ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​យល់​ព្រម​ឱ្យ​​មាន​ការ​ពិភាក្ស​ា​ក្រៅ​ផ្លូវ​ការ​ទាក់​ទង​ក្រម​​ប្រតិ​បត្តិ COC

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រដ្ឋ​​លេខាធិការ​ក្រសួង​​​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​លោក​ជំទាវ​ សឿង ​រដ្ឋ​ចាវី បានថ្លែង​ថា ​បណ្តា​ប្រទេស​សមាជិក​​អាស៊ាន​បាន​ឯក​ភាព​ និងយល់​ព្រម​ឱ្យ​មាន​​កិច្ច​ពិ​គ្រោះ​​យោបល់ ឬ​ពិភាក្សា​ក្រៅ​ផ្លូវការ​ថ្នាក់​ឧត្តម​មន្ត្រី​អាស៊ាន​​​ចិន​​​ស្តីពី​ក្រម​​ប្រតិ​បត្តិ (COC) នៅ​សមុទ្រ​ចិន​ខាង​ត្បូង ។

​ឆ្លើយ​នឹង​សំណួរ​អ្នក​សារ​ព័ត៌​មាន​នៅ​ក្រៅ​កិច្ច​ប្រជុំ​ថ្នាក់​​​ឧត្តម​​មន្ត្រី​​អាស៊ាន​​នៅថ្ងៃទី​១២ កញ្ញា ២០១២ ​នេះ​លោក​ជំទាវ​សឿង រដ្ឋចាវី ​បានមាន​ប្រសាសន៍​ថា តាម​សំណើ​​របស់​កម្ពុជា និង​មាន​ការ​​ឯក​ភាព​​ពី​សមា​ជិក​អាស៊ាន​​ទាំង​អស់​ ហើយ​កម្ពុជា​ក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​​យោបល់​​​ក្រៅ​ផ្លូវ​​ការ​ថ្នាក់​ឧត្តម​​មន្ត្រី​​អាស៊ាន​​ចិន​ស្តី​ពី​ក្រម​​ប្រតិ​បត្តិ (COC) នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

​លោក​ជំទាវ​​រដ្ឋ​លេខាធិការ​បាន​បញ្ជាក់ថា ​នេះជា​លើក​ទី​៣​​ហើយ​ដែល​កម្ពុជា​បាន​ផ្តួច​ផ្តើម​ឱ្យ​មាន​កិច្ច​ប្រជុំ​ស្តី​ពី​ក្រម​សីល​ធម៌​នេះ ​ដើម្បី​កាត់​បន្ថយ​ភាព​​តាន​តឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ធ្វើការ​ងារ​ឆ្ពោះ​ទៅ​ការ​តាក់​តែង​​ក្រម​ប្រតិបត្តិ (COC) នេះ ។

​លោក​ជំទាវ​បាន​​អះអាង​​ថា ប្រទេស​សមាជិក​អាស៊ាន​​ទាំង​អស់​បាន​គាំទ្រ​​​យ៉ាង​ខ្លាំង ​ធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​សេចក្តី​ថ្លែង​ការណ៍​​របស់​អាស៊ាន​​ស្តីពី​សិទ្ធិ​មនុស្ស​បាន​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​​ខែ​វិច្ឆិកា ខាង​មុខ​​នេះ ។ ​ទន្ទឹម​នោះ​​យើង​ក៏​នឹង​គ្រោង​ធ្វើ​​ការ​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​សម្ពោធ​​វិទ្យា​ស្ថាន ដើម្បី​​សន្តិ​​ភាព និង​ការផ្សះ​ផ្សារ​របស់​អាស៊ាន​​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕