ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​និង​អ្នក​ជំនាញ​ជួ​យ​ណែនាំ​ការ​ប្រើ​ពូជ​ស្រូវ ​និង​ជី​ដល់​កសិករ​ដើម្បី​ទិន្នផល​ខ្ពស់​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖​ជា​ផ្នែក​១​នៃ​ការ​ជំរុញ​ផលិត​កម្ម​ស្រូ​វ​ដើម្បី​កម្ពុជា​នាំ​អង្ករ​ចេញ​ឱ្យ​បាន​១​លាន​តោន​នៅឆ្នាំ​២០១៥​ សមាគម​ក្រៅ​រដ្ឋា​ភិបាល​ ក្រុម​ហ៊ុន​ជំនាញ​កសិកម្ម​ និង​អាជ្ញា​ធរ​ដែន​ដី​ បាន​រួម​គ្នា​ធ្វើ​សិក្ខា​សាលា​មួយ​ជាមួយ​កសិករ​ចំនួន​៥៥០​នាក់​នៅ ឃុំស្រះ​រាំង​ ស្រុក​មង្គល​បុរី​ ​កាល​ពី​ថ្ងៃ​ទី ៥​ កញ្ញា​ កន្លង​មក​អំពី​ការធ្វើ​ស្រែ​​តាម​វិធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​ និង​និរន្ត​រភាព ។

ខេត្ត​បន្ទាយ​មានជ័យ​ ៖​ជា​ផ្នែក​១​នៃ​ការ​ជំរុញ​ផលិត​កម្ម​ស្រូ​វ​ដើម្បី​កម្ពុជា​នាំ​អង្ករ​ចេញ​ឱ្យ​បាន​១​លាន​តោន​នៅឆ្នាំ​២០១៥​ សមាគម​ក្រៅ​រដ្ឋា​ភិបាល​ ក្រុម​ហ៊ុន​ជំនាញ​កសិកម្ម​ និង​អាជ្ញា​ធរ​ដែន​ដី​ បាន​រួម​គ្នា​ធ្វើ​សិក្ខា​សាលា​មួយ​ជាមួយ​កសិករ​ចំនួន​៥៥០​នាក់​នៅ ឃុំស្រះ​រាំង​ ស្រុក​មង្គល​បុរី​ ​កាល​ពី​ថ្ងៃ​ទី ៥​ កញ្ញា​ កន្លង​មក​អំពី​ការធ្វើ​ស្រែ​​តាម​វិធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​ និង​និរន្ត​រភាព ។

លោក​បណ្ឌិត​ ហង្ស សុគុណ ប្រធាន​សមាគម អភិវឌ្ឍន៍​ស្រែ​ប្រាំង​កម្ពុជា​ថ្លែង​ថា​ រាជ​រដ្ឋា​ភិបាល​ និង​ក្រសួង​កសិកម្ម​កម្ពុជា​បាន​បំផុស​ចល​នា​កសិករ​ឱ្យ​ប្តូរ​ឥរិយា​បថ​ពី​ធ្វើ​ស្រូវ​ឡើង​ទឹក​មក​ធ្វើ​ស្រូវ​ប្រដេញ​ទឹក​និង​ស្រូវ​ប្រាំង​ ពី​ធ្វើ​ស្រូវ​ធ្ងន់​មក​ធ្វើ​ស្រូវ​ស្រាល​វិញ ​ដើម្បី​ទទួល​បាន​ទិន្នផល​​និង​គុណ​ភាព​ខ្ពស់​ ក្នុង​នោះ​សមាគម​ស្រែ​ប្រាំង​កម្ពុជា​ចូលរួម​លើក​ស្ទួយ​កសិករ​ធ្វើ​ស្រែ​ប្រាំង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​និរន្ត​រភាព ។ គោល​បំណង​របស់​សមាគម​គឺ​ ដើម្បី​ជោគ​ជ័យ​ទាំង​អស់​គ្នា​​ ស្វែង​រក​ដៃ​គូ​ផ្គត់​ផ្គង់ ជួយ​បច្ចេក​ទេស​​ជូន​សមាជិក​ក្នុង​ការ​ដាំ​ដុះ​ ថែ​ទាំ​ ប្រមូល​ផល ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​ ប្រើ​ពូជ​សុទ្ធ​ជី​ ថ្នាំ​ និង​ជួួ​យ​រក​ទី​ផ្សារ ។

លោក​គង់​ វិតាណះ អគ្គ​នាយក​ក្រុមហ៊ុន​ AQIP seed ​(អេ​គីប​ស៊ីដ) បាន​ផ្សព្វ​ផ្សាយ​ពី​ផល​ប្រយោជន៍​ប្រើ​ពូជ​ស្រូវ​ដែល​សុទ្ធ​ បាន​ទិន្ន ផល​​ខ្ពស់​ គុណភាព​ល្អ​ មាន​តម្លៃ​ទី​ផ្សារ​ខ្ពស់​ និង​​ទូលំទូលាយ​ ។ លោក​​បាន​ប្រៀប​ធៀប​ពូជ​ស្រូវ​តៗ​ដែល​កសិករ​មួយ​ចំនួន​ប្រើ​រាល់​ឆ្នាំ​ ជាយ​ថា​ផល​ និង​ពូជ​ស្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​អេគីប​ស៊ីដ​ ដែល​ជា​ក្រុម​ហ៊ុន​ដំបូង​ផលិត​ពូជ​ស្រូវ​​ ធានា​បំពេញ​មហិច្ឆតា​ផលិត​ផល​ស្រូវវស្សា​និង​ស្រូវ​ប្រាំង ។
តំណាង​ក្រុម​ហ៊ុន​រុក្ខជាតិ​អាង​យ៉ាង​ប្រទេស​វៀត​ណាម​ លើក​ពី​វិធី​ជ្រើស​រើ​ស​ពូជ ការ​ធ្វើ​ស្រែ​ប្រើ​ពូជ​ស្រូវ​ ប្រើ​ជី​ បច្ចេក​ទេស​ដាំ​ដុះ​ថែ​ទាំ​តាម​ដំណាក់​កាល​ និង​ប្រ​មូល​ផល​ស្រូវ ដើម្បី​នាំ​មក​នូវ​ទិន្នផល​ គុណភាព​និង​តម្លៃ​ខ្ពស់​ បែប​ប្រពល​វប្បកម្ម​ពុំ​មែន​យថាផល ។ ក្នុង​ឱកាស​នោះ​ដែរ​ក៏​មាន​ការ​តាម​ដាន​របស់​កសិករ សួរសំណួរ​និង​ចូល​រួម​មតិ​ពី​ការ​ធ្វើ​ស្រែ​ប្រាំងនិង​វស្សា​ក្នុង​ភូមិ​សាស្រ្ត​របស់​ខ្លួន​។

លោក​អ៊ុង អឿន អភិបាលខេត្ត​​​មាន​ប្រសាសន៍​ថា ​នយោបាយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ជំរុញ​នាំ​អង្ករ​ចេញ​ឱ្យ​បាន​ចំនួន​១លាន​តោន​នៅ​ឆ្នាំ​២០១៥ ។ ដោយ​ឡែក​ខេត្ត​បន្ទាយ​មាន​ជ័យ ​ស្វាគមន៍​​សមាគម អង្គការ​ ក្រុមហ៊ុន​ និង​ដៃ​គូ​ដទៃ​ទៀត​ក្នុង​ការជួួ​យ​កសិករ​ធ្វើ​ស្រែ​វស្សា​និង​ស្រែ​ប្រាំង​ឱ្យ​បាន​ទិន្នផល​ គុណ​ភាព​និង​តម្លៃ​ទី​ផ្សារ​ខ្ពស់​ ។ ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ផ្ទៃ​ដី​ធ្វើ​ស្រែ​ជិត​២៣​មឺុន​ហិកតា​ តែ​បច្ចុប្បន្ន​បាន​ផល​ត្រឹម​ជិត​៦៣មឺុន​តោន​ប៉ុណ្ណោះ ពោល​គឺ​ទិន្នផល​ទាប បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ថៃ​ និង​វៀត ណាម​​ជិត​ខាង​យើង។

លោក​អ៊ុង អឿន បាន​ស្នើ​ឱ្យ​​គ្រប់​ផ្នែក​ជំនាញ​​ជួយ​កសិករ​ដើម្បី​ផលិត​ស្រូវ​និង​ដំណាំចម្ការ ការ​ចិញ្ចឹម​សត្វ​និង​ត្រី​ឱ្យ​បាន​ខ្លាំង​ក្លា​ ហើយ​ចាត់​ទុក​ប្រធាន​បទ​នៃ​សិក្ខា​សាលា​នេះ​ជា​ជំនួយ​ផ្នែក​គំនិត​ស្មារតី​ បច្ចេកទេស​និង​ការ​ជ្រើស​រើស​ប្រើ​ពូជ​ស្រូវ​និង​ជី​ដល់​កសិករ​នៅក្នុង​ខេត្ត ៕