ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល​វិទ្យា​ល័យ​ការពារ​ជាតិ​ផ្សព្វ​ផ្សាយ​ផែន​ការ​យុទ្ធ​វិធី​សម្រាប់​យោធិន​ចូល​និវត្តន៍

12 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ នៅសាកល​វិទ្យាល័យ​ការពារជាតិ​ស្ថិត​ក្នុង​សង្កាត់​ប្ញស្សី​កែវ​ ខណ្ឌប្ញស្សី​កែវ ​កាល​ពី​ព្រឹកថ្ងៃទី៧ ខែកញ្ញា មានរៀប​​ចំ​ពិ​ធី​ផ្សព្វផ្សាយផែនការ​យុទ្ធ​វិធី​សម្រាប់​យោធិន​ចូល​​​​និវត្តន៍ ក្នុងគោលបំណងបង្ហាញ​នូវ​បទ​ពិ​សោធន៍​ល្អៗដល់និស្សិត​យោធា​ទាំង​អស់ដែល​​​​​ជាសិក្ខា កាមបានយល់ដឹង និងមានជំ​នឿ​ជឿ​​ជាក់មិន​អស់​សង្ឃឹម​ក្នុង​ជីវិតបន្ទាប់ពី​ពួកគេ​ចូលនិវត្តន៍​ ។​ ការផ្សព្វផ្សាយ​

​រាជធានី​ភ្នំពេញ​ ៖ នៅសាកល​វិទ្យាល័យ​ការពារជាតិ​ស្ថិត​ក្នុង​សង្កាត់​ប្ញស្សី​កែវ​ ខណ្ឌប្ញស្សី​កែវ ​កាល​ពី​ព្រឹកថ្ងៃទី៧ ខែកញ្ញា មានរៀប​​ចំ​ពិ​ធី​ផ្សព្វផ្សាយផែនការ​យុទ្ធ​វិធី​សម្រាប់​យោធិន​ចូល​​​​និវត្តន៍ ក្នុងគោលបំណងបង្ហាញ​នូវ​បទ​ពិ​សោធន៍​ល្អៗដល់និស្សិត​យោធា​ទាំង​អស់ដែល​​​​​ជាសិក្ខា កាមបានយល់ដឹង និងមានជំ​នឿ​ជឿ​​ជាក់មិន​អស់​សង្ឃឹម​ក្នុង​ជីវិតបន្ទាប់ពី​ពួកគេ​ចូលនិវត្តន៍​ ។​ ការផ្សព្វផ្សាយ​នេះ ​បាន​ការ​ចូលរួមពី​លោក​​​តុង បូរ៉ាល ជាវាគ្មិន ​ដែលជា​អតីត​យោ​ធិន​​ចូលនិ​វត្តន៍ និងជា​អាជីវករមួយរូប និង​លោក​ឧត្តម​សេនីយ៍ឯក ​​អ៊ុង ​ស៊ាន សាកល​​វិទ្យាធិការ​នៃ​សា​កល​វិទ្យល័យការពារ​ជាតិ ​ដោយមានការ​ចូល​​​រួម​​ពីនិស្សិតយោធា​ប្រមាណ​ជាង២០០នាក់ ។

លោកតុង បូរ៉ាល បានឱ្យដឹងថា ការ​ជួបជុំ​គ្នាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយផែនការនៃយុទ្ធវិធីសម្រាប់យោធិនចូលនិវត្តន៍ ហើយយើង​ទាំង​​អស់គ្នា​ជាសិក្ខាកាមបើមានអ្វីឆ្ងល់សូមលើកឡើង ។​​យើងជាយោធិនមិនត្រូវអស់សង្ឃឹមទេនៅពេលចូលនិវត្តន៍ ព្រោះក្រៅពី​ការយក​ចិត្ត​ទុក​ដាក់ពី​​​​រាជ​​រដ្ឋាភិបាល យើងក៏អាចប្រកបមុខ​របរ​អ្វីផ្សេងៗទៀតបានដែរ ។ពេលវេលាលឿន​​ណាស់​ មួយប៉ប្រិចភ្នែក​រយៈ​ពេល៣៣ឆ្នាំមក​ហើយចាប់​តាំងពីឆ្នាំ១៩៧៩មក។ នៅពេលដែល​យើងច​ូល​និវត្តន៍តើយើងធ្វើអ្វីដើម្បីសេដ្ឋកិច្ច​គ្រួសារ​សូម កុំគិតថាក្រៅពីធ្វើសង្គ្រាម​​មិនអាច​ធ្វើអ្វីទៀតកើតនោះ ។

លោកតុង បូរ៉ាល បានបន្តទៀត​ថា ​យើង​មាន​មោទនភាពណាស់ក្នុងនាមជាយោធិនដែលនៅ​​​សង្គមមួយមានចំណែករបស់​យើងព្រោះសមិទ្ធផលទាំងអស់បានមកពីយោធា​ដែល​ធ្វើ​​​​ពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារសន្តិ​សុខ សណ្តាប់ធ្នាប់សង្គម​ ។ យោធិនទាំងអស់ត្រូវគិត​ថា គ្មាននរណាស្រឡាញ់ទាហានជាងទាហាន​ស្រឡាញ់ទាហានគ្នាយើងនោះទេ ។ គ្រប់សមរ​ភូមិមាន​តែយោធាទេដែល​យល់ពីជីវិត​​លំបាក​របស់យើង ហើយគ្មានអ្នកដឹកនាំប្រទេសណា​ដែលស្រឡាញ់កងទ័ព​ជាងអ្នកដឹក​នាំដែល​ចេញពីកងទ័ពនោះទេ។ រាជរដ្ឋាបាលដែលមានសម្តេចតេជោហ៊ុន សែន​ជា​ប្រមុខ​ បានយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​​យោ​ធិនចូលនិវត្តន៍ ក្រៅពីនោះ​យើងត្រូវ​រៀប​ចំ​និងខិតខំប្រឹងប្រែងរក​​ស៊ីដោយ​ខ្លួនឯង​ផង​ដែរ ។

លោកឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន ​សាកលវិទ្យា​​ធិការនៃសាកលវិទ្យាល័យការពារជាតិ ​បាន​ឱ្យដឹងថា ការផ្សព្វផ្សាយផែន​ការ​យុទ្ធវិធីសម្រាប់​​យោធិនចូលនិវត្តន៍នេះគឺដើម្បីឱ្យនិស្សិត​​ដែលជានាយទាហាន​បានយល់ដឹង និងដកបទ​ពិសោធន៍​ហើយត្រឡប់​ទៅវិញផ្សព្វ​ផ្សាយ​​​​​ដល់ពលទាហាន ឱ្យបានយល់កាន់​តែច្បាស់ ។ ចំពោះយោធិនចូលនិវត្តន៍ រាជរដ្ឋាភិ​បាល​​បានយកចិត្តទុកដាក់ និងគិតគូរយ៉ាងខ្លាំងធ្វើយ៉ាងណាឱ្យមាន​ជីវភាពសមរម្យ ។ ទន្ទឹមនោះ យើងត្រូវឱ្យយោធិនទាំងអស់មានបទពិសោធន៍ក្នុងការ​ប្រកប​មុខ​របរផ្សេងៗទៀតដើម្បីលើកកម្ពស់ជីវភាពខ្លួនឯងនិងជួយសង្គមជាតិ និងត្រូវត្រៀមខ្លួនជាស្រេចនៅពេលដែលយើ​ង​ចូល​និវត្តន៍ ៕