ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ពី​ព័ត៌​មាន​មនុស្ស​ចង.ក​ក្នុង​បន្ទប់​ទឹក​ផ្អើល​ឆោឡោ​កម្មការិនី​រោងច​ក្រ​កាត់​ដេរ​ដួល​សន្លប់​បន្ត​គ្នា​ជិត​70​នាក់

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ៖​​ កម្មការិនីរោង​ចក្រ​កាត់​ដេរ​យីហោវ៉ាន់កូ ចំនួន៦៧​នាក់ បានដួល​សន្លប់​ជា​បន្តបន្ទាប់​​ នៅក្នុងខណៈ​ពេល​​កំពុង​បំពេញការ​ងារ​នៅ​ក្នុងរោង​ចក្រ​បណ្តាល​​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​ និង​ត្រូវ​បានដឹក​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ស្រុកអង្គ​ស្នួល ដើម្បី​សង្គ្រោះ​ភ្លាមៗ​​ ។ ​ហេតុការណ៍នេះ​ បានកើតឡើង​កាល​ពី​វេលា​ម៉ោង​១០ និង១៥នាទី​ព្រឹកថ្ងៃទី​១១​​ កញ្ញា ឆ្នាំ​២០១២​ នៅក្នុង​រោងចក្រកាត់ដេរខាងលើ ដែល​មានទីតាំងស្ថិត​នៅក្នុង​ភូមិចក​ ឃុំបែក​ចាន ស្រុក​អង្គស្នួល​ ​។

ខេត្ត​កណ្តាល​​ ៖​​ កម្មការិនីរោង​ចក្រ​កាត់​ដេរ​យីហោវ៉ាន់កូ ចំនួន៦៧​នាក់ បានដួល​សន្លប់​ជា​បន្តបន្ទាប់​​ នៅក្នុងខណៈ​ពេល​​កំពុង​បំពេញការ​ងារ​នៅ​ក្នុងរោង​ចក្រ​បណ្តាល​​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​ និង​ត្រូវ​បានដឹក​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ស្រុកអង្គ​ស្នួល ដើម្បី​សង្គ្រោះ​ភ្លាមៗ​​ ។ ​ហេតុការណ៍នេះ​ បានកើតឡើង​កាល​ពី​វេលា​ម៉ោង​១០ និង១៥នាទី​ព្រឹកថ្ងៃទី​១១​​ កញ្ញា ឆ្នាំ​២០១២​ នៅក្នុង​រោងចក្រកាត់ដេរខាងលើ ដែល​មានទីតាំងស្ថិត​នៅក្នុង​ភូមិចក​ ឃុំបែក​ចាន ស្រុក​អង្គស្នួល​ ​។

​គេពុំទាន់​ដឹងថា តើការដួល​សន្លប់​នេះ​ បណ្តាល​​​មកពីមូល​ហេតុអ្វីនៅ​ឡើយ​ទេ ប៉ុន្តែ​​កម្ម​ការិនី​ទាំង​នោះ​​និយាយថា​ មុនពេលកើត​ហេតុ​ពួក​គេ​បា​​ន​​ចូល​ធ្វើការជាធម្មតា​ ហើយ​នៅ​ក្នុង​ខណៈ​ពេល​ដែលកំពុង​បំពេញការ​ងារ ស្រាប់​តែមាន​កម្មការិនីម្នាក់​ឈ្មោះ​ លន់​ សុខា​ អាយុ​៣០​ឆ្នាំ មាន​​ទីលំ​នៅ​ក្នុង​ភូមិអង្គស្លែង​ សង្កាត់​ឪឡោក​ ខណ្ឌ​ពោធិ៍សែនជ័យ ក្បែរ​​រោង​ចក្រនោះដែរមាន​សតិ​មិនសូវ​ប្រក្រតី​​​និយាយ​ពាក្យ​ប្លែកៗ​​ខុស​ប្រក្រតី​​​បង្កឱ្យ​មាន​​​ការភ័យខ្លាច​ដល់គេឯង​គ្រប់ គ្នា​។ ស្រ្តីម្នាក់​នេះ​​បញ្ចេញ​ចរិត​ហាក់​បីដូចជា​ព្រលឹង​ខ្មោចចូល​ខ្លួន​ដោយ​គាត់​ដើរសួរ​គេ​ឯង​​គ្រប់ៗ​គ្នាថា ​តើពួក​ឯង​ស្គាល់អញ​ឬទេ?​ ហើយ​មើល​​ទៅកែវ​ភ្នែក​របស់​ស្រ្តីរូបនេះ​​គួរឲ្យខ្លាច​ ។ លុះ​ក្រោយ​មក​ស្រាប់​តែបាត់ខ្លួនស្រ្តីរូប​នេះ​ហើយ​​​បន្ទាប់​​មកទៀត​​ក៏​​ឮដំណឹង​ថាគាត់ទៅ​ចង.ក​​ សម្លាប់​ខ្លួន​​នៅ​ក្នុង​បន្ទប់​ទឹកបាត់ទៅ​ហើយ ។

​ប្រភពដដែល​​​បន្តថា  បន្ទាប់ពី​​ឮដំណឹង​នោះ​ភ្លាម​​ធ្វើឲ្យអ្នកដែល​មាន​ស្មារតី​ខ្សោយ​​​ភ័យ​រន្ធត់​រួច​ក៏​​ដួល​សន្លប់​ជាបន្ត​បន្ទាប់​។ ភ្លាមៗនោះ ​សមត្ថ​កិច្ចមូល​ដ្ឋានបាន​ចុះ​ទៅ​កាន់​រោងចក្រនោះ​ដើម្បី​ស៊ើប​អង្កេត​ ហើយ​ត្រូវ​ក្រុម​កម្មករប្រាប់ថា ស្ត្រីរូបនេះ​​ព្យាយាម​ចង.ក​សម្លាប់​ខ្លួនមែន ប៉ុន្តែ​មិន​បាន​សម្រេច​​​ទេ​ ត្រូវ​បាន​គេជួយសង្គ្រោះទាន់​ពេល​ ដោយ​​មាន​​មូល​ហេតុ​បណ្តាល​មកពីខឹង​ប្តី​។ ទោះបីបែបណា​ គេ​មិន​ទាន់បាន​ដឹងថា​ ​រឿង​នោះ​កើត​ឡើង​​ពិត​ប្រាកដ​​ ​ឬ​បែប​ណានោះឡើយ ហើយ​​ភ្លាមៗ​ស្រ្តីរូប​នេះ​​ត្រូវ​បាន​គេជូន​ទៅឲ្យ​សម្រាកនៅផ្ទះ ។

​​ក្រោយ​ពេលដឹងខ្លួន​ឡើងវិញ​ កម្មការិនី​ដែល​ដួល​សន្លប់​នោះបាន​ឲ្យដឹង​ថា​ ពួកគេ​មាន​អាការ​វិល​មុខ​ ងងឹត​មុខ ឈឺក្បាល ​តឹងណែន​ទ្រូង ​ថប់​ដង្ហើម និងទន់ដៃ​ទន់​ជើងរួច​ក៏​​ដួល​សន្លប់​តែម្តង។​​ ​ដើមហេតុ​ដំបូង​គឺ​បន្ទាប់​ពី​ឮ​ថា​មានអ្នក​ចង.ក​សម្លាប់​ខ្លួន​​ធ្វើឲ្យពួក​គេភ័យរន្ធត់​ញ័រដើម​ទ្រូង និង​មាន​អាការ​​មិន​ស្រួល​ខ្លួន ទោះបីជា​ខំប្រឹង​ទប់​អារម្មណ៍​បែបណា​ក៏មិនអាចទៅរួចដែរ​ ។

​ទាក់ទិន​ទៅនឹង​ហេតុការណ៍​នេះ​​ដែរ​ ត្រូវ​បាន​ប្រភព​ផ្សេងមួយទៀត​និយាយ​ថា​ ការ​​ដែល​​កម្ម​ការិនីដួល​សន្លប់​ជា​បន្ត​បន្ទាប់​​នេះ​មិន​ត្រឹម​តែ​ដោយ​សារ​ការ​ភ័យ​រន្ធត់​ប៉ុណ្ណោះ​​ទេ​ តែ​​អាច​ពាក់​ព័ន្ធទៅ​នឹង​បញ្ហា​​បរិស្ថាន​ ឬ​ខ្យល់​អាកាស​នៅក្នុង​រោងចក្រមិន​សូវ​ល្អផង​ដែរ ។​ ជាង​នេះទៅទៀត​គេក៏​មានការសង្ស័យ​ថា បង្កឡើង​ដោយ​សារ​ក្លិន​ជាតិ​គីមីនៅ​ក្នុង​ក្រណាត់​ជាដើម​ ។​ ទោះបីជា​បែប​​ណា​ មូល​ហេតុ​ពិត​ប្រាកដ​នឹង​ដឹង​នៅ​ក្រោយ​​ពេល​ដែល​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យ​ជាក់​ស្តែង ​។ ​​​

កន្លងមកមាន​ហេតុការណ៍​ដួល​សន្លប់​ដូច​គ្នានេះ​ជាញឹកញាប់​មកហើយនៅ​ក្នុងរោង​ចក្រ​ដទៃ​ផ្សេង​​ពីរោងចក្រនេះ​ ​ហើយក្រោយ​ពេល​មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ​រួច​ ទើប​ដឹង​ថា​មិន​មែន​មក​ពី​ព្រលឹងខ្មោច​ព្រាយ​បិសាច​អ្វី​​ទេ ​គឺបង្កឡើង​ដោយ​​បរិស្ថាន និងខ្យល់​អាកាស​មិន​ល្អ ឬក្លិន​ជាតិ​គីមី​នៅ​ក្នុង​ក្រណាត់​ប៉ុណ្ណោះ ។

​សមត្ថ​កិច្ចបានឲ្យ​ដឹងថា ​នៅពេល​ទទួល​បាន​ដំណឹងថា មានកម្មការិនី​ដួល​សន្លប់​​កម្លាំង​បាន​ចុះទៅ​កាន់​រោងចក្រនោះ​ដើម្បីធ្វើកំណត់​ហេតុ​ភ្លាមៗ ប៉ុន្តែពេលទៅ​ដល់​សួរ​ខាង​​រដ្ឋបាល​រោង​ចក្រត្រូវ​បានពួកគេលាក់​មិន​ប្រាប់​ការ​ពិត​នោះ​​ប៉ុន្តែទោះ​បីជាខំប្រឹង​លាក់​យ៉ាង​ណា​ក៏​ដោយ ក៏មិន​​អាច​ជិត​ដែរ ។​ ​កម្មករ​នៅ​ក្នុង​រោង​ចក្រនោះ​មាន​​ចំនួន​សរុប​១.៩៥០​នាក់​ ក្រោយ​​​​ពេលមាន​កម្មការិនី​ដួល​សន្លប់​បែប​នេះ​អ្នក​ផ្សេង​ដែល​មិន​សន្លប់​បាន​នាំ​គ្នារត់​សម្រុក​ចេញ​​ទាំង​ការ​ភិត​ភ័យ​ ​ហើយ​អ្នក​ខ្លះ​មិន​បានសន្លប់នៅ​រោង​ចក្រ​ទេ ​តែ​ពេល​ទៅ​ដល់​ផ្ទះទើប​ដួលសន្លប់​ហើយ​ក្រុម​គ្រួសារ​ក៏​នាំទៅ​កាន់​មន្ទីរពេទ្យជា​បន្ត​បន្ទាប់ទៀត​ ៕