ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​រយៈ​​​មូល​និ​ធិ​​បាយ័ន​ លោកជំទាវ​​​ ហ៊ុន​ ម៉ាណា ​ជួយ​មន្ទីរ​​​ពេទ្យ​​​​គន្ធ​​បុប្ផា​​5ម៉ឺន$

12 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​ ៖ រសៀលថ្ងៃទី១២​ កញ្ញា ឆ្នាំ២០១២ ក្រុមចលនា​យុវ​ជន​កម្ពុជា​១៥៧​ បាននាំថវិកា​ចំនួន៤ម៉ឺន​ដុល្លារ និង​មូល​និធិ​វីតាល់ បាននាំថវិកាចំនួន១ម៉ឺន​ដុល្លារ​តាម​រយៈ​លោក​ជំទាវ ហ៊ុន ម៉ាណា នាយិកា​មូល​និធិ​បាយ័ន​យក​ទៅ​ឧបត្ថម្ភដល់មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​រួម​ចំណែកក្នុងការជួយសង្គ្រោះ​កុមារដែល​កំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

​រាជ​ធានីភ្នំពេញ​ ៖ រសៀលថ្ងៃទី១២​ កញ្ញា ឆ្នាំ២០១២ ក្រុមចលនា​យុវ​ជន​កម្ពុជា​១៥៧​ បាននាំថវិកា​ចំនួន៤ម៉ឺន​ដុល្លារ និង​មូល​និធិ​វីតាល់ បាននាំថវិកាចំនួន១ម៉ឺន​ដុល្លារ​តាម​រយៈ​លោក​ជំទាវ ហ៊ុន ម៉ាណា នាយិកា​មូល​និធិ​បាយ័ន​យក​ទៅ​ឧបត្ថម្ភដល់មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​រួម​ចំណែកក្នុងការជួយសង្គ្រោះ​កុមារដែល​កំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

លោកម៉ឹង ពន្លក ប្រធានចលនា​យុវ​ជន​កម្ពុជា​១៥៧ បានមានប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ក្រោយពីបានឮ​ការអំពាវ​នាវ​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជ​រដ្ឋាភិ​បាល និងលោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធានកាកបាទ​ក្រហម​កម្ពុជា ដល់ស្ថាប័ន និងអង្គការ​នានា​ក្នុងប្រទេស​កម្ពុជា ដើម្បីជួយរិះរកប្រមូលថវិកា​ជួយ​ឧបត្ថម្ភ​ដល់​មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ។

ដូច្នេះក្នុងនាម​ជាយុវ​ជន​កម្ពុជា​ទាំងអស់គ្នា ហើយ​ក្នុងនាម​ចលនា​យុវ​ជន​១៥៧ និងបានឆ្លងមតិលោក​បណ្ឌិត ​ហ៊ុន ម៉ាណែត ដែល​ជា​​មគ្គុទេ្ទសក៍​នៃ​យុវជន និង​ជាអ្នក​ដឹក​នាំ​យុវជន​នៅទូទាំង​ប្រទេស​បានឯក​ភាព​ឲ្យក្រុមចលនា​យុវជន១៥៧ រិះរក​គ្រប់វិធីសាស្រ្ត​​ដើម្បី​ប្រមូលថវិកា​ជួយ​ឧបត្ថម្ភ​ដល់មន្ទីរ​​ពេទ្យ​​គន្ធបុប្ផា ។ ក្រោយមក ក្រុម​ចលនា​យុវជន​១៥៧​បាននាំ​យក​​​ថវិកា​ចំនួន៤ម៉ឺនដុល្លារ​​អា​មេរិក​ យក​មក​ឧបត្ថម្ភ​​ដល់មន្ទីរពេទ្យគន្ធបុប្ផា តាម​រយៈ​លោក​ជំទាវ​ ហ៊ុន ម៉ាណា នាយិកាមូល​និធិ​​បាយ័ន ។ លោក​ប្រធាន​ចលនា​យុវជនកម្ពុជា​១៥៧ បានថ្លែងថា កុមារជាទំពាំងស្នង​ឫស្សី ដូច្នេះ​យើង​ជាយុវ​ជន​កម្ពុជា ត្រូវ​តែ​ជួយ​ដល់​កុមារ​កម្ពុជា​ឲ្យ​មាន​ជីវិត​រស់នៅតទៅ​ទៀត ហើយ​មូលនិធិនេះ​ជួយ​ដល់​មូល​និធិគន្ធបុប្ផាដើម្បី​ឲ្យមន្ទីរ​ពេទ្យ​​នេះ​មាន​ដំណើរការទៅមុខ​​បាន​​យូរ​អង្វែង​ ។

​ក្នុងឱកាសនោះដែរលោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហុ៊ន N.V.C copera​tion​(vital) ក៏បាននាំថវិកា ចំនួន​១ម៉ឺនដុល្លារតាម​រយៈលោកជំទាវ ហ៊ុន ម៉ាណា ដើម្បី​​បានចូល​រួម​ជួយព្យាបាលដល់កុមារ​កម្ពុជាឲ្យបានរស់រាន​មាន​ជីវិតផងដែរ ។
មន្ទីរពេទ្យ​គន្ធបុប្ផា បានដំណើរការ​នៅ​ព្រះរា​ជា​ណាចក្រកម្ពុជា​ជាង២០​ឆ្នាំមកហើយ​បាន​ជួយ​សង្គ្រោះ​ព្យា​បាលដល់កុមារ​កម្ពុជា​រាប់​សែន​នាក់នៅទូទាំងប្រទេសឲ្យបានរស់រាន​មាន​ជីវិត​ ដោយ​ចំណាយថវិកាប្រមាណជា៣៧​លាន​ដុល្លារក្នុងមួយឆ្នាំៗ ។

ថវិកាទាំងអស់​ជាជំនួយ​ឧបត្ថម្ភ​​​ពី​បរទេសមួយភាគធំ ក្នុងនោះ ជារៀង​រាល់​ឆ្នាំ​រាជ​រដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយ​ទឹក​ប្រាក់២​លាន​ដុល្លារ រដ្ឋាភិបាលប្រទេស​ស្វ៊ីស​ឧបត្ថម្ភ​​៣លាន​ដុល្លារ និងថវិកា​ពីសប្បុរសជន​ក្រៅ​ស្រុក​នានាមួយ​ចំនួន​ទៀត​តាម​រយៈ​តន្រ្តី​មូល​និធិគន្ធបុប្ផា ។ លោកវេជ្ជបណ្ឌិត Denins Laurent អនុ ប្រធានមូលនិធិគន្ធបុប្ផាជំនួសមុខឲ្យលោក Beat Richner ប្រធាន​មន្ទីរពេទ្យគន្ធបុប្ផា បាន​សម្តែង​​នូវ​ទឹក​​​​ចិត្ត​​​​រី​ក​​រាយ​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​លោកជំទាវ ហ៊ុន ម៉ាណា នាយិ​កា​​មូល​និធិ​បាយ័ន លោក ម៉ឹង ពន្លក ប្រ​ធាន​ក្រុម​ចល​នាយុវ​ជនកម្ពុជា១៥៧ និងលោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ អ៊ិន ​វី ស៊ី​ ក្នុងការឧបត្ថម្ភ​ជា​ថវិ​កា​​​ដល់មូលនិធិគន្ធបុប្ផា​នា​ឱ​កាស​នេះ ៕