ខេត្តកំពង់ចាម ៖ យុវជន យុវនារីចំនួន៧នាក់ ដែលពពាក់ពពូននៅក្នុងបន្ទប់ផ្ទះសំណាក់នារីក្លាហាន ស្ថិតនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីសេពគ្រឿងញៀន ក្នុងនោះមានអ្នកខ្លះមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ច និងខ្លះទៀត ទើបចេញពីពន្ធនាគារខេត្ត ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ កញ្ញា ២០១២ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ ។
លោកវរសេនីយ៍ទោ សោម រស់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តប្រាប់ឱ្យដឹងថា ក្រុមជនទាំង៧នាក់ដែលត្រូវឃាត់ខ្លួននោះមាន ១-ឈ្មោះចន ដន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ២-ឈ្មោះយូ សុះ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្រះ ឃុំពពេល ស្រុកពញាវក្រក ៣-ឈ្មោះសុក ណាវី ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ៤-ឈ្មោះលន់ រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិផ្សារញ៉ែ សង្កាត់ទន្លេសាប ក្រុងសៀមរាប ខេត្តសៀមរាប ៥-ឈ្មោះប៊ុន ចំរ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិដំណាក់ស្វាយ ឃុំពាមជីកង ស្រុកកងមាស ៦-ឈ្មោះខៀវ រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ៧-ឈ្មោះលន់ វ៉ាន់ដា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ។
លោកវរសេនីយ៍ទោ សោម រស់ ប្រាប់បន្តថា ក្នុងចំណោមជន៧នាក់នេះគឺតាមប្រមាញ់ឈ្មោះចំរ៉ុង ដើម្បីឱ្យយកថ្នាំញៀន១កញ្ចប់តម្លៃ២០ដុល្លារតាំងពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១១ កញ្ញា ដោយជននេះប្រើល្បិចគ្រប់បែបយ៉ាងម្តងណាត់ឱ្យទៅយកថ្នាំញៀននៅត្រង់នេះម្តងត្រង់នោះ ចុងក្រោយឃាត់ខ្លួនបានក្បែរអតីតមន្ទីរព័ត៌មានខេត្ត តែពុំឃើញមានថ្នាំញៀននៅជាប់នឹងខ្លួនទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ