ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​​ចិត្ត​នឹង​ជីវ​ភាព​ក្រីក្រ​កូន​ច្រើន​​ ហើយ​ប្រពន្ធ​ទៅ​រក​ស៊ី​នៅ​ឆ្ងាយ​ចោល​ចង.ក​សម្លា.ប់​ខ្លួន​

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ​បុរស​ម្នាក់​​កំពុង​ដេកនៅ​ក្នុង​ផ្ទះ​សុខៗ​​ ស្រាប់​តែ​​បាត់​ពីផ្ទះ​មិន​ដឹង​ទៅណា​ធ្វើ​ឱ្យ​ប្រពន្ធ​​កូន​ភ័យ​ឆោឡោ​​ទាំង​យប់​​ពេល​ដើរ​រក​ក៏​​ប្រទះ​ឃើញ​ចង.ក​​​ជាប់​នឹង​សំយ៉ាប​ជញ្ជាំង​ផ្ទះ លុះពេល​ទៅ​​ចាប់​អង្រួន​​មើល​ស្លា.ប់​បាត់​ទៅហើយ ។ ​ករណី​អត្ត​ឃាត​នេះ​បាន​កើត​ឡើង​នៅ​​​ភូមិ​​កែវ​មុនី សង្កាត់​បន្ទាយ​ដី​​ ក្រុង​​ពោធិ៍​សាត់ កាល​ពី​យប់​ថ្ងៃទី​១១ កញ្ញា ២០១២ ។

ខេត្ត​ពោធិ៍សាត់ ៖ ​បុរស​ម្នាក់​​កំពុង​ដេកនៅ​ក្នុង​ផ្ទះ​សុខៗ​​ ស្រាប់​តែ​​បាត់​ពីផ្ទះ​មិន​ដឹង​ទៅណា​ធ្វើ​ឱ្យ​ប្រពន្ធ​​កូន​ភ័យ​ឆោឡោ​​ទាំង​យប់​​ពេល​ដើរ​រក​ក៏​​ប្រទះ​ឃើញ​ចង.ក​​​ជាប់​នឹង​សំយ៉ាប​ជញ្ជាំង​ផ្ទះ លុះពេល​ទៅ​​ចាប់​អង្រួន​​មើល​ស្លាប់​បាត់​ទៅហើយ ។ ​ករណី​អត្ត​ឃាត​នេះ​បាន​កើត​ឡើង​នៅ​​​ភូមិ​​កែវ​មុនី សង្កាត់​បន្ទាយ​ដី​​ ក្រុង​​ពោធិ៍​សាត់ កាល​ពី​យប់​ថ្ងៃទី​១១ កញ្ញា ២០១២ ។

​ប៉ូលិសក្រុង​​ពោធិ៍​សាត់ ​ឱ្យ​ដឹង​ថា ​ជន​រងគ្រោះ​​ឈ្មោះ​គុជ ជ័រ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ​មាន​ប្រពន្ធ​ និង​កូន​ប្រុស-​ស្រី​៧​នាក់ ​ប៉ុន្តែ​ប្រពន្ធ​​បាន​ទៅ​រក​ស៊ី​​នៅ​ប៉ោយ​ប៉ែត ឯ​កូន​៥​នាក់​ទៅ​រស់​នៅ​ជា​មួយ​គេ​អស់​​សល់​តែ​២​នាក់​ប៉ុណ្ណោះ ​រស់​នៅជា​មួយ ។ ប៉ូលិស​ឱ្យ​ដឹង​ទៀតថា ​បើ​តាម​ការ​សាក​សួរ​ពីកូន​ស្រីដែល​រស់​នៅជា​មួយ​បាន​ប្រាប់​ថា ឪពុក​​របស់​នាង​ទំនងជាតូច​ចិត្ត​នឹង​ជីវ​ភាព​ក្រីក្រ និងមានកូន​ច្រើន ហើយ​ម្តាយ​របស់​នាងក៏ទៅ​រក​ស៊ី​​នៅឆ្ងាយ​ចោល​​ទៀត ។ ​ជា​រៀង​រាល់​ថ្ងៃ​គាត់គិត​តែ​ពីផឹក​ស្រា ​កាល​ពី​​៥​ឆ្នាំ​មុន​គាត់​ក៏ធ្លាប់​ចង.ក​សម្លាប់​ខ្លួន​ម្តង​ដែរ ​តែ​បាន​​អ្នក​ជិត​​ខាង​ឃើញ​ជួយ​ទាន់​ ។ នៅ​យប់​ថ្ងៃទី​​១១ កញ្ញា ២០១២ ​គាត់​សម្រាន្ត​នៅ​​លើ​ផ្ទះដូច​សព្វ​ដង​ដល់​ម៉ោង​១២​និង​២១​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ស្រាប់តែបាត់​គាត់​​មិន​ដឹងថា ​ទៅណា​ លុះ​ពេល​​ដើរ​រក​ក៏​ប្រទះ​​ឃើញ​ចង.ក​នឹង​ខ្សែ​នីឡូង​ជាប់​​​នឹង​​សំយ៉ាប​ជញ្ជាំង​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕