ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាប សុវត្ថិ​​ ត្រៀម​​ចូល​រួម​សម្តែង​​​​​ ភាព​យន្ត​​​ឱ្យ​ផលិត​កម្ម​​​​ម៉ាឡេស៊ី

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​ ៖ ​​តា​រាច​ម្រៀង​​​ក្នុង​ផលិត​​​កម្ម​​​​​​​​​​​​​រស្មី​ហង្ស​មាស​​ លោក​ព្រាប សុវត្ថិ​​ នឹង​ចាប់​ផ្តើម​​​ដំណើរ​ការ​​ថត​​រឿងភាព​យន្ត​​​ឱ្យ​ផលិត​កម្ម​​​​មក​ពី​ប្រទេស​ម៉ាឡេ​សីុ​​​​នៅ​ពាក់​កណ្តាល​​​ខែ​កញ្ញា​​​​​នេះ​​ តាម​ការ​​គ្រោង​ទុក​​​​បន្ទាប់​ពី​​​បាន​ចុះ​កិច្ច​សន្យា​​​រួច​​មក​ ។​​ខ្សែ​​​រឿង​ថ្មី​​​នេះ លោក​ព្រាប សុវត្ថិ​​ ​​នឹង​ចាប់​​ដៃ​គូ​​​​សម្តែង​ជា​មួ​យ​តារា​​​សម្តែង​​​សាច់​ស​ខ្ចី​​​​ កែវ ស្រី​នាង​​ ​។​​ លោក​ព្រាប សុវត្ថិ​​ អះ​អាង​​​នាពេល​ថ្មី​​ៗ​នេះ​

រាជ​ធានីភ្នំពេញ​​ ៖ ​​តា​រាច​ម្រៀង​​​ក្នុង​ផលិត​​​កម្ម​​​​​​​​​​​​​រស្មី​ហង្ស​មាស​​ លោក​ព្រាប សុវត្ថិ​​ នឹង​ចាប់​ផ្តើម​​​ដំណើរ​ការ​​ថត​​រឿងភាព​យន្ត​​​ឱ្យ​ផលិត​កម្ម​​​​មក​ពី​ប្រទេស​ម៉ាឡេ​សីុ​​​​នៅ​ពាក់​កណ្តាល​​​ខែ​កញ្ញា​​​​​នេះ​​ តាម​ការ​​គ្រោង​ទុក​​​​បន្ទាប់​ពី​​​បាន​ចុះ​កិច្ច​សន្យា​​​រួច​​មក​ ។​​ខ្សែ​​​រឿង​ថ្មី​​​នេះ លោក​ព្រាប សុវត្ថិ​​ ​​នឹង​ចាប់​​ដៃ​គូ​​​​សម្តែង​ជា​មួ​យ​តារា​​​សម្តែង​​​សាច់​ស​ខ្ចី​​​​ កែវ ស្រី​នាង​​ ​។​​ លោក​ព្រាប សុវត្ថិ​​ អះ​អាង​​​នាពេល​ថ្មី​​ៗ​នេះ​ថា ​ខ្សែ​​រឿង​ដែល​លោកនឹង​សម្តែង​​​នេះ លោកនៅ​​​មិនទាន់​​​​ដឹង​ចំណង​​ជើង​​ច្បាស់​​លាស់​​នៅឡើយ​​​​ ​ហើយ​លោក​ក៏​​មិន​​ដឹង​​​ពេល​វេលា​​​​ច្បាស់​ថា​  នឹង​​​ថត​ចប់​​ក្នុង​រយ​ៈ​ពេល​​​​ប៉ុន្មាន​ថ្ងៃ​ដែរ​​​ ។​

ខ្សែ​រឿង​​នេះ​គ្រោង​នឹង​ថត​​​នៅ​លើ​ទឹក​​​ដី​ប្រទេស​កម្ពុជា​ ដោយ​មាន​​​​រូប​លោក​ និង​​តារា​​​ស្រី​ពីរ​​ដួង​ទៀត​ គឺ​កែវ​​ ស្រី​​​នាង​ និង​សារ៉ាយ​​ សក្ខណា​ ​សម្តែង​​ជា​តួ​​ឯក​ ។​​ តាម​​ការ​ឱ្យ​ដឹង​​​ពីផលិត​ករ​​​ថា ខ្សែ​​​រឿង​នេះ​​ ពេល​ផលិត​​​​ចប់​​​​ នឹង​​ចាក់​បញ្ចាំ​ង​​​នៅ​ក្នុង​ថ្ងៃ​​បុណ្យ​អុំ​​ទូក​​​ខាង​មុខ​នេះ​ ។​​លោក​ព្រាប​ សុវ​ត្ថិ​ អះ​អាង​​​​បន្ថែម​​ថា ក្នុង​​​រឿង​នេះ​​​លោក​​ត្រូវ​​​សម្តែង​​​​ជា​តួ​​វេជ្ជ​​បណ្ឌិត​​ រី​​ឯ​​​​ កែវ ស្រី​នាង​​ ត្រូវ​សម្តែង​​​​ជា​​តួ​កូន​​​​អ្ន​ក​ភ្នំ​ពេញ​​ និង​​រៀន​​​ខាង​ជំនាញ​​ពេទ្យ​ដូច​គ្នា​ ខណ​ៈ​​ដែល​នាង​​​​ សារ៉ាយ​​ សក្ខណា​ ត្រូវ​សម្តែង​​​​ជា​កូន​ស្រី​​​អ្នក​​​​ចម្ការ​​ ហើយ​បាន​​​​ជំពប់​ស្នេហ៍​​លើរូប​​លោក​​ ។ កាល​​​ពី​ដំបូង​​​​រឿង​នេះ ​​​​គេ​មាន​គម្រោង​​​ឱ្យ​លោក​​ និង​​កែវ​ ស្រីនាង​​ ​ចេញទៅ​ថត​​​​នៅប្រទេស​​ម៉ា​ឡេ​សីុ​​ ប៉ុន្តែ​​​ខណៈ​​​​ជិត​ដល់​​ថ្ងៃ​ចេញ​​​ថត​នេះ​​ទំនង​​ជា​អត់​វិញ​​ហើយ ដោយ​​សារ​តែ​ក្នុង​ពេល​ជួប​​​​ប្រជុំ​​​​​​គ្នា​​​​​ គឺ​មិន​​​មាន​លើក​​ឡើង​​ពី​រឿង​នេះ​ ។ ឈុតឆាក​​ដែល​ខាង​ផលិត​ក​រ​ប្រាប់​​​ គឺ​សម្តែង​​​​​នៅ​​​​​ភ្នំេពញ​​ និង​តាម​ខេត្ត​​​មួយ​ចំនួន​ ។

​លោក​ព្រាប​ សុវ​ត្ថិ​​ ​​បន្ត​ថា ក្នុង​​​រឿង​នេះ​​​ គឺ​លោក​​​​ពាក់​ព័ន្ធ​​ស្នេហា​​​ជា​មួយ​​​​ កែវ​ ស្រីនាង​ផង​ ជា​មួយ​ ​​​សារ៉ាយ​ សក្ខណា​​​ផង​ ​ប៉ុន្តែ​នៅ​ចុង​បញ្ចប់​​​​ គឺ​មិនបាន​​ជួ​​បគ្នា​​ទាំង​អស់ ។​​កន្លង​មក​លោក​ ព្រាប​ សុវ​ត្ថិ​​​ ​ជោគ​ជ័​យ​ក្នុង​​​អាជីព​​​ចម្រៀង​​ ប៉ុន្តែ​​​លោក​ក៏​ធ្លាប់​​​​ចូល​រួម​​​សម្តែង​​​​ក្នុង​ខ្សែ​ភាព​យន្ត​​​​បាន​មួយ​រឿង​​​ដែរ​ គឺ​រឿង​នេសាទ​​ក្រពើ​ ។​ ​ទស្សនិក​ជន​មួយ​ចំនួន​​​​និយាយ​ថា ​ផលិត​​ករ​ជ្រើស​​រើស​​លោក​ព្រាប សុវ​ត្ថិ​​​​ ​ចូល​រួម​សម្តែង​​​ទំនង​​​មក​ពី​លោក​ជា​តារាច​ម្រៀង​​​ល្បី​ ដែល​អាច​​​ទាក់​ទាញ​ចំណាប់​អា​រម្មណ៍​​ពី​ទស្សនិក​ជន​​ច្រើន ។ទស្សនិក​ជន​ដែល​គាំ​ទ្រ​​​​លោក​ព្រាប សុវ​ត្ថិ​​ កំពុង​​​​រង់​ចំា​មើល​​​ថា ខ្សែ​ភាព​យន្ត​​ថ្មី​របស់​លោក​​​​​នេះ​​​ទទួល​ជោគជ័យ​​​​ដែរ​​ ឬ​​ទេ​​ ៕