ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេមរៈ សិរីមន្ត ស្ងាត់​ស្ងៀម​ក្នុង​ពេល​ដែល​តារា​ចម្រៀង​ភាគច្រើន​ពុះ​កញ្ជ្រោល​ដណ្តើម​ការគាំទ្រ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខណៈ​ដែល​តារា​ចម្រៀង​​​ប្រុសៗ​​ស្ទើរ​តែ​ទាំង​​​អស់​​កំពុង​ត្រូវបាន​​គេ​មើល​ឃើញថា ​ធ្វើ​សកម្ម​ភាព​យ៉ាង​មមា​ញឹក​ និងពុះ​កញ្ជ្រោល​​ដើម្បី​ដណ្តើម​​ការគាំទ្រ​​នោះ ​លោក​ខេមរៈ សិរីមន្ត ​ឯណោះ​វិញ​បែរជាស្ងាត់​ឈឹង​បាត់​មុខ​ទាំង​លើ​វេទិកា​តន្ត្រី និង​ការ​ចេញ​បទ​ចម្រៀង​ថ្មីៗ ​ហើយ​​យុវ​វ័យ​ក៏​មិន​សូវ​រំលឹក​ពី​ឈ្មោះ​របស់​លោក​ដូច​មុនឡើយ ។ ​

ទោះ​បី​ជា​យ៉ាងណា​​ម្ចាស់​ផលិត​កម្ម​សាន់​ដេរ ​បាន​មាន​ប្រតិ​​កម្ម និង​​អះអាង​ថា ការ​ស្ងៀម​ស្ងាត់​​របស់​តារា​ចម្រៀង​ខេមរៈ សិរី​មន្ត ​គឺមិន​មែន​ ព្រោះតែ​​បញ្ហា​អ្វី​ផ្សេង​នោះទេ ​ប៉ុន្តែ​​ដោយ​សារ​តែ​លោក​ជាប់​​ថត​រឿង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា «វិញ្ញាណ​បិសាច​ជញ្ជក់​​ឈាម» ​ហើយ​មិន​សូវមាន​ពេល​លេង​ស្ទីល និង​ចេញ​ចម្រៀង​ប្រូ​ម៉ូដ​​បទ​​ឱ្យ​ញឹក​ញាប់​ដូច​មុន​នោះទេ ។ ប៉ុន្តែ​​មាន​ការ​រំពឹង​ទុក​ថា ក្នុង​​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​កេរ្តិ៍​ឈ្មោះ​​ និង​ប្រជា​ប្រិយ​ភាព​របស់​តារា​ចម្រៀង​ខេមរៈ សិរីមន្ត ​នឹង​លេច​ធ្លោ​ឡើង​វិញ​ក្នុង​ពេល​ដែល​ផលិត​កម្ម​សាន់​ដេរ ចេញ​អាល់​ប៊ុម​ថ្មី​របស់​ខេមរៈ សិរីមន្ត ​ដែល​សុទ្ធ​សឹង​ជា​បទ​ពីរោះៗ​ពេញ​និយម ។

​តាមការ​កត់​សម្គាល់​មាន​យុវ​វ័យ​ជា​ច្រើន​បាន​លើក​ឡើង​ដែរ​ថា តាំង​ពី​លេង​ស្ទីល​កាត់​​សក់​ខ្លី​ ហើយ​ទទួល​​ការ​ចាប់​អារម្មណ៍​​ពី​ទស្សនិក​​ជន​​តារា​ចម្រៀង​​រូប​នេះ​ហាក់​បី​ដូចជា​​មិន​មានអ្វី​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​ទៀត​ឡើយ ​បើ​ប្រៀប​ធៀប​​នឹង​តារា​យុវវ័យ​ផ្សេងៗ​ទៀត ។ ​ទន្ទឹម​​នោះ​បទ​ចម្រៀង​ភាគ​ច្រើន​​របស់​លោក​ខេមរៈ ​សិរី​មន្ត​ ​ក៏មិន​សូវ​ឮ​​​គេ​ចាក់​បទ​ថ្មី​របស់​លោក​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕