រាជធានីភ្នំពេញ ៖ ក្នុងគោលដៅផ្តល់ជូននូវភាពងាយស្រួលក្នុងការបោកគក់ដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន Samsung បានបញ្ចេញម៉ាស៊ីនបោកគក់ Pacific Top Loader ដែលអាចឲ្យអតិថិជនរីករាយក្នុងការបោកគក់បានកាន់តែច្រើន ។ បទពិសោធន៍នៃម៉ាស៊ីនបោកគក់ប្រកបដោយភាពច្នៃប្រឌិតថ្មីរបស់ Samsung បានផ្តល់ភាពស្អាតឥតខ្ចោះលែងរុំរមូរចូលគ្នា និងជួយសន្សំសំចៃទឹកបានច្រើនបំផុត។
លក្ខណៈពិសេសនៃម៉ាស៊ីនបោកគក់ Pacific Top Loader មានបច្ចេកវិជ្ជា Wobble ដែលបង្កើតបានជាចរន្តទឹកហូរពីឆ្វេងទៅស្តាំពីលើទៅក្រោមក្នុងទម្រង់បោកគក់ឌីណាម៉ិចបែប 3D ។ លើសពីនេះ ព្រោះតែកម្លាំងចរន្តទឹកនៃបច្ចេកវិជ្ជា Wobble TechnologyTM របស់Samsung កើនឡើងទ្វេដងបានធ្វើឲ្យសម្លៀកបំពាក់មិនជំពាក់គ្នា មិនជ្រួញនិងមិនរមួរសាច់ក្រណាត់ ។
លោក Gwihan Lee អគ្គនាយកក្រុមហ៊ុន Thai Samsung Electronics Co., Ldt., នៃតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ថា «គ្មានអ្វីដែលធ្វើឲ្យស្ត្រីមេផ្ទះស្មុគស្មាញជាងការបោកគក់ដ៏ច្រើន និងឃើញសម្លៀកបំពាក់បោករួចជំពាក់គ្នា ជ្រួញ ឬរមួរចូលគ្នានោះទេ ។ ប៉ុន្តែជាមួយបច្ចេកវិជ្ជា Wobble TechnologyTM នៃម៉ាស៊ីនបោកគក់របស់ Samsung អាចបំបាត់រាល់បញ្ហាទាំងអស់នេះបាន ។ លទ្ធផលនេះបានលុបបំបាត់រាល់បញ្ហាស្រេ្តសសម្រាប់ស្រ្តីមេផ្ទះគ្រប់រូប និងបង្កើនភាពរីករាយទៅលើការងារបោកគក់ដ៏គួរ ឲ្យធុញទ្រាន់។ បច្ចេកវិជ្ជា WobbleTechnologyTH របស់ Samsung ក៏បានបង្កើនថាមពលបោកគក់និងសន្សំសំចៃទឹករហូតដល់៤០% ព្រមទាំងអាចកម្ចាត់ស្នាមប្រឡាក់បាន ស្អាតជាងមុន ។ ដូច្នេះម៉ាស៊ីនបោកគក់ Pacific Top Loader មិនត្រឹមតែជួយកាត់បន្ថយស្ត្រេសថែមទាំងជួយការពារបរិស្ថានក្នុងការប្រើទឹកកាន់តែតិចផងដែរ» ។
ម៉ាស៊ីនបោកគក់ Samsung Pacific Top Loader ក៏មានលក្ខណៈពិសេសនៃបច្ចេកវិជ្ជា Diamond DrumTM ដែលបានប្តូរពីធុងបោកគក់ធម្មតាមកជាធុងដែលមានជម្រៅជ្រៅ និងមានរាងដូចគ្រាប់ពេជ្រ។ លក្ខណៈនៃការអភិវឌ្ឍថ្មីនេះគឺការបោកគក់ប្រកបដោយថាមពល ប៉ុន្តែអាចជួយរក្សាសាច់ក្រណាត់សម្លៀកបំពាក់មិនឱ្យទក់ និងរក្សាបាននូវបរិស្ថានស្អាតល្អ ។ នេះក៏មានន័យថា ការបោកគក់ជាមួយ Samsung Pacific Top Loader មិនមានកាកសំណល់ជាប់សម្លៀកបំពាក់ ដូច្នេះអតិថិជនអាចមានទំនុកចិត្តថា គ្មានបាក់តេរីនៅសេសសល់ដែលអាចប៉ះពាល់សុខភាពមនុស្សជាទីស្រឡាញ់របស់ខ្លួនឡើយ ។
លោក Gwihan Lee បានឲ្យដឹងថា «កម្រិតនៃការច្នៃប្រឌិតផ្នែកខាងក្នុងម៉ាស៊ីនបោកគក់ Samsung Pacific Top Loader ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន និងពិភពលោករបស់យើង ។ ម៉ាស៊ីនបោកគក់ Samsung Pacific Top Loader ពិតជាធ្វើឲ្យអតិថិជនកាន់តែងាយស្រួលក្នុងការបោកគក់ ហើយថែមទាំងជួយឲ្យការរស់នៅមានការទទួលខុសត្រូវខ្ពស់ដោយការប្រើប្រាស់ធនធានរបស់ពិភពលោកកាន់តែតិចប្រកបដោយប្រសិទ្ធភាព» ។
ម៉ាស៊ីនបោកគក់ The Samsung Pacific Top Loader មានចំណុះដូចជា (kg) និងមាន (ពណ៌) ។ ម៉ាស៊ីនបោកគក់ Samsung Pacific Top Loader មានលក់នៅតាមហាង និងដេប៉ូចែកចាយស្របច្បាប់ទាំងអស់របស់ Samsung។
ក្រុមហ៊ុន Samsung Electronics Co., Ltd. ជាក្រុមហ៊ុនឈានមុខគេលើផ្នែក Semiconductor ទូរគមនាគមន៍ព័ត៌មានឌីជីថល និងបច្ចេកវិជ្ជាបង្រួមឌីជីថល ដែលចំណូលពីការលក់រួមក្នុងឆ្នាំ២០១១ មានចំនួន១៤៣,១ រយកោដិដុល្លារ ។
បុគ្គលិកសរុបប្រហែល២០៦.០០០នាក់ បម្រើការនៅការិយាល័យចំនួន ១៩៧ក្នុង៧២ប្រទេស ។ ក្រុមហ៊ុនដំណើរការបែងចែកជាពីរផ្នែកដើម្បីគ្រប់គ្រងទៅលើអាជីវកម្មឯករាជ្យចំនួន៩ របស់ខ្លួនគឺផ្នែកព័ត៌មានឌីជីថល និងការទំនាក់ទំនងអេក្រង់ បញ្ជូនរូបភាព ប្រព័ន្ធទំនាក់ទំនងចល័តប្រព័ន្ធទូរគមនាគមន៍ គ្រឿងឌីជីថល ដំណោះស្រាយព័ត៌មានវិទ្យារូបភាពឌីជីថល ដំណោះស្រាយឧបករណ៍ផ្សេងៗ អង្គចងចាំប្រព័ន្ធ LSI និង LED ។ ដោយការកត់សម្គាល់ទៅលើដំណើរការឈានមុខគេក្នុង វិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គមដ៏សំខាន់ ក្រុមហ៊ុនអេឡិចត្រូនិក Samsung ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនបច្ចេកវិជ្ជាដ៏ល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០១១ដោយកំណត់ត្រា Dow Jones Sustainability Index ៕
ចែករំលែកព័តមាននេះ