ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​​អាហ្សង់​​ទីន​​សន្យា​​ធ្វើ​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា​ឱ្យ​កាន់​តែ​​ស្អិត​រមួត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​​ពញា​ចក្រី ​ហេង សំរិន ប្រធាន​រដ្ឋ​​សភា​នៃ​​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា បាន​​ផ្តល់​​ឱកាស​​ឱ្យ​លោក​ជំទាវ ​អាណា ម៉ារៀ ​រ៉ាមៀរ៉េ ​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សាធារណ​រដ្ឋ​អាហ្សង់​​ទីន​ប្រចាំ​​​ក​ម្ពុជា​ជួប​ធ្វើ​សវនា​ការ​ក្នុងគោល​បំណង​​បង្កើត​​ទំនាក​់ទំនង​ចំណង​មិត្ត​ភាព សាមគ្គី​ភាព និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់​​តែល្អ​​ប្រសើរ​​ឡើង ។ ​ការ​ជួប​ទ្វេ​ភាគី​​នេះ​បាន​ធ្វើ​ឡើង​​​កាល​ពីថ្ងៃទី​១១ កញ្ញា ​២០១២ ​​នៅ​វិមាន​រដ្ឋ​

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​​ពញា​ចក្រី ​ហេង សំរិន ប្រធាន​រដ្ឋ​​សភា​នៃ​​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា បាន​​ផ្តល់​​ឱកាស​​ឱ្យ​លោក​ជំទាវ ​អាណា ម៉ារៀ ​រ៉ាមៀរ៉េ ​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សាធារណ​រដ្ឋ​អាហ្សង់​​ទីន​ប្រចាំ​​​ក​ម្ពុជា​ជួប​ធ្វើ​សវនា​ការ​ក្នុងគោល​បំណង​​បង្កើត​​ទំនាក​់ទំនង​ចំណង​មិត្ត​ភាព សាមគ្គី​ភាព និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់​​តែល្អ​​ប្រសើរ​​ឡើង ។ ​ការ​ជួប​ទ្វេ​ភាគី​​នេះ​បាន​ធ្វើ​ឡើង​​​កាល​ពីថ្ងៃទី​១១ កញ្ញា ​២០១២ ​​នៅ​វិមាន​រដ្ឋ​សភា ។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង ​សំរិន ​បាន​​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​​ក្តៅ​ចំពោះ​​​លោក​ជំទាវ​ ដែល​លោក​ជំទាវ​​ត្រូវបាន​តែងតាំង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ ក្រោយ​ពី​​លោក​ជំទាវ​បាន​ថ្វាយ​សារ​តាំង​ចំពោះ​ព្រះ​ករុណា​ ព្រះ​បាទ​ សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា កាល​ពី​ថ្ងៃទី​១០ កញ្ញា ២០១២ ​កន្លង​មក។

សម្តេចបាន​ថ្លែងអំណរគុណ​​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​សាធារណ​រដ្ឋ​​អាហ្សង់​ទីន​ដែល​បាន​គាំទ្រ​​បេក្ខ​​ភាព​កម្ពុជា ជា​សមា​ជិក​​មិន​អចិន្ត្រៃយ៍​​ក្នុង​ក្រុម​ប្រឹក្សា​អង្គ​ការ​សហ​ប្រជា​ជាតិ​សម្រាប់​អាណត្តិ​​២០១៣-២០១៤ ជុំទី២ ហើយសម្តេចក៏បាន​ប្រសិទ្ធ​ពរ​ដល់​ចំណង​សាមគ្គី​ភាព​ មិត្តភាព និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​​កាន់​តែ​រឹង​មាំ​ខ្លាំង​ឡើង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕