ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​​អស់​លក្ខណ៍​​ប្រហារ​ជីវិត​​ចោរ​ប្ល​ន់​អ្នក​លក់​មាស​​២​​នាក់​​ដែ​ល​បា.ញ់​របួស​ ​ស្លា.ប់​​​ក្នុង​​ថ្លុក​ឈាម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​ចោរ​ប្លន់​​​​​១ក្រុម​​​មាន​គ្នា​​៤នាក់​​​​ប្រ​ដាប់​ដោយ​​អាវុធ​​ខ្លី​និង​គ្រាប់​​​បែក​ដៃ​​​ បាន​ធ្វើសកម្មភាព​​​តាម​ប្លន់​អាជីវ​ករ​​លក់​មាស​ប្តូរ​ប្រាក់​​​នាក់​ប្តី​ប្រពន្ធ​ដល់​ក្នុង​ផ្ទះ​​ដណ្តើ​ម​​បានកាបូប​គ្រឿង​​​អលង្ការ​​​ និង​ប្រាក់​​ហើយ​​​​ពេល​​​រត់​ចេញ​មក​ក្រៅ​​​បាន​បា.ញ់​​​​មកលើ​​សាច់​ញាតិ​​​​ជន​រងគ្រោះ​​​២នាក់​ដែល​ព្យាយាម​ជួយ​​បណ្តាលឱ្យ​​រង​របួស​​​ធ្ងន់​ធ្ងរ ។ ប៉ុន្តែ​​​​ក៏​ដល់​ថ្ងៃ​​អង្សា​របស់​​​ក្រុម​ចោរ​​នេះ​ដែរ​​​ ខណៈ​ពេល​​រៀប​រត់​គេច​ខ្លួន​​​​ក៏​បាន​​​ពើប​ប្រទះ​​​ជាមួយ​កម្លាំង​​​ប៉ូលិស​​​​កំពុង​​ល្បាត​​ក៏​បាន​បា.ញ់​​​​​តដៃ​គ្នា​​​១ប្រាវ​ ត្រូវ​​​បាន​ប៉ូលិស​​​​

រាជធានីភ្នំពេញ ៖ ​​​ចោរ​ប្លន់​​​​​១ក្រុម​​​មាន​គ្នា​​៤នាក់​​​​ប្រ​ដាប់​ដោយ​​អាវុធ​​ខ្លី​និង​គ្រាប់​​​បែក​ដៃ​​​ បាន​ធ្វើសកម្មភាព​​​តាម​ប្លន់​អាជីវ​ករ​​លក់​មាស​ប្តូរ​ប្រាក់​​​នាក់​ប្តី​ប្រពន្ធ​ដល់​ក្នុង​ផ្ទះ​​ដណ្តើ​ម​​បានកាបូប​គ្រឿង​​​អលង្ការ​​​ និង​ប្រាក់​​ហើយ​​​​ពេល​​​រត់​ចេញ​មក​ក្រៅ​​​បាន​បាញ់​​​​មកលើ​​សាច់​ញាតិ​​​​ជន​រងគ្រោះ​​​២នាក់​ដែល​ព្យាយាម​ជួយ​​បណ្តាលឱ្យ​​រង​របួស​​​ធ្ងន់​ធ្ងរ ។ ប៉ុន្តែ​​​​ក៏​ដល់​ថ្ងៃ​​អង្សា​របស់​​​ក្រុម​ចោរ​​នេះ​ដែរ​​​ ខណៈ​ពេល​​រៀប​រត់​គេច​ខ្លួន​​​​ក៏​បាន​​​ពើប​ប្រទះ​​​ជាមួយ​កម្លាំង​​​ប៉ូលិស​​​​កំពុង​​ល្បាត​​ក៏​បាន​បាញ់​​​​​តដៃ​គ្នា​​​១ប្រាវ​ ត្រូវ​​​បាន​ប៉ូលិស​​​​បាញ់​ឱ្យ​របួស​​​​២នាក់​ដួល​ដេក​​លើ​ដង​ផ្លូវ​​​ ។ បន្ទាប់​​មក​ប្រជាពលរដ្ឋ​​រាប់​​​រយ​នាក់​ដែល​ភ្ញាក់​ផ្អើល​បាន​នាំគ្នា​​ចោម​រោម​​វាយ​រហូត​​ដល់​ស្លាប់​​​នៅនឹង​កន្លែង​តែ​ម្តង​ទាំង​២​នាក់​ ចំណែក​​​បក្ស​ពួក​​​២នាក់​ទៀត​​​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​ដោយ​សុវត្ថិ​​ភាព​ ។

ហេតុ​ការណ៍​​​នោះ​បាន​កើត​ឡើង​​​​កាល​ពី​វេលា​ម៉ោង​​​​៧និង​២០​នាទី​​​យប់​ថ្ងៃទី​​​១០ កញ្ញា​ នៅ​ចំណុច​​​ផ្ទះ​លេខ​​២៨៨​ ផ្លូវ​ជាតិ​លេខ​​​៤ ស្ថិត​​​ក្នុង​ភូមិ​ជម្ពូវ័ន​ សង្កាត់​​ចោម​ចៅ​​ ខណ្ឌ​ពោធិ៍​សែន​​ជ័យ​ ។ នេះ​ជាការ​​​កត់​សម្គាល់​​​លើក​ដំបូង​​​ហើយ​ដែ​ល​ក្រុម​ចោរ​តាម​​​​ប្លន់​​​អ្នកលក់​មាស​​​ពេល​ចេញ​​ពី​ផ្សារ​​ទៅ​ផ្ទះ​បាន​ជួប​គ្រោះ​​អាក្រក់​​​ ក្រោយ​ពេល​​​ធ្វើ​សកម្ម​ភាព​​​ ហើយ​ក៏​ចាត់​​​ទុក​ជា​​​លើក​ដំបូង​​​ផង​ដែរ​ ដែល​​​ចោរ​ប្លន់​​​ពេល​រត់​មិន​រួច​​​ត្រូវ​បាន​​​​វាយ​សម្លាប់​ដោយ​មនុស្ស​​រាប់​សិប​​នាក់​ ទោះបី​ជា​ប៉ូលិស​​បាន​ព្យាយាម​​​រារាំង​​ក្តី​ក៏​អត់​ឈ្នះ​កំហឹង​ហ្វូង​ប្រជា​ជន​ដែរ​ ។

ក្រុម​ចោរ​ប្លន់​មាន​​​គ្នា​​​៤នាក់​​ជិះម៉ូតូ​​​​២គ្រឿង​ ហើយ​តាម​ការ​​​ជាក់​​​ស្តែង​​សមត្ថកិច្ច​​​ប៉ូលិស​បង្ក្រាប​​​បាន​កាំ​ភ្លើង​ខ្ល​ី​​​ម៉ាក​ កា​៥៤​មួយ​ដើម​ គ្រាប់​បែក​ដៃ​​ក្រឡា​​ទៀប​ផលិត​​​នៅ​ប្រទេស​រុស្ស៊ីចំនួន​៤គ្រាប់​ និង​ម៉ូតូ​ម៉ាក​ហុង​ដា​​​សេ​១២៥ ស៊េរី​២០០៥ ​​​ពណ៌​ខ្មៅ​មួយ​គ្រឿង​ ។ ចោរ​ប្លន់​​​ត្រូវ​បាន​​​តុលាការ​​​​រាស្ត្រ​​កាត់​​​ទោស​​ប្រហារ​ជីវិត​​​​នៅ​នឹង​កន្លែង​​​២នាក់​​​​ ឯ​២នាក់​ទៀត​​​បាន​ជិះ​​ម៉ូតូ​គេច​ខ្លួន​​បាត់​ស្រមោល​ ។ ចោរ​​ដែល​ត្រូវ​វាយ​សម្លាប់​​​ម្នាក់​ក្នុង​ចំណោម​​២នាក់​​​ត្រូវ​បាន​មន្ត្រី​​​ប៉ូលិស​​ប្រាប់​ឱ្យដឹង​ថា ​ជន​ម្នាក់​នេះ​ឈ្មោះ ពៅ​ ភាង ​​អាយុ​៣០​ឆ្នាំ មាន​អាសយដ្ឋាន​​ភូមិច្រក​​ក្រសាំង ឃុំ​ទួល​​ព្រិច​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល ។ ជន​នេះ​​​គឺ​ជា​​​មេ​ខ្លោង​​​​​របស់​ក្រុម​ចោរ​ប្លន់​​​ ​ហើយ​ក៏​ជា​អ្នក​​​កាន់​កាំភ្លើង​​​​ទៅភ្ជង់​ប្លន់​​​​យក​កាបូប​លុយ​​​ និង​គ្រឿង​អលង្ការ​​​ដល់​ក្នុង​ផ្ទះ​​​និង​បាន​​បាញ់​បណ្តាល​ឱ្យ​​​រង​របួស​​​​អ្នក​ស្លូត​ត្រង់​​២នាក់​​ផង​ដែរ​ ។ តាម​ប្រវត្តិ​​ខ្លះ​ៗ​ទាក់​ទិន​​​នឹង​មេខ្លោង​​​ក្រុ​ម​ចោរ​ប្លន់​អ្នកលក់​មាស​​​ឈ្មោះ ពៅ​ ភាង​ នេះ​បាន​​​ឱ្យដឹងថា ឈ្មោះ​នេះ​មាន​ប្រពន្ធ​​២​​ដែល​ប្រពន្ធ​​ដើម​នៅ​ភូមិ​​​ច្រក​ក្រសាំង​ ​មាន​កូន​២នាក់​ ​និង​ប្រពន្ធ​ចុង​​នៅ​ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ​ ដែល​​ពេលនេះ​​មាន​ផ្ទៃ​ពោះ​​​​៥​ខែ​ ។ តាម​​មន្ត្រី​សមត្ថកិច្ច​​បាន​ឱ្យដឹងថា ​សម្រាប់​ប្រពន្ធ​​​​ដើម​នោះ​លែង​មាន​ការ​​​ទាក់​ទង​គ្នា​​​​​២​ឆ្នាំ​មក​ហើយ​ តែ​បាន​​​ទទួល​ព័ត៌មាន​​​ថា ជន​នេះ​បាន​លួច​​មក​ផ្ទះ​​ប្រពន្ធ​តែ​​ពេល​យប់​ម្តង​ៗ​ និង​ភាគ​ច្រើន​​​ទៅ​ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​ចុង​នៅ​ខេត្ត​កំពង់​ស្ពឺ ។ បាន​ជា​ជន​នេះ​​​លួច​ចូល​ផ្ទះ​​ប្រពន្ធដើម​​​នៅ​ពេល​យប់​​​ដោយសារ​​​តែ​​ជន​នេះ​​​បាន​ដឹង​ថា​ខ្លួន​​​គឺ​ជា​មុខ​សញ្ញា​​​ដែល​សមត្ថកិច្ច​​​ស្វែង​រក​​​ចាប់​ខ្លួន​​​ផង​ដែរ​ ។

​​ប្រភព​ព័ត៌មាន​​​​ឱ្យដឹងថា ​មេខ្លោង​​​ម្នាក់​នេះ​​ក៏​បាន​​​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​​ភូមិ​ព្រៃ​ទា​ ក្នុង​​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​​​សែន​ជ័យ​ ។ នៅក្នុង​កាបូប​​​ដែល​ត្រូវ​បាន​​​រឹបអូស​​ដោយ​សមត្ថកិច្ច​ ក្រៅ​​ពី​ការ​​រក​ឃើញ​គ្រាប់​បែក​​​ដៃ​ទាំង​៤​គ្រាប់​​​​ក៏​មាន​​​គ្រឿង​អលង្ការ​​​​ប្លាទីន​​​ចំនួន​៥​តម្លឺង​ ប្រាក់​ខ្មែរ​​​៤លាន​រៀល​ និង​ប្រាក់​អាមេរិក​​១.០០០​ដុល្លារ​។

ចំណែក​​អាជីវករ​​​លក់​មាស​ប្តូរ​ប្រាក់​​​ និង​ប្លា​ទីន​​​ប្តី​​ឈ្មោះ ហួ គឹម​ឃុន​ អាយុ​៣៣​ឆ្នាំ​​​ប្រពន្ធ​ឈ្មោះ​​ផែង ស្រី​ស្រស់​ ​​អាយុ​២៩​ឆ្នាំ​ ពួកគេ​លក់​​​ដូរ​គ្រឿង​​អលង្ការ​​​នៅក្នុង​ផ្សារ​​​ត្រពាំង​​​ពោធិ៍​​ ភូមិ​ត្រពាំង​​ពោធិ៍​ សង្កាត់​​ចោម​ចៅ​ ​​ខណ្ឌ​ពោធិ៍​សែន​​​ជ័យ​ មាន​ទី​លំនៅ​​​​ផ្ទះ​កើត​​​ហេតុ​ខាង​លើ​ ។ ចំណែក​​​ជន​រងគ្រោះ​​​ដែល​ត្រូវ​​ក្រុម​ចោរ​បាញ់​​​ឱ្យ​របួស​​នោះ​​ម្នាក់​ឈ្មោះ​ផែង​ សុថី​ ភេទ​ប្រុស​ អាយុ​​១៦​ឆ្នាំ រង​របួស​​ស្មា​​ខាង​ឆ្វេង​​​មួយ​គ្រាប់​ និង​ម្នាក់​ទៀត​​​ឈ្មោះម៉ៅ ខួច​ ភេទ​ប្រុស​​ អាយុ​៣១​​​ឆ្នាំ​ រង​របួស​​​ភ្លៅ​មួយ​គ្រាប់​ និង​ត្រូវ​បាន​​គេ​បញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ​​​ដើម្បី​សង្គ្រោះ​​បន្ទាន់​ ។

តាម​ប្រភព​​​ព័ត៌មាន​​​​​បាន​ឱ្យដឹងថា ​នៅមុន​ពេល​កើត​ហេតុ​​​​អាជីវករ​​​លក់​មាស​​​​ទាំង​២នាក់​​​ប្តី​ប្រពន្ធ​នោះ​ បាន​ប្រមូល​គ្រឿង​​អលង្ការ​​​​និង​ប្រាក់​ដាក់​នៅ​ក្នុង​កាបូប​មួយ​ ហើយ​ជិះម៉ូតូ​​​​ម៉ាក​ស្គូពី​​មួយ​គ្រឿង​​ឌុបគ្នា​​​ចេញ​ពី​តូប​​​លក់​ដូរ​​នៅ​ផ្សារ​ត្រពាំ​ង​ពោធិ៍​​ឆ្ពោះ​ទៅ​ផ្ទះ​ដូច​ធម្មតា ។ តាម​ទម្លាប់​រាល់​ដង​​​​​ពេល​​ដែល​​ពួកគេ​​​ចាក​ចេញ​ពី​កន្លែង​​លក់​ដូរ​ម្តង​​ៗ​​តែង​បាន​ទូរស័ព្ទ​ប្រាប់​ឱ្យ​អ្នក​ផ្ទះ​បើក​ទ្វារ​​ផ្ទះ​​​​ឱ្យ​​រួច​ជា​ស្រេច​​​ ពេល​ពួក​​គេ​ទៅដល់​បាន​​​ជិះ​ចូល​​​ទៅក្នុង​ផ្ទះ​តែ​ម្តង​ព្រោះ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ណាស់​ ។ ដោយ​ឡែក​​​នៅ​ថ្ងៃ​កើត​ហេតុ​​​​​ពួក​គាត់​​​មិនបាន​​ប្រាប់​ឱ្យ​អ្នក​​ផ្ទះ​បើក​ទ្វារ​​រង់​ចាំ​នោះ​ទេ​​​ ដោយ​សារ​ទ្វារ​​ចំហរ​ស្រាប់​​​ ព្រោះ​ឈ្មោះ ម៉ៅ​ ខួច​ ​ដែល​ជា​សាច់​ញាតិ​កំពុង​ធ្វើ​លូ​ទឹក​​នៅ​ខាង​ក្រៅ​ ឯ​​​អ្នក​ផ្សេង​ទៀត​​​កំពុង​នាំ​គ្នា​ផឹក​ស៊ី​​​​នៅ​ជិត​នោះដែរ ។

ប្រភព​​​ដដែល​បាន​បន្ត​ថា ​ខណៈ​នោះ​ក្រុម​ចោរ​​​​បា​ន​ជិះ​ម៉ូតូ​តាម​​​​​ពីក្រោយ​​តាំង​​ពី​ពេល​ជន​រង​គ្រោះ​​​​ទាំង​២នាក់​ប្តី​ប្រពន្ធ​ចេញ​​ពីផ្សារ​មក​ម៉្លេះ​​ហើយ​ពេល​មក​ដល់​ផ្ទះ​​​​​​ក៏​បាន​​​ជិះម៉ូតូ​​​ចូល​ទៅ​ក្នុង​ផ្ទះ​​​តែម្តង​ ។ ឯក្រុម​ចោរ​​​​បាន​ឈប់​​នៅខាង​មុខ​​ហើយ​បក្ស​ពួក​​​ម្នាក់​ បាន​កាន់​​​កាំ​ភ្លើង​​​ក្នុង​ដៃ​ចូល​ទៅ​តាម​ជន​​​រង​គ្រោះ​​​ដល់​ក្នុង​ផ្ទះ​ ។ ឯម្នាក់​ទៀត​​​អង្គុយ​ចាំ​​នៅ​លើ​ម៉ូតូ​​​​ដោយ​កាន់​គ្រាប់​បែក​ក្រឡា​​​ទៀប​១គ្រាប់​នៅក្នុង​ដៃ​​​​ផង​ ។ ​ចោរ​ប្លន់​ម្នាក់​​​ដែល​កាន់​កាំភ្លើង​​​​ បាន​រត់​​​ចូល​ទៅ​​តាម​​អាជីវករ​​​​នោះ​បាន​ភ្ជង់​កាំ​ភ្លើង​ដណ្តើម​​​យក​កាបូប​​លុយ​ និង​គ្រឿង​​​អលង្ការ​​​រត់​ចេញ​​មក​ក្រៅ​វិញ​​​​​​ និង​បា​ន​បាញ់​​គំរាម​ជា​ច្រើន​​គ្រាប់​ ប៉ុន្តែ​​​ខ្លះ​ផ្ទុះ​​​ខ្លះ​មិនផ្ទុះ​។  ឯជន​រងគ្រោះ​​ និងក្រុម​គ្រួសារ​ក៏​បាន​​នាំគ្នា​ស្រែក​ឆោ​ឡោ​​ បង្ក​ការ​ភ្ញាក់​ផ្អើល​​​ដល់​អ្នក​ដែល​​​អង្គុយ​ផឹក​ស៊ី​​ និង​អ្នក​កំពុង​ធ្វើលូ​នៅខាង​មុខ​​​នាំគ្នា​​​រត់​ទៅ​ជួយ​ ក៏​ត្រូវ​​​បាន​ក្រុមចោរ​​​បាញ់​ប្រហារ​​​ស្រោច​​​មក​លើ​បណ្តាលឱ្យ​រង​របួស​ដេក​ដួល​​​២នាក់​ ។

ប្រភព​​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​ ខណៈ​នោះ​​កម្លាំង​​ប៉ូលិស​​​ល្បាត​​ដែល​នៅ​ជិត​​នោះ​ឮសូរ​​បាញ់​ក៏​ចេញ​អន្តរា​គមន៍​​​ទាន់​ពេល​ ហើយ​បាន​​ពើប​​ប្រទះ​ជាមួយ​​ក្រុមចោរ​​​នោះ​​​ត្រូវ​ពួកចោរ​​បាញ់​​​ទៅ​លើ​សមត្ថកិច្ច​​ទៀត​ ​ទើប​មានការ​​​បាញ់​តបត​គ្នា​ទៅ​វិញ​​ទៅ​មក​​ ធ្វើ​​ឱ្យ​ចោរ​រង​របួស​​​​ដេក​ដួល​​លើ​ដង​ផ្លូវ​​​​២នាក់​ ។ បន្ទាប់​​ពី​មានការ​បាញ់​ត​គ្នា​ដូចការ​ប្រយុទ្ធ​​គ្នា​នៅក្នុង​​​សមរ​ភូមិ​​​ បាន​ធ្វើឱ្យ​​ប្រជា​ពល​រដ្ឋ​​​រាប់​រយ​នាក់​​​​បាន​រត់​​ប្រសាច​ទៅ​កាន់​ទីនោះ ហើយ​នៅ​ពេល​ឃើញ​​​​ក្រុម​ចោរ​​​កំពុង​ដេក​​ដួល​ប្រជាពលរដ្ឋ​​​​បាន​​​នាំ​គ្នា​​​កាត់​ទោស​​​​​ប្រហារ​ជីវិត​​​ចោរ​​គ្មាន​​បង្អង់​ ដោយ​អ្នក​​ខ្លះ​ប្រើ​ដំបង​ ខ្លះទៀត​​​ប្រើ​ដុំ​ថ្ម​​​ និង​បេតុង​ជើង​​ឆត្រ​​​​​លើក​គប់​ លើក​ទម្លាក់​​​លើ​ចោរ​ រហូតដល់​ស្លាប់​ក្នុង​ថ្លុក​ឈាម​​​​ ។ ការ​ប្រហារ​​ជីវិត​​​​ចោរ​ប្លន់​​​អ្នក​លក់​មាស​​​នេះ​ក៏​បាន​​​បណ្តាល​ឱ្យ​សមត្ថកិច្ច​​​ដែល​ព្យាយាម​​​​​​ចូល​ទៅ​រារាំង​ត្រូវ​រង​របួស​​​ពេល​ចូល​ឃាត់​​​មិន​ឱ្យ​វាយ​​ចោរ​នោះ​ ។ ការ​ខិត​ខំ​​រារាំង​​មិនឱ្យ​​ប្រជា​ពល​រដ្ឋ​​​វាយ​សម្លាប់​ចោរ​ត្រូវ​បរាជ័យ​​​​ ព្រោះ​មិនអាច​​​ទប់​ទល់​​ជាមួយ​​កម្លាំង​​ប្រជា​ពល​រដ្ឋ​​​ដ៏​ច្រើន​​​នោះ​បាន​ឡើយ​ គឺ​ចោរ​ប្លន់​​​ម្នាក់​ៗ​​ត្រូវ​តុលាការ​រាស្ត្រ​កាត់​ទោស​​បែក​ខ្លួន​​ដូច​គេ​ដំប្រហិត​ ។

ប្រភព​​ដដែល​បាន​បន្ត​ថា កាបូប​ដាក់​គ្រឿង​​អលង្ការ​​​​របស់​ជន​រងគ្រោះ​​​​ត្រូវ​បាន​​ដណ្តើម​​យក​មក​វិញ​​​ភ្លាម​ៗ​ ។ ឯជន​រងគ្រោះ​​​ដែល​របួស​ត្រូវ​​​គេ​បញ្ជូន​​ទៅកាន់​មន្ទីរពេទ្យ​​​​ដើម្បី​សង្គ្រោះ​​​បន្ទាន់​​។ ​មិនតែ​ប៉ុណ្ណោះ​​​សមត្ថកិច្ច​​បានដក​ហូត​​​កាំភ្លើង​ខ្លី​​ម៉ាក​កា​​៥៤​​មួយ​ដើម​​ និង​កាបូប​​​ស្ពាយ​​​១​ដែល​មាន​គ្រាប់​​​​បែក​ក្រឡា​​ទៀប​​ចំនួន​៤គ្រាប់​​​ពីក្រុម​ចោរ​ប្លន់​ ។ ក្រុម​ចោរ​​​​​​ប្លន់​​​ខាង​លើ​​ពិត​ជា​​​បាន​ធ្វើឱ្យ​​​សមត្ថកិច្ច​​​​ញាក់​សាច់​​​​មិនតិច​ទេ​ ព្រោះ​នេះ​​​​គឺជា​ក្រុមចោរ​​​ប្លន់​ប្រដាប់​អាវុធ​​​ទ្រង់​ទ្រាយ​​​ធំ​មួយ​​​​ដែលមាន​​ទាំង​កាំភ្លើង​ និង​គ្រាប់​បែក​​ដៃ​ ប្រសិន​បើ​មិន​អាច​​​​បង្ក្រាប​​បាន​ទេ​នោះ ។ ប្រសិន​បើ​ឱ្យ​ពួក​ចោរ​​​រត់​គេច​រួច​នោះ​​​ប្រាកដ​ជា​មាន​មនុស្ស​ស្លាប់​​​ ឬ​របួស​​មិ​ន​តិច​​នាក់​នោះ​ឡើយ​ ។

ទោះបីជា​​​បែប​នេះ​ក្តី​មានការ​វាយ​តម្លៃ​​ថា ក្រុម​​ចោរ​​ខាង​លើ​​នោះ​ចិត្ត​ស្លុយ​ខ្លាំង​​ណាស់​មិន​​ខ្លាច​​​ញញើត​​​អ្វី​ទាំង​អស់​​​​ ពី​មុខ​ផ្ទះ​ជន​​​​​​​រង​គ្រោះ​​​រហូត​ដល់​​ខាង​ក្នុង​មាន​ចម្ងាយ​​ប្រមាណ​​​ជាង​៤០​ម៉ែត្រ​​​ក៏​ពួក​ចោរ​នេះ​ហ៊ាន​រត់​ចូល​​​តាម​ប្លន់​ដែរ​ ទោះ​បី​​ខាង​ក្រៅ​​​​ផ្ទះ​មាន​​​មនុស្ស​​​នៅ​ច្រើន​​ក៏​ដោយ​​ព្រោះ​​ពួក​គេ​​អាង​ខ្លួន​​ថា មាន​អាវុធ​​​យុទ្ធ​​ភ័ណ្ឌ​​គ្រប់​គ្រាន់​​នៅក្នុង​ដៃ​​ ។ ​សមត្ថកិច្ច​​​វាយ​តម្លៃ​​ថា ចោរ​ប្លន់​នេះ​មាន​ជំនាញ​​​ ឬ​ទំនង​​មាន​បទ​​ពិសោធន៍​​ពេញ​ខ្លួន​ ប៉ុន្តែ​​សំណាង​អាក្រក់​​​ត្រូវ​ស្លាប់​​ភ្លាម​ៗ​ ៕