រាជធានីភ្នំពេញ ៖ ដើម្បីអបអរនៅក្នុងឱកាសគម្រប់ខួបរបស់ហាង iOne Canadia និង iOne Sovanna ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមានសិទ្ធិស្របច្បាប់នាំចូល និងចែកចាយផលិតផល Apple នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំផ្តល់ជូននូវកម្មវិធីយ៉ាងពិសេសបំផុតសម្រាប់អតិថិជន ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន iOne បានឱ្យដឹងថា ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ កញ្ញា ឆ្នាំ២០១២ គ្រប់អតិថិជនទាំងអស់ដែលជាវម៉ាសីុនកុំព្យូទ័រយួរដៃ ស៊េរី Macbook Pro ឬMacbook Air មួយគ្រឿងពីក្រុមហ៊ុន iOne នឹងទទួលបាននូវការផ្តល់ជូនកាដូយ៉ាងពិសេស ដែលរួមមានដូចជា Dicota PerfectSkin, Artwizz Ultra Thin Mouse Pad, ScreenGuard, Keyboard Protection, Sanwa Supply Screen Cleaner Kit ដែលកញ្ចប់នៃការផ្តល់ជូននេះ គឺមានតម្លៃរហូតដល់ទៅ១១៩ដុល្លារ ។
បន្ថែមលើសពីនេះ ក្រុមហ៊ុន ក៏នៅមានបន្ថែមជូនប័ណ្ណទឹកប្រាក់ចំនួន៣០ដុល្លារផងដែរ ។ ចំពោះការជាវ The New iPad (Wi-Fi+Cellular) អតិថិជននឹងទទួលបានកាដូរួមមានដូចជា SwitchEasy CoverBuddy, Dicota Brilliant Cleaning Gel II, Dicota Campocket Look, Koko Stylus និងបន្ថែមជូនប័ណ្ណទឹកប្រាក់ចំនួន៣០ដុល្លារ ។ រីឯការជាវ iPad 2 64GB (Wi-Fi+3G) វិញ ក្នុងតម្លៃ៥៩៩ដុល្លារប៉ុណ្ណោះ ព្រមទាំងទទួលបាននូវកាដូបន្ថែមដូចជា SwitchEasy CoverBuddy, Koko Leather Case និង Koko Stylus ។
ក្រុមហ៊ុន iOne បានបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេលបីថ្ងៃនៃកម្មវិធីនេះ ក្រុមហ៊ុន iOne ក៏មានការផ្តល់ជូននូវតម្លៃយ៉ាងពិសេសទៅលើស្រោមការពារទូរស័ព្ទ iPhone 4s និង iPad Touch 4 ផងដែរ ដែលស្រោមការពារនីមួយៗគឺមានតម្លៃត្រឹម១៥ដុល្លារប៉ុណ្ណោះ ដែលមានម៉ាកដូចជា White Diamonds, Case Mate, Cygniett, Dicota, Gosh, Musubo, OZaki, Speck, SwitchEasy, Trexta និង X-Doria ។
ក្រុមហ៊ុន iOne បានបន្តថា ការផ្តល់ជូននូវកម្មវិធីពិសេសនេះ នឹងធ្វើឡើងនៅសាខាទាំងប្រាំពីររបស់ក្រុមហ៊ុនដែលនៅក្នុងទីក្រុងភ្នំពេញមាន៦សាខា ទីតាំងទីមួយ iOne Canadia មានអាសយដ្ឋានស្ថិតនៅជាន់ផ្ទាល់ដី អគារពាណិជ្ជកម្មកាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស កែងផ្លូវក្រមួនសរ ទូរស័ព្ទលេខ ០២៣ ៩៩ ៨៨ ៨៩, ទីតាំងទីពីរ iOne Sovanna មានទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណាជាន់ផ្ទាល់ដី ទូរស័ព្ទលេខ ០២៣ ៩៩ ៣១ ៨១, ទីតាំងទីបី iOne Ratana មានទីតាំងស្ថិតនៅក្នុងផ្សារទំនើបរតនាផ្លាហ្សាជាន់ផ្ទាល់ដី ទូរស័ព្ទលេខ ០២៣ ៨៨ ៣១ ០១, ទីតាំងទីបួន iOne Monivong មានអាសយដ្ឋានស្ថិតនៅអគារលេខ៤៦៣ មហាវិថីព្រះមុនីវង្ស ខាងត្បូងអតីតក្រសួងទេសចរណ៍ ទូរស័ព្ទលេខ ០២៣ ២២២ ២៤០, ទីតាំងទីប្រាំ iOne Service Center មានទីតាំងស្ថិតនៅអគារលេខ ៣៩៤-៣៩៦ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ទូរស័ព្ទលេខ ០២៣ ៩៩ ៧៥ ៧៥, ទីតាំងទីប្រាំមួយ iOne Preah Sihanouk មានទីតាំងស្ថិតនៅផ្ទះលេខ ១៥៨ អគារ (Lucky Burger) ជាន់ទីពីរតាមបណ្តោយមហាវិថីព្រះសីហនុ ទូរស័ព្ទលេខ ០២៣ ៩៩ ៣១ ៦៣, និងទីតាំងទីប្រាំពីរ ស្ថិតនៅខេត្តសៀមរាប គឺ iOne Siem Reap មានអាសយដ្ឋានស្ថិតនៅអគារលេខ AII 1776 ផ្លូវសីុវត្ថា មណ្ឌល២ សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប ទូរស័ព្ទលេខ ០៦៣ ៧៦១ ០១៩ ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន iOne គឺជាក្រុមហ៊ុនធំតែមួយគត់ដែលបាននាំមកនូវផលិតផល Apple ថ្មីៗ និងមានលក្ខណៈទំនើបបំផុតមកកាន់ទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរាល់ផលិតផលថ្មីទាំងអស់ដែលបាននាំមក គឺសុទ្ធសឹងតែមានការធានាត្រឹមត្រូវជូនដល់អតិថិជន៕
ចែករំលែកព័តមាននេះ