ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុក​​សុំ​សាលា​រៀន​​4ខ្នង​ តាម​រយៈ​​យុវជន​ស្ម័គ្រ​ចិត្ត​​វាស់​ដី​​ ​ចាប់​ផ្តើម​​ស្ថាប​នា1​​​ខ្នង​ហើយ​​

12 ឆ្នាំ មុន

​ខេត្ត​សៀម​រាប​ ៖​ អគារសិក្សា​​១​ខ្នង​ ​មាន​​៦​បន្ទប់​​ ក្នុង​ចំណោម​៤​ខ្នង​​ ជា​អំណោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន នាយក​រដ្ឋមន្ដ្រី​​ ជូន​ដល់​ប្រជាពលរដ្ឋ​​​នៅ​ស្រុក​ចំនួន​៣ ​នៃ​ខេត្ដ​​សៀមរាប​ រួម​មានស្រុក​បន្ទាយស្រី​ ស្រុក​វ៉ា​រិ​ន​ នឹង​ស្រុក​ស្វាយ​លើ​​បាន​ចាប់ផ្ដើម​ដំណើរការ​សាង​សង់​ ​ហើយ​បន្ទាប់​ពី​ប្រារ​ព្ធពិធី​បញ្ចុះ​បឋម​សិលា​ទៅ​តាម​ប្រពៃណី​រួច​ ​។

​ខេត្ត​សៀម​រាប​ ៖​ អគារសិក្សា​​១​ខ្នង​ ​មាន​​៦​បន្ទប់​​ ក្នុង​ចំណោម​៤​ខ្នង​​ ជា​អំណោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន នាយក​រដ្ឋមន្ដ្រី​​ ជូន​ដល់​ប្រជាពលរដ្ឋ​​​នៅ​ស្រុក​ចំនួន​៣ ​នៃ​ខេត្ដ​​សៀមរាប​ រួម​មានស្រុក​បន្ទាយស្រី​ ស្រុក​វ៉ា​រិ​ន​ នឹង​ស្រុក​ស្វាយ​លើ​​បាន​ចាប់ផ្ដើម​ដំណើរការ​សាង​សង់​ ​ហើយ​បន្ទាប់​ពី​ប្រារ​ព្ធពិធី​បញ្ចុះ​បឋម​សិលា​ទៅ​តាម​ប្រពៃណី​រួច​ ​។

អគារសិក្សា​មួយ​ខ្នង​ដំបូង​នេះ ​ស្ថិត​នៅ​ភូមិ​ត្បែង​លិច​ ឃុំ​ត្បែង​ ស្រុក​បន្ទាយស្រី​ ខេត្ដ​សៀម​​រាប​ ជាប់ជើង​ភ្នំ​គូលែន​​​ ត្រូវ​បាន​នាំ​យក​ថវិកា​ចាត់ចែង​សាងសង់​ដោយ​លោ​កប​ណ្ឌិ​ត​ លី​ ស៊ី​ណា​ ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​​ និង​ជា​អគ្គ​លេខា ធិ​ការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ទី​ស្តី​ការ​គណៈរដ្ឋមន្ដ្រី​ ។ ពិធី​បញ្ចុះ​បឋមសិលា​​​សាងសង​់អគារសិក្សា​ថ្មី​នោះ​ធ្វើ​ឡើង ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា​​ ឆ្នាំ ២០១២​ កន្លង​ទៅ​ ក្រោម​អធិបតី​ឧកញ៉ា​សៀង ណាំ​ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប​ លោក​ស៊ូ​ ភិ​រិ​ន្ទ​ អភិបាលខេត្ដ​សៀមរាប​ និ​ង​មានការ​អ​ញ្ជើ​ញ​​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ កង​កម្លាំង​ប្រដាប់អាវុធ​ រួម​ទាំ​ង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជា​ច្រើន​រយ​នាក់​ផង​ដែរ ​។

ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ចូលរួម​នៅ​ក្នុង​ឱកាស​នោះលោក​​ឧកញ៉ា​សៀង​ ណាំ​ តំណាង​រាស្ដ្រ​ម​ណ្ឌ​ល​សៀមរាប​បាន​មាន​ប្រសាសន៍​ថា​ ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្ដិសាស្ដ្រ​ដែល​បាន​បង្កើត​ឱ្យ​មាន​សាលារៀន​នៅ​ក្នុងភូមិ​ក្បែរ​ជើងភ្នំ​គូលែន​ប្រកបដោយ​បារ​មី​របស់​យើង សម្រាប់​​អនាគត​ដ៏​យូ​រ​អង្វែង​របស់​កូនចៅ​​ប្រជាពលរដ្ឋ​នៅ​​​ក្នុង​តំបន់​នេះ​ ។លោក​បាន​បន្ដ​ថា​ ​អគារសិក្សា​ដែល​នឹង​អាច​លិច​ចេញ​រូបរាង​ដ៏​ថ្មីសន្លាង​​​នៅ​ពេល​ឆាប់​ខាង​មុខ​នេះ​ គឺជា​ចំណងដៃដ៏​​ថ្លៃថ្លា​ថ្មី​មួយទៀត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និ​ង​លោក​ជំនាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី ​ហ៊ុ​ន ​សែន  បន្ទាប់​ពី​ចាត់​ឱ្យ​ក្រុម​យុវជន​ស្ម​័គ្រ​​ចិត្ដ​ចុះ​មក​ធ្វើការ​វាស់វែង​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទី​នេះ ក៏​​ដូច​នៅ​ទូ​ទាំង​ប្រទេស​ ។

​​លោក​ស៊ូ ភិ​រិ​ន្ទ អភិបាលខេត្ដ​សៀមរាប​បាន​មាន​ប្រសាសន៍​ថា​ ​នេះ​គឺ​ជាស​ម័យ​សាលារៀន​លើក​មក​ដល់​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ ក្រោម​ការ​ដឹកនាំ​របស់​​សម្ដេច​តេ​ជោ​ ដើម្បី​ជំរុញ​និ​ង លើកកម្ពស់​ធនធាន​មនុស្សសម្រាប់​​យក​មក​អភិ​វ​ឌ្ឈ​ន៍​ជាតិ​ ។
​​លោ​កប​ណ្ឌិ​ត​​ លី​ ស៊ី​ណា​ ដែល​ជា​អ្នក​នាំ​យក​ថវិកា​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេ​ជោ​ដឹកនាំ​ការ​សាងសង់​អគារសិក្សា​នៅ​ភូមិ​ត្បែង​លិច​នោះ​បាន​មាន​ប្រសាសន៍​ថា​ «ថ្វីបើ​ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ប​ណ្ឌិ​ត​នៅ​ប្រទេស​ជប៉ុនក៏​​ពិតមែន​ ប៉ុន្ដែ​ខ្ញុំ​នៅ​ជំពាក់​គុណ​សម្ដេច​តេ​ជោ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​ ទំ​រាំ​រៀន​បាន​ដូច​សព្វថ្ងៃ​ ហើយ​ពេ​ល​នេះ​ជា​ពេល​ដែល​ខ្ញុំ​ត្រូ​ង​សងគុណ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ​។
សូម​បញ្ជា​ក់ថា​​ សាលារៀន​១​ខ្នង​ ​មាន​​៦​បន្ទប់ ​ដែល​សាងសង់​ដំបូង​នេះ​ គឺជា​សាលា​មួយ​ខ្នង​ ក្នុង​ចំណោម​សាលា​​៤​ខ្នង​ ដែល​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​​នៅ​ស្រុក​ចំនួន​៣​ ក្នុង​ខេត្ដសៀមរាប​ ក្នុង​នោះ​មួយ​ខ្នង​ផ្ដល់​ជូន​ប្រជា​ពល​រដ្ឋ​ នៅ​ភូមិ​ត្បែ​ង​​លិច​ ឃុំ​ត្បែង​ ស្រុក​បន្ទាយស្រី​​ ជើងភ្នំ​គូលែន​ ។​ ២​ខ្នង​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជប់​រំដេង​ ឃុំ​ស្រែ​ណូ​យ​ ស្រុក​វ៉ា​រិ​ន​ និង​​១ខ្នង​ទៀត​ជូន​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ផ្ចិ​ក​ព្រំ​ ស្រុក​ស្វា​យ​លើ​ ។​

ការ​ផ្ដល់​ជូន​នូវ​អំណោយ​ជា​សាលារៀន​ទាំង​៤​​ខ្នង​នោះ ​ធ្វើ​ឡើង​តាម​សំណើ​របស់​ប្រជា​ពល​រដ្ឋ​ទាំង​៤​ភូមិ​ខាងលើ​ តាម​រយៈ​ក្រុម​យុវជន​ស្ម​័គ្រ​​ចិត្ដ​ចំនួន​៥​ក្រុម ​ដែល​បាន​ចុះ​វាស់​វែង​ដី​ជូន​ពួក​គាត់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​ ហើយ​បាន​បន្ដ​រាយ​ការណ៍​​ជូន​សម្ដេច​តេ​ជោ​​ ដឹង​កាលពី​ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០១២​កន្លង​ទៅ​ ។ ​ដោយ​សម្ដេច​តេ​ជោ​បាន​ប្រគល់​ជូន​អ្នកឧកញ៉ា​សៀង​ ណាំ​ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប​ជា​អ្នកដឹកនាំ​ នឹង​ចាត់ចែង​សាងសង់​ទាំង៤​​ខ្នង​ ។

ថ្វីបើ​យ៉ាង​នេះ​ក្ដី​ សាលារៀន​ចំនួន៣​ខ្នង​ទៀត​ ពុំ​ទាន់​អាច​សាងសង់​បាន​នៅឡើយ​ទេ ដោយសារ​នៅរ​ដូ​វ​ភ្លៀង​នេះ ​រថយន្ដ​ដឹក​ជញ្ជូន​​សម្ភារ​សំណង់​ពុំ​អា​ចចូល​ទៅ​កាន់​ទី​​តាំង​ត្រូវ​សាង​សង់​សាលា​ទាំងនោះ​បាន ៕