ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មិន​ ឃិន ​សំណេះ​សំណាល​​​ជាមួយ​​សមា​ជិក​​​​​បក្ស​​ឃុំ​​រាយ​ប៉ាយ​​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​​ ៖ លោក​មិន​ ឃិន​ រដ្ឋ​​មន្ត្រី​​ក្រសួង​ធម្ម​ការ​ និង​សាសនា​​ និង​ជា​​ប្រធាន​ក្រុម​ការ​ងារ​ចុះជួយស្រុក​កង​មាស​ ​បានដឹក​នាំ​ក្រុម​ការងារ​​​​ចុះជួប​​សំណេះ​សំណាល​និងស្វែង​យល់ពី​​ការ​ងារមូលដ្ឋាន​ជាមួយ​សមាជិក​​សមា​ជិកា​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​​៤២៧​​នាក់ មក​ពី៨ភូមិ​នៃ​ឃុំ​​រាយ​ប៉ាយ​​ គឺភូមិ​កន្លែងរុន​ ​ភូមិ​បឹង​ទទា​ ភូមិទួលបី​ ភូមិ​​ទួល​វិហារ​ ភូមិរាយ​ប៉ាយ​លើ​ ​ភូមិរាយ​ប៉ាយ​ក្រោម​

ខេត្ត​កំពង់​ចាម​​​ ៖ លោក​មិន​ ឃិន​ រដ្ឋ​​មន្ត្រី​​ក្រសួង​ធម្ម​ការ​ និង​សាសនា​​ និង​ជា​​ប្រធាន​ក្រុម​ការ​ងារ​ចុះជួយស្រុក​កង​មាស​ ​បានដឹក​នាំ​ក្រុម​ការងារ​​​​ចុះជួប​​សំណេះ​សំណាល​និងស្វែង​យល់ពី​​ការ​ងារមូលដ្ឋាន​ជាមួយ​សមាជិក​​សមា​ជិកា​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​​៤២៧​​នាក់ មក​ពី៨ភូមិ​នៃ​ឃុំ​​រាយ​ប៉ាយ​​ គឺភូមិ​កន្លែងរុន​ ​ភូមិ​បឹង​ទទា​ ភូមិទួលបី​ ភូមិ​​ទួល​វិហារ​ ភូមិរាយ​ប៉ាយ​លើ​ ​ភូមិរាយ​ប៉ាយ​ក្រោម​ ភូមិព្រែក​ប្រណាក​​ និងភូមិគោក​ក្របី ។ ពិធី​​សំណេះ​សំណាល​​នេះ​​​ធ្វើឡើង​ក្នុងបរិវេណ​វត្ត​រាយប៉ាយ​ ស្ថិតនៅ​ឃុំរាយ​ប៉ាយ​​ ស្រុក​កងមាស​ ​​​កាល​ពីថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១២​ ។

លោក​ មិន​ ឃិន​ បាន​​​មានប្រសាសន៍​កោត​សរសើរ​​ទឹក​ចិត្តរបស់​​​សមាជិកសមា​ជិកា​​បក្ស​​​ដែល​មានជំហរ​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ជាដរាប​ ទោះ​ស្ថិត​ក្នុងកាលៈ​ទេសៈ​ណាក៏ដោយ​​ ។ ទាំងនេះ​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញពីការ​ដឹកនាំ​ដ៏ត្រឹម​ត្រូវរបស់​ប្រមុខ​ថ្នាក់ដឹក​​នាំគណ​បក្ស​ប្រជាជន​កម្ពុជាដែល​​មាន​សម្តេច​ទាំង៣​ជាប្រមុខ​ ​ជាពិសេស​គឺសម្តេច​អគ្គមហា​សេនាបតីតេជោ​​ ហ៊ុន​ សែន​ ​នាយក​រដ្ឋ​មន្ត្រី​ ​បានដឹកនាំ​ប្រទេស​ជាតិតាំង​​ពីបាត​ដៃទទេ​រហូត​​មានការ​រីកចម្រើន​លើគ្រប់​វិស័យ​ និងបានការ​​​ទទួល​ស្គាល់លើឆាក​អន្តរ​ជាតិទៀត​ផង ។

លោកប្រធាន​ក្រុមការ​ងារមានប្រសាសន៍​ទៀត​ថា ការជួបជុំបង​ប្អូននាពេល​នេះគឺក្នុង​គោល​បំណង​​​ពង្រឹងស្មារតី​ឡើងវិញ​ដល់ក្រុម​ជនបង្គោល​ និងសមាជិក​សមាជិកា​បក្សទាំង​អស់ ឱ្យ​មាន​ការយល់​ដឹង ​និងមាន​​​សមត្ថភាព​ក្នុងការ​អនុវត្ត​ការងារ​គ្រឹះរបស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បីឈាន​ទៅរកជ័យ​ជម្នះនៅ​ពេល​បោះឆ្នោត​សាកល​នាពេលខាងមុខ​នេះ ។​ ​​ដើម្បី​ទទួល​​ជ័យ​​ជម្នះ​បាន​ គឺមាន​តែ​បងប្អូនដែល​ជាសកម្ម​ជនបក្សធ្វើ​ការ​ណែ​នាំសមាជិក​សមា​ជិកា​​​បក្ស ក៏​ដូច​​មនុស្ស​ចាស់​ ​ជនពិការ ឱ្យ​យល់ដឹង​ពីគោល​នយោ​បាយ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ។​ ​គណបក្ស​ប្រជា​ជនកម្ពុជា​មិនដែល​បានសន្យា​ជាមួយ​ប្រជា​ពល​រដ្ឋ​ទេ​ ​ប៉ុន្តែ​ហ៊ាន​ធ្វើអ្វីទាំង​អស់ដើម្បី​ប្រជា​​ពល​រដ្ឋ​​​ ហើយពេល​បច្ចុប្បន្ន​នេះរាជ​រដ្ឋាភិបាល​កម្ពុជា​បានលុប​បំបាត់ចោល​ទាំង​ស្រុង​នូវ​ម្ចាស់​ឡូត៍​នេសាទ​ទាំងអស់​ ដើម្បីទុក​លទ្ធភាព​ឱ្យ​​ប្រជា​នេសាទ​​​​ប្រកប​មុខរបរនេសាទ​​ និង​សូមអ​​ំពាវនាវ​កុំឱ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ផង​ដែរ ។

លោកប្រធាន​ក្រុមការងារ​បាន​​មាន​ប្រសាសន៍​លើក​ទឹកចិត្តដល់​សមាជិកសមា​ជិកា​​​បក្សគ្រប់​ភូមិក្នុង​ឃុំរាយ​ប៉ាយ​ ឱ្យ​បន្តធ្វើអំពើ​ល្អជាមួយ​ប្រជាពល​រដ្ឋ​ ជាពិសេស​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​​​សូម​មេត្តាបង្កលក្ខណៈ​ងាយ​ស្រួល​ក្នុងការ​ផ្តល់​សេវា​សាធារណៈ​ដល់ប្រជា​ពល​រដ្ឋ​ ​​ដែល​ទង្វើ​ទាំង​នេះបង្ហាញ​ឱ្យ​ឃើញ​ពី​សន្តាន​ចិត្ត​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​  ។ ជាមួយ​នេះ​​ បានក្រើន​រំលឹក​ដល់​ប្រជាពល​រដ្ឋទាំងអស់​ទៅពិនិត្យ​មើលឈ្មោះ​ និងចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ ​គ្នាចាប់​​​​ពី​​ថ្ងៃទី១​ ខែកញ្ញា​ ដល់ថ្ងៃទី​១២​ ​ខែតុលា​​ ឆ្នាំ២០១២​ ។ក្នុង​ឱកាស​​នោះ​​ ​ក្រុមការងារ​បានឧបត្ថម្ភ​ថវិកា​ដល់អ្នក​ចូលរួម​ទាំង៤២៧​នាក់ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​១ម៉ឺនរៀល​ និង​ព្រះសង្ឃ​៨អង្គ​ ក្នុង១​អង្គ​បច្ច័យ១​ម៉ឺនរៀល​ផងដែរ​ ​​សរុបការ​ចំណាយ​មានចំនួន​៤លាន​៣៥​ម៉ឺនរៀល ៕