ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំ សុក្រឹត​ មិន​ទាន់​​រក​ទ្រនំ​​​ថ្មី ខណៈ​​ផលិត​កម្ម Rock ផ្អាក​ចេញ​បទ​ចម្រៀង​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​​ខណៈ​​ដែល​តារា​ចម្រៀង​​​​​ស្ថិត​ក្នុង​ផលិត​កម្ម​ Rock ​​មួយចំនួន​​​​នាំ​​​​គ្នា​ដើរ​ចេញ​​​ទៅ​រក​ផលិត​កម្ម​​​ថ្មី​​ ដោយ​សារ​​​​ផលិត​កម្ម​​​​របស់​ខ្លួន​ផ្អាក​​​​ផលិត​​បទ​ចម្រៀង​​​​​នោះ​ បុរស​​​សម្បុរ​​ស្រអែម លំ​ សុក្រឹត​​ ហាក់​​ចង់​​​ក្រាញ​​​ននៀល​​​នៅ​ក្នុង​​​​​ទ្រនំ​​​​ចាស់​ដដែល​​​ បើ​ទោះ​បី​​​ជា​មិន​​​​មាន​បទ​ចម្រៀង​​​ថ្មីក៏​​ដោយ​ ។​

រាជ​ធានីភ្នំពេញ​ ៖ ​​ខណៈ​​ដែល​តារា​ចម្រៀង​​​​​ស្ថិត​ក្នុង​ផលិត​កម្ម​ Rock ​​មួយចំនួន​​​​នាំ​​​​គ្នា​ដើរ​ចេញ​​​ទៅ​រក​ផលិត​កម្ម​​​ថ្មី​​ ដោយ​សារ​​​​ផលិត​កម្ម​​​​របស់​ខ្លួន​ផ្អាក​​​​ផលិត​​បទ​ចម្រៀង​​​​​នោះ​ បុរស​​​សម្បុរ​​ស្រអែម លំ​ សុក្រឹត​​ ហាក់​​ចង់​​​ក្រាញ​​​ននៀល​​​នៅ​ក្នុង​​​​​ទ្រនំ​​​​ចាស់​ដដែល​​​ បើ​ទោះ​បី​​​ជា​មិន​​​​មាន​បទ​ចម្រៀង​​​ថ្មីក៏​​ដោយ​ ។​

​ក្រោយ​ពី​​​ផលិត​កម្ម​ Rock ​សម្រេច​​​ផ្អាក​​ផលិត​​បទ​ចម្រៀង​​​នោះ​ តារាច​ម្រៀង​​​មួយ​ចំនួន​​​​ស្ថិត​ក្នុង​​​ផលិត​កម្ម​​​មួយ​នេះ​​​ដូច​ជា​លោក​​ ខាន់​ ជេមស៍​​ សួស វីហ្សា​ និង​​​កញ្ញា​ស្រី​ខួច​ ​ជា​ដើម​​ ​បាន​នាំ​​គ្នា​​​ចេញ​ទៅ​​​រក​ផលិត​​កម្ម​​ថ្មី​​​ ។ ដោយ​​​​​ឡែក​សម្រាប់​​​លោក​​​ លំ​ សុក្រឹត​​ វិញ បែរ​​​​​ជា​​អះ​អាង​​​​​ថា​លោក​​​​​​​មិន​ទាន់ចាក​ចេញ​​​ពី​ផលិត​កម្ម​​ចាស់​​នៅ​ឡើយ​​​ទេ ដោយ​​​​​លើក​ហេតុ​ផល​ថា ​នៅ​មិន​ទាន់​​​រក​ទ្រនំ​ថ្មី​​​នៅឡើយ​ ។

​តារា​ចម្រៀង​​​រូប​នេះ​​ ​​អះ​អាង​​ប្រាប់​កោះ​សន្តិ​ភាព​​តាម​ទូរស័ព្ទ​​​​ថា លោក​​​តាំង​ចិត្ត​​​​អត់​ធ្មត់​​​ ​អត់​ទាន់​​​ចេញ​ទៅ​ណា​​​ដូច​តារា​​​ចម្រៀង​​​រួម​ក្រុម​​​​​ឯ​ទៀត​​​​ឡើយ​​ ព្រោះ​​យល់​ថា​​ ដំបូង​​​ឡើយ​ខាង​ផលិត   «តទៅទំព័រទី១៩»​កម្ម​​​​ផ្តល់​ការ​ងាយ​ស្រួល​​​​ដល់​រូប​លោក​​​​​ដូច្នេះ​​​ហើយ​​​ពេល​ជួប​ភាព​​​​ខ្សត់​​ខ្សោយ​​ក្នុង​ការ​ចេញ​បទ​ចម្រៀង​​​​លើក​ដំបូង​​បែបនេះ​​ លោក​សុខ​ចិត្ត​​​​ក្រាញ​ននៀល​​​ជា​មួ​យ​​ផលិត​ក​ម្ម​​​ដែល​ធ្លាប់​​​ផ្តល់​ឱ​កាស​​​​ឱ្យ​​ខ្លួន​​នេះ​ទៀត ។​

​ទោះ​​ជា​យ៉ាង​ណា​​ក្តី​ តារា​ចម្រៀង​​រូបនេះ ​​សង្កត់​ធ្ងន់​​​​​ថា បើ​ដល់​​ដំណាក់​កាល​​​​ចុង​ក្រោយ​​​ និង​គ្មាន​​ជម្រើស​​​​លោក​ក៏​ត្រូវ​តែ​​​ចេញ​ដែរ​ ។ លោក​ថា «បើ​ខាង​​​ផលិត​​កម្ម​​​​ផ្អាក​​រយៈ​ពេល​​​យូរ​នោះ​​ ខ្ញុំ​នឹង​​​​សម្រេច​ចិត្ត​​​​​រក​ទ្រ​នំ​ថ្មី​​ដូច​តា​រា​​ចម្រៀង​​​​រួម​ក្រុម​​​ដទៃ​ទៀត​​​ដែរ​​ តែ​ពេល​នេះ​​​ខ្ញុំ​មិន​ទាន់​​​ទៅ​ណា​ទេ​​ ព្រោះ​ខ្ញុំ​​​មិនទាន់​​រក​ផលិត​​កម្ម​ថ្មីឡើយ»​។​ក្នុង​ពេល​​ស្ងប់​ស្ងាត់​​​មួយ​រយៈនេះ​ មាន​ព័ត៌​មាន​​ថា មាន​ផលិត​កម្ម​​​​​ជា​ច្រើន​​​បាន​ល្បួង​​​យក​ លំ សុក្រឹត​ ទៅ​ច្រៀង​​​ ប៉ុន្តែ​​​តារាចម្រៀង​​​រូប​នេះ​​​​មិន​ទាន់​​​ឆ្លើយ​​​តប ។​ ការ​​ដែល​មិន​ទាន់​​ឆ្លើយ​តប​​នេះ​ ​ព្រោះ​​​លោក​ចង់​​​តស៊ូ​​​ជា​មួយ​ទ្រនំ​​ចាស់​ឱ្យ​​​ដល់​ដំណាក​់​កាល​​​​ចុង​ក្រោយ​​​សិន ។

លោក​​ លំ សុក្រឹត​ ជា​បេក្ខ​ជន​​ប្រឡង​​ជា​ប់​ក្នុង​កម្ម​វិធី​«Rock Star»​របស់​ស្ថានីយ​​​ទូរ​ទស្សន៍​​​ CTN ។ លោក​​​​​បាន​ល្បី​មួយ​​​​ប្រាវ​តាម​រយៈ​បទ​​«សង្សារ​វិទ្យា​ល័យ​» បន្ទាប់​​​ពីបាន​ចូល​​​​ក្នុង​ផលិត​កម្ម​​​ Rock ដំណាល​​​គ្នា​នឹង​កញ្ញា​​ សួស វីហ្សា ហើយ​ក្នុង​​​​ខណៈ​ពេល​​​​​​​​កញ្ញា​​ វីហ្សា​ ​ចេញទៅ​ហង្ស​មាស​​​នោះ​ លោក​​​ លំ សុក្រឹត​​ តាំង​ចិត្ត​​​នៅ​ចាំសំបុក​​​ រហូត​​ដល់​​ដំណាក់​កាល​​​​ចុង​ក្រោយ​​​ ៕