ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​5នាក់​ត្រូវ​សមត្ថកិច្ច​នគរ​បាល​​ខណ្ឌ​មានជ័យ​បង្ហាញ​ខ្លួន​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​បក្ខ​ពួ​ក​ជន​សង្ស័យ​​ចំនួន៥នាក់​​ បានត្រូវ​​​​សមត្ថកិច្ច​​ខណ្ឌ​មានជ័យ​ ​​ដឹក​នាំ​​ដោយ​លោក ហុី ណារិន ​​និង​លោក ​ជឹម ​ស៊ីថា ​អធិ​ការ​​រង​​ន​គរ​បាល​​​ខណ្ឌ​ធ្វើ​​ការ​ស្រាវ​ជ្រាវ​​​ចាប់​ខ្លួន​​ជា​​បន្ត​បន្ទាប់​​ក្រោយ​ពេលក្រុម​ជន​សង្ស័យ​ទាំង​៥នាក់​​​​​​​ធ្វើ​សកម្ម​ភាព​​ប្លន់​​ប្រដាប់​អា​វុធ​​​​យ៉ាង​សកម្ម​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ។​​ ប្រតិបតិ្ត​ការ​​​ឃាត់​ខ្លួន​​នេះ​បានធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​៧-៨-៩​ កញ្ញា ​ដោយ​

រាជ​ធានីភ្នំពេញ ៖ ​បក្ខ​ពួ​ក​ជន​សង្ស័យ​​ចំនួន៥នាក់​​ បានត្រូវ​​​​សមត្ថកិច្ច​​ខណ្ឌ​មានជ័យ​ ​​ដឹក​នាំ​​ដោយ​លោក ហុី ណារិន ​​និង​លោក ​ជឹម ​ស៊ីថា  ​អធិ​ការ​​រង​​ន​គរ​បាល​​​ខណ្ឌ​ធ្វើ​​ការ​ស្រាវ​ជ្រាវ​​​ចាប់​ខ្លួន​​ជា​​បន្ត​បន្ទាប់​​ក្រោយ​ពេលក្រុម​ជន​សង្ស័យ​ទាំង​៥នាក់​​​​​​​ធ្វើ​សកម្ម​ភាព​​ប្លន់​​ប្រដាប់​អា​វុធ​​​​យ៉ាង​សកម្ម​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ។​​ ប្រតិបតិ្ត​ការ​​​ឃាត់​ខ្លួន​​នេះ​បានធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​៧-៨-៩​ កញ្ញា ​ដោយ​មានការ​ឯក​ភាព​ពី​​លោកព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​​​ផង​ដែរ ​។

បន្ទាប់ពី​​​ឃាត់​ខ្លួន​​មុខ​សញ្ញា​​ខាងលើ​នេះ ​នៅ​ព្រឹក​​ថ្ងៃទី​​១០ កញ្ញា ​សមត្ថកិច្ច​​​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មានមួយ​បង្ហាញមុខ​​ក្រុម​ជន​សង្ស័យ​ទាំង​នេះ​​ជា​សាធា​រណៈ​​ ។​ មុខ​សញ្ញា​​ដែល​ជាប់​​​ចោទ​​​ប្លន់​​ទាំង​៥នាក់​​​នេះ១-​ឈ្មោះ កេត លីណេង ​ហៅ​ពេជ្រ ​​ភេទ​ប្រុស​​ អាយុ​២២​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​១៣E2Z ​ផ្លូវ​លេខ​១៦៦ សង្កាត់​​អូរឫស្សី​​ទី៣ ខណ្្ឌ​​៧មករា ​​២-ឈ្មោះ​ កង​ ពេជ្រ អាយុ២៥ឆ្នាំ ស្នាក់​នៅ​ក្នុងសង្កាត់អូរប្ញស្សី​ទី៣​ ខណ្ឌ៧មករា​ ៣-​ឈ្មោះ​តុង​ ឡាយ​ អាយុ​២៤ឆ្នាំ​ ស្នាក់នៅផ្ទះជួលក្នុងភូមិប្ញស្សី​ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ​ ៤-ឈ្មោះ​ វ៉ាន់​ ជីវ័ន្ត​ ហៅជ្រូក​ ភេទ​ប្រុស អាយុ២​០ឆ្នាំ​ ស្នាក់​នៅ​ក្នុង​ភូមិទួលតាចាន់​ សង្កាត់​ព្រែកឯង​ ខណ្ឌមានជ័យ​ និង៥​-ឈ្មោះ បុត្រ ឧត្តម​ ហៅ​ សៅ​ អាយុ​២០​ឆ្នាំ​ មាន​ទីលំ​នៅក្នុង​ភូមិ​ទួល​តាចាន់ សង្កាត់​ព្រែក​ឯង ។​ ក្នុង​ប្រតិបត្តិការ​ខាងលើនេះ សមត្ថកិច្ច​បាន​​ដក​ហូតម៉ូតូ​បាន​ចំនួន​៥គ្រឿង​ដែល​ក្រុម​ចោរ​ជិះធ្វើសកម្មភាពប្លន់​ និង​ប្លន់​បាន​ពីអ្នក​រង​គ្រោះ​កាលពីពេលកន្លងមក ។ ម៉ូតូទាំង​៥​គ្រឿង​នោះ​ ១.គ្រឿងម៉ាក​ស្មាស ​ពណ៌​ក្រហម ២.​ម៉ាក​ស្គូពី​ ពណ៌ស​ ៣.ម៉ាកស្គូពី​ ពណ៌ក្រហម​ ៤.ម៉ាក​ហុងដា​សេ១២៥​ស៊េរីឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ និង៥.ម៉ាកហុងដាគុបមូល​សេ៥០​ពណ៌ខ្មៅ​លាយ​ក្រហម​ រួមជាមួយ​អាវុធ​ខ្លីមួយ​ដើម​ម៉ាក​ឡុក ។​

សូម​បញ្ជាក់ថា  ប្រតិបត្តិការលើកនេះ សមត្ថកិច្ច​បាន​ប្រើប្រាស់ពេល​វេលា​ចំនួន​៣​ថ្ងៃក្នុង​ការ​ស្វែង​រកចាប់ខ្លួន​ជន​សង្ស័យ​ទាំង​៥នាក់នៅកន្លែងផ្សេងៗក្នុងរាជធានីភ្នំពេញ ។

ក្រោយពីត្រូវឃាត់ខ្លួន ជនសង្ស័យទាំង៥​នាក់​បាន​សារភាពថា​ ពួក​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់ម៉ូតូប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ សង្កាត់អូ​ឡាំពិក ខណ្ឌ​​ចំការមន​ និងធ្លាប់ប្លន់ម៉ូតូ​នៅ​ភូមិ​សាស្ត្រស្រុកកៀនស្វាយ​ ខេត្តកណ្តាល​​ ។ ​ជន​សង្ស័យ​ទាំង៥នាក់រួម​ទាំង​វត្ថុតាង ​ត្រូវ​​បាន​កសាង​សំណុំរឿងបញ្ជូនទៅ​សាលា​ដំបូងរាជធានី ដើម្បីចាត់ការ​តាម​ផ្លូវ​ច្បាប់ ។

គួរបញ្ជាក់ផងដែរថា ប្រភព​ដែល​ស្រាវ​ជ្រាវ​បង្ក្រាប​ក្រុម​ប្លន់​ប្រដាប់​អាវុធ១​ក្រុមខាង​លើ​នេះ គឺផ្តើមចេញពីលោក​​ ឡូ​ ភារម្យ​ នាយ​ប៉ុស្តិ៍​នគរ​បាលបឹង​​ទំពុនសហការជាមួយលោក ហ៊ី ណារិន អធិការនគរបាលខណ្ឌមានជ័យ ៕