ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ឆេរ​​កុង​តឺន័រ​​ទំហំ​​២០​​ហ្វ៊ីត នាំ​​ចូ​ល​ពី​​ប្រទេស​​ម៉ាឡេស៊ី​​មាន​​ផ្ទុក​​សារ​​ធាតុ​​គីមី​​ចំនួន​​​៨០​​ធុង​

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ​សារធាតុ​គីមី​ផ្សំចំនួន​៨០​ធុង ត្រូវបានសមត្ថកិច្ច​ធ្វើ​ការ​ឆែក​ឆេរ​កាលពី​ល្ងាច​ថ្ងៃទី​១១ កញ្ញា ​ឆ្នាំ​២០១២ នៅ​ក្នុង​កំពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ​ដោយ​មា​ន​ការ​សង្ស័យ​​ថា​ ជាសារធាតុ​គីមីសម្រាប់​ផ្សំគ្រឿង​ញៀន ។

​តា​មប្រភព​ពី​សមត្ថ​កិច្ច​ប៉ូលិស​ជំនាញ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​បង្ហើប​ជា​​បឋម​ថា ​សារធាតុ​គីមី​មិនទាន់​ច្នៃ​ចំនួន​៨០​ធុង ​ស្មើនឹងជាង​​១០​តោ​ន​នាំចូល​មក​ពី​ប្រទេស​

ខេត្ត​ព្រះសីហនុ ៖ ​សារធាតុ​គីមី​ផ្សំចំនួន​៨០​ធុង ត្រូវបានសមត្ថកិច្ច​ធ្វើ​ការ​ឆែក​ឆេរ​កាលពី​ល្ងាច​ថ្ងៃទី​១១ កញ្ញា ​ឆ្នាំ​២០១២ នៅ​ក្នុង​កំពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ​ដោយ​មា​ន​ការ​សង្ស័យ​​ថា​ ជាសារធាតុ​គីមីសម្រាប់​ផ្សំគ្រឿង​ញៀន ។

​តា​មប្រភព​ពី​សមត្ថ​កិច្ច​ប៉ូលិស​ជំនាញ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​បង្ហើប​ជា​​បឋម​ថា ​សារធាតុ​គីមី​មិនទាន់​ច្នៃ​ចំនួន​៨០​ធុង ​ស្មើនឹងជាង​​១០​តោ​ន​នាំចូល​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បានសមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធ​រួម​មាន​ មន្ត្រី​ប៉ូលិស​ មន្ត្រីកងរាជ​អាវុធ​ហត្ថ​ មន្ត្រី​កាំ​កុង​ត្រូល​ ​និង​មន្ត្រី​គយ​ ធ្វើ​ការ​ត្រួតពិនិត្យ​រក​មើល​សារធាតុ​ខុស​ច្បាប់​។ ​ប៉ុន្តែ​រហូត​មកដល់​​ពេល​នេះ​ សមត្ថកិច្ច​នៅ​ពុំ​ទាន់​ដឹងថា​សារធាតុ​នៅក្នុង​ធុង​ទាំង​​នោះ ​ជាអ្វី​ពិត​ប្រាកដ​នៅឡើយ​ទេ ​។ ​ប្រភព​ដដែល​បាន​បន្តថា ​សារធាតុ​ទាំង​នេះបាន​នាំចូល​មកពីប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី​១៣ សីហា ​ឆ្នាំ​២០១២ ​ហើយ​មក​​ដល់​កំពង់​ផែ​នៅថ្ងៃទី​២៣​ សីហា ​។

​សារធាតុ​ទាំងនេះ​បាន​ផ្ទុក​នៅក្នុងកុង​​តឺន័រ​ទំហំ​២០​ហ្វ៊ី​ត ​មានចំនន​៨០​ធុង ​ដោយ​ក្នុងមួយ​ធុង​មាន​ទម្ងន់​២២១​គីឡូ​ក្រាម​ នាំចូល​ដោយ​ក្រុម​ហ៊ុនសា៊ង​នុយ​ស៊ាង​ គ្រប់​គ្រងដោយលោក​ឡូ​ហ៊ី​លិន ​ជនជាតិ​ចិន​ ​ដែល​ដឹក​តាម​នាវា​ឈ្មោះ​ ថា​ណាប៊ុម ក្នុងជើងដឹក​ជញ្ជូនទី​១២០៦៤ ។ ក្រុម​មន្ត្រី​​ មិនទាន់​ផ្តល់​ព័ត៌​មាន​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេជុំវិញការត្រួតពិនិត្យនេះ ៕