ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​​ជនសង្ស័យ​​2នាក់​​​ជាប់​ចោទ​​ពី​បទ​ប្រើ​ប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន

12 ឆ្នាំ មុន

ខេត្តឧត្តរ​មានជ័យ ៖ ​ជន​ជាប់​សង្ស័យ​​​២នាក់​ដែល​ម្នាក់​ឈ្មោះហេង បញ្ញា ​ភេទ​ប្រុ​ស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​​ប្រីយ៍​ ស្រុក​អន្លង់​វែង និង​ម្នាក់​ទៀត​​​ឈ្មោះប៉ោល ហុន ភេទ​ប្រុស​ អាយុ​​៤៧​ឆ្នាំ រស់នៅ​​ក្នុង​ភូមិ​​ដូង​ ឃុំ​បឹង​រាំង ស្រុក​កំរៀង​ ខេត្ត​បាត់​ដំបង​ ​បាន​​​​ត្រូវ​នគរ​បាល​​ស្រុក​អន្លង់​វែង​​​ចាប់​ឃាត់​ខ្លួន​​នៅ​ចំណត​រថយន្ត​អន្លង់​វែង​​​ស្ថិត​ក្នុង​ភូមិ​​​អូរ​ចិ​ញ្ចៀន​​ ឃុំ​អន្លង់​វែង​​​ ស្រុក​អន្លង់​

ខេត្តឧត្តរ​មានជ័យ ៖ ​ជន​ជាប់​សង្ស័យ​​​២នាក់​ដែល​ម្នាក់​ឈ្មោះហេង បញ្ញា ​ភេទ​ប្រុ​ស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​​ប្រីយ៍​ ស្រុក​អន្លង់​វែង និង​ម្នាក់​ទៀត​​​ឈ្មោះប៉ោល ហុន ភេទ​ប្រុស​ អាយុ​​៤៧​ឆ្នាំ រស់នៅ​​ក្នុង​ភូមិ​​ដូង​ ឃុំ​បឹង​រាំង ស្រុក​កំរៀង​ ខេត្ត​បាត់​ដំបង​ ​បាន​​​​ត្រូវ​នគរ​បាល​​ស្រុក​អន្លង់​វែង​​​ចាប់​ឃាត់​ខ្លួន​​នៅ​ចំណត​រថយន្ត​អន្លង់​វែង​​​ស្ថិត​ក្នុង​ភូមិ​​​អូរ​ចិ​ញ្ចៀន​​ ឃុំ​អន្លង់​វែង​​​ ស្រុក​អន្លង់​វែង​ កាល​ពី​​​វេលា​ម៉ោង​​៥និង​៣០​នាទី​​ល្ងាច​​ថ្ងៃទី​៨ កញ្ញា កន្លង​​ទៅ​ដោយ​​ជាប់​ពាក់​ព័ន្ធ​ពី​បទ​ប្រើ​ប្រាស់​ និង​ជួញ​ដូរ​គ្រឿង​ញៀន​ ។

លោកវរសេនីយ៍​​ត្រី​ស៊ុយ ​សេង អធិការ​នគរ​បាល​​ស្រុក​អន្លង់​​វែង​​ ឱ្យ​ដឹងថា មុន​ពេល​​​ឃាត់​ខ្លួន​​បុរស​ទាំង​​​​២​នាក់​នេះ​​​​​ សមត្ថកិច្ច​​​របស់​លោក​​​បាន​ធ្វើការ​​​ស៊ើប​អង្កេត​​​ជិត​មួយ​ខែ​​​មក​ហើយ​​ឃើញ​ថា ​ជា​​​មុខ​សញ្ញា​ប្រើ​ប្រាស់​​និង​ចែក​ចាយ​គ្រឿង​ញៀន​​​​នៅ​ក្នុង​ស្រុក​​អន្លង់​វែង ។ លោក​បាន​បញ្ជាក់​​​ថា បន្ទាប់​ពី​នគរ​បាល​បាន​កត់​សម្គាល់​​​ច្បាស់​ពី​មុខ​សញ្ញា​ហើយ​​ នៅវេលាម៉ោង​​៨​និង​៥០​នាទី​​​យប់​ថ្ងៃ​ទី​​៦ កញ្ញា ក៏​បាន​​​ធ្វើការ​​​ឆែក​ឆេរ​​​​ឈ្មោះ ហេង បញ្ញា នៅ​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រីយ៍​ រក​ឃើញ​​​វត្ថុ​តាង​​ថ្នាំ​ប្រភេទ​​យ៉ា​ម៉ា​​​ចំនួន​៥​គ្រាប់​នៅជាប់​នឹង​ខ្លួន​ទើប​នាំ​ខ្លួន​​មក​អធិការ​ដ្ឋាន​​​នគរ​បាល​​ស្រុក​ធ្វើការ​​សាក​សួរ​ ។ បន្ទាប់​​មក​សមត្ថ​កិច្ច​​បាន​ចាប់​ខ្លួន​​បក្ស​​ពួក​ម្នាក់​​​ទៀត​ឈ្មោះ ប៉ោល ហុន អាយុ​៤៧​ឆ្នាំ ​នៅ​ចំណត​រថយន្ត​អន្លង់​វែង​​​ក្នុង​ភូមិ​​អូរ​ចិញ្ចៀន​​​ ឃុំ​អន្លង់​វែង​ និង​ឆែក​ឆេរ​​រក​ឃើញ​ថ្នាំ​ញៀន​​​ប្រភេទ​​​យ៉ាម៉ា​​​ដែល​ដាក់​នៅ​ក្នុង​​​នំប័ុង​​​​ចំនួន​​៤៦៦​គ្រាប់​ រួចនាំខ្លួន​​មក​អធិការ​ដ្ឋាន​​​នគរ​បាល​​ស្រុក​ធ្វើការ​សាក​សួរ​ ។

លោក​អធិការ​​បន្ត​ថា បន្ទាប់​​ពី​ធ្វើការ​​​សាក​សួរ​​ ជន​ជាប់​សង្ស័យ​​ទាំង​​២នាក់​​សារភាព​​ថា ខ្លួន​ពិត​ជា​បាន​​​ប្រើ​ប្រាស់​​​និង​ជួញ​ដូរ​គ្រឿង​​ញៀន​ពិត​ប្រាកដ​​​មែន​ ។ យោង​តាម​ចម្លើយ​​សារភាព​​និង​យោង​តាម​​វត្ថុ​តាង​​ជន​ទាំង​​២នាក់​ត្រូ​វ​បានកសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត​ទៅ​តាម​នីតិ​វិធី​ ៕