ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​នោម​ផ្អែម​ដំបៅ​កាត់​ជើង​ព្យាបាល​មិន​ជា អស់​សង្ឃឹម​បោក​គ្រាប់​បែក​ធ្វើអត្ត​ឃាត​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ សំឡេង​​ផ្ទុះ​​បាន​លាន់​កក្រើក​​ប្រឹថពី​ ​ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​នៅ​វេលា​​ម៉ោង​​២​ និង​៣០​​នាទីរសៀល​​​​ថ្ងៃទី​១០ កញ្ញា នៅ​​ក្នុង​ដី​​ឡូត៍​​មួយ​​កន្លែង ​ស្ថិត​ក្នុង​ភូមិ​​លំហាច ឃុំ​លំហាច ស្រុក​​អង្គ​ស្នួល​​ ។ ក្រោយ​ពី​​មាន​​សំឡេង​ផ្ទុះ​នោះ​​មក​​ទើប​គេ​​​​ដឹង​ថា បុរសម្នាក់​​​ឈ្មោះ​គិត គិន អាយុ​​៦០​ឆ្នាំ បាន​ធ្វើ​អត្ត​ឃាត​​ដោយ​​បោក​​គ្រាប់​​បែក​​សម្លា.ប់​ខ្លួន​នៅ​​​លើ​រទេះ​រុញ ​​ដោយ​​ជើង​និង​​ដៃបាន​ដាច់​ជា​បំណែក​​គួរ​​ឱ្យ​​ញាក់​​សាច់​​ ចំណែក​​រាង​កាយ​ក៏​ត្រូវ​សុស​ដោយ​​អំបែង​គ្រាប់​​បែក​​ដែរ ។

ខេត្ត​កណ្តាល​ ៖ សំឡេង​​ផ្ទុះ​​បាន​លាន់​កក្រើក​​ប្រឹថពី​ ​ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​នៅ​វេលា​​ម៉ោង​​២​ និង​៣០​​នាទីរសៀល​​​​ថ្ងៃទី​១០ កញ្ញា នៅ​​ក្នុង​ដី​​ឡូត៍​​មួយ​​កន្លែង ​ស្ថិត​ក្នុង​ភូមិ​​លំហាច ឃុំ​លំហាច ស្រុក​​អង្គ​ស្នួល​​ ។ ក្រោយ​ពី​​មាន​​សំឡេង​ផ្ទុះ​នោះ​​មក​​ទើប​គេ​​​​ដឹង​ថា បុរសម្នាក់​​​ឈ្មោះ​គិត គិន អាយុ​​៦០​ឆ្នាំ បាន​ធ្វើ​អត្ត​ឃាត​​ដោយ​​បោក​​គ្រាប់​​បែក​​សម្លាប់​ខ្លួន​នៅ​​​លើ​រទេះ​រុញ ​​ដោយ​​ជើង​និង​​ដៃបាន​ដាច់​ជា​បំណែក​​គួរ​​ឱ្យ​​ញាក់​​សាច់​​ ចំណែក​​រាង​កាយ​ក៏​ត្រូវ​សុស​ដោយ​​អំបែង​គ្រាប់​​បែក​​ដែរ ។

ទាក់​ទិន​នឹង​​ការ​ធ្វើ​​អត្ត​ឃាត​​នេះ​​ត្រូវ​​​​បាន​ដឹង​​ថា ដោយ​សារ​​​តែ​បុរស​​ចំណាស់​​រូប​នេះ​​អស់​សង្ឃឹម​​ក្នុង​ជីវិត​​ បន្ទាប់​ពី​​​​ត្រូវ​​គ្រូ​ពេទ្យ​កាត់​​ជើង​​ឆ្វេង​​​ដោយ​សារ​​តែ​ដំបៅ​​​​ព្យា​បាល​​មិន​ជា​ ព្រោះ​​គាត់​មាន​ជំងឺ​​ទឹក​នោម​​ផ្អែម​​​ធ្ងន់​ធ្ងរ ។

តាម​ប្រភព​ព័ត៌​​មាន​​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​គាត់​​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​​​ធ្ងន់​​ធ្ងរ​ ព្រម​ទាំង​មាន​​ដំបៅ​​ជើង​ លុះ​​ពេល​​ព្យា​បាល​​ពុំ​ជា​ក៏​​ត្រូវ​​​​កាត់​ជើង​ឆ្វេង​​ត្រឹម​ភ្លៅ​ ព្រម​ទាំង​​តម្រូវ​​ឱ្យបត់​ជើង​​តូច​​​​តាម​ទុយោ​​ទៀត​ផង ​លុះ​ដល់​ថ្ងៃទី​​៨ កញ្ញា ជន​រង​គ្រោះ​បាន​​ត្រឡប់​​មក​​ផ្ទះ​វិញ ។ នៅ​ថ្ងៃ​កើត​ហេតុ​​ បុរស​ចំណាស់​​រូប​នេះ​​អង្គុយ​​លើ​រទះ​រុញ​​ ហើយ​​ឱ្យ​កូន​​ប្រុស​​អាយុ​១២​ឆ្នាំ រុញ​ជូន​ទៅ​​ក្រោយ​ផ្ទះ ដោយ​ប្រាប់​ថា ទៅ​មើល​​កម្ទេច​​ក្រណាត់​​។ ពេល​​​កូន​រុញ​​ទៅ​ដល់​​ក្រោយ​ផ្ទះ​​ គាត់​ក៏​​​ដេញ​កូន​​ឱ្យ​​មក​វិញ លុះ​​រយៈ​​ពេល​ប្រហែល​​៣០​​នាទីក្រោយ​មក​​​ស្រាប់​តែ​​ឮ​​សំឡែង​ផ្ទុះ​គ្រាប់​​ ហើយ​​ពេល​កូន​​រត់​ទៅ​​មើល​ក៏​ឃើញ​​ឪពុក​​ស្លាប់​​បាត់​ទៅ​ហើយ ។

លោក​មាន សំណាង អធិ​ការ​នគរ​បាល​​​​ស្រុក​អង្គ​ស្នូល ឱ្យ​ដឹង​ថា ទឹក​ទិន​នឹង​​គ្រាប់​​បែក​​ដែល​យក​មក​​​បំផ្ទុះ​​សម្លាប់​ខ្លួន​​នេះ គឺ​ជា​គ្រាប់​បែក​ដែល​បាន​​កប់​ទុក​​យូរ​មក​ហើ​​​យ បន្ទាប់​​ពី​​​បុរស​​រូប​​នេះឈប់​​​​​ពី​ការ​​ងារ​ជា​​សេនា​ជន​ឃុំ​​ ។ តាម​​ប្រភព​ព័ត៌​មាន​​​​ក៏​បាន​​​ឱ្យ​ដឹង​​ដែរ​ថា បុរស​​​ឈ្មោះ​គិត គិន ក៏​ធ្លាប់​​ធ្វើ​​ទាហាន​​​​ដែរ ក្នុង​សង្គ្រាម​​ទស​វត្ស​​ឆ្នាំ​៧០​ ៕