំង​​៣នាក់​​​ចូលសម្រាក​​នៅក្នុង​ផ្ទះ​សំណាក់​មួយ ស្ថិត​នៅ​ក្នុង​សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ ។

មន្ត្រី​ប៉ូលិស​​​បាន​ឱ្យ​ដឹងទៀត​ថា ​នៅ​​យប់​​​​​នោះ​អ្នក​ទាំង​​៣​នាក់​បាន​ជួល​​បន្ទប់​មួយ​ស្នាក់​នៅ​ជាមួយ​គ្នា​​​​ ដោយ​ជនសង្ស័យ​​​និង​ក្មេង​ស្រី​រង​គ្រោះ​​​ដេក​គ្រែ​មួយ​​២នាក់​ ចំណែក​​​មិត្ត​ភក្តិ​​​ដេក​គ្រែ​មួយ​ម្នាក់​ឯង​។ លុះ​ដល់​យប់​​​ជ្រៅ​​​ជន​សង្ស័យ​​បាន​សុំ​ក្មេង​ស្រី​រួម​រ័ក​ ពេល​នោះ​​​​នាង​ក៏​យល់​ព្រម​​ ដោយ​ពុំ​មាន​​​ការបង្ខិត​បង្ខំ​​​ទេ​ ​​ប៉ុន្តែ​ដោយ​មាន​ការ​​ឈឺចាប់​​​​ក៏​សុំ​​​ឱ្យ​ជន​សង្ស័យ​ឈប់​ ឯ​ជន​សង្ស័យ​​ក៏​បានយល់​ព្រម​​​តាម​ការ​សុំ​នោះ​ដែរ​ និង​បាន​ដេក​ជាមួយ​​គ្នា​ពេញ​មួយ​​យប់​ទល់​ភ្លឺ​ ។ លុះ​ព្រឹក​ឡើង​មិត្ត​ភក្តិ​​​របស់​នាង​បាន​ចេញ​ពី​ផ្ទះ​សំណាក់​​មុន​ ព្រោះ​ប្រញាប់​ទៅ​ធ្វើការ​​នៅក្នុង​រោង​ចក្រ​វិញ​ តែ​ពេល​ទៅ​ដល់​ផ្ទះ​ជួប​ម្តា​យ​​ក្មេង​ស្រី​ហើយ​​សួរ​ដេញ​ដោល​រក​កូន​របស់​គាត់​ ក៏​បាន​​​ប្រាប់​ពី​ដំណើរ​រឿង​​​ទើប​ដឹង​ថា កូន​ស្រី​របស់​គាត់​​​ដេក​​​នៅផ្ទះ​សំណាក់​​​ជាមួយ​សង្សារ​ ក៏​មក​ហៅ​​​ជន​សង្ស័យ​នាំ​យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស​​​ និងដាក់​ពាក្យ​បណ្តឹង​​ប្តឹង​ឈ្មោះ សុង​ហាក់ សុង​ហ៊ី ​​ពីបទ​រួម​​ភេទ​ជាមួយ​​​ក្មេង​​ស្រី​ជា​អនី​តិ​ជន​​ ។

ជន​សង្ស័យ​​​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​គេ​និង​ក្មេង​ស្រី​ជាសង្សារ​នឹង​គ្នា​ បាន​ស្គាល់ចិត្ត​គ្នា​រយៈ​ពេល​​​២ខែ​មកហើយ និង​មិនដែល​​​បានរួម​រ័ក​​​​ជាមួយ​គ្នា​ទេ​​ ទើប​តែ​​​​នៅយប់​ថ្ងៃកើត​ហេតុ​ ពួក​គេ​បបួល​​​ណាត់​គ្នា​​​ដើរ​លេង​រហូត​យប់​ជ្រៅ​​​​ក៏​ចូល​ទៅ​សម្រាក​នៅ​ក្នុង​ផ្ទះសំណាក់​ ​​និង​បាន​រួម​រ័ក​​​ជាមួយ​គ្នា​​​ដោយមិន​មាន​​ការ​បង្ខិត​បង្ខំ​​ឡើយ ប៉ុន្តែ​មិនទាន់​​បានស៊ី​ជម្រៅ​​ទេ​​​ដោយ​នាង​​អង្វរ​ខ្លួន​​ក៏​ឈប់​​តាម​សំណូម​ពរ​របស់​នាង ហើយ​ក៏​ដេក​​ទល់​ភ្លឺ​​ជាមួយ​គ្នា​ ។ ជនសង្ស័យ​​ត្រូវ​បាន​ប៉ូលិស​​​កសាង​សំណុំ​​រឿង​​បញ្ជូន​ទៅកាន់​សាលា​​​​ដំបូង​ខេត្ត​ ៕