រាជធានីភ្នំពេញថ្ងៃទី៦ កញ្ញា ឆ្នាំ២០១២៖ ក្នុងពេលថ្មីៗនេះ Dellបានផ្តល់ជូននូវអ្វីដែលអតិថិជន Dell មិននឹកស្មានដ៏ច្រើនសន្ធឹកសន្ធាប់ ជាមួយភាពភ្ញាក់ផ្អើល ភាពសប្បាយរីករាយ និងសំណាងផងដែរ ។ ក្នុងនោះក៏មានការផ្តល់ជូនដ៏ភ្ញាក់ផ្អើលធំមួយ គឺកម្មវិធីបានទំាងគុណភាព បានទំាងរង្វាន់ វគ្គ២ ដែលលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា ទូរស័ព្ទដៃ Dell Venue ទូរទស្សន៍ LCD និងម៉ូតូហុងដា Scoopy ជាមួយការចាក់សំាងពេញមួយឆ្នាំឥតគិតថ្លៃ ។
មិនត្រឹមតែប៉ុណ្ណោះទេ Dell ក៏នៅមានកម្មវិធីដ៏ភ្ញាក់ផ្អើលធំបំផុតមួយទៀត នោះគឺ Dell COMMART ក៏ដូចជាការដាក់តំាងលក់ជាផ្លូវការនៃប្រភេទ Laptop ម៉ូដែលថ្មីរបស់ Dell ម៉ាក XPS ។ ក្នុងកម្មវិធី Dell COMMART លោកអ្នកនឹងទទួលបាននូវការកម្សាន្តដ៏សម្បូរបែបដូចជា ការដើរម៉ូដ ប្រគំតន្ត្រី និងកម្មវិធីសប្បាយៗជាច្រើនទៀតរួមជាមួយការដាក់តំាងបង្ហាញនូវផលិតផលបច្ចេកវិជ្ជាដែលមានគុណភាពខ្ពស់គ្រប់ប្រភេទពី Dell និងអត្ថប្រយោជន៍ជាច្រើនទៀត ។ សម្រាប់រាល់ការជាវគ្រប់ផលិតផល Dell ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ពីកម្មវិធី Dell COMMART នៅផ្សារទំនើបសូរិយា លោកអ្នកនឹងទទួលបាននូវវត្ថុអនុស្សាវរីយ៍ពី Dell ដ៏ស្រស់ស្អាត និងDell Privilege Card ។ ជាមួយ Dell Privilege Card លោកអ្នកអាចរីករាយទិញផលិតផល Dell ក្នុងកម្មវិធី Dell COMMART ជាមួយការបញ្ចុះតម្លៃដ៏ពិសេស ។
ជាងនេះទៅទៀតក៏មានការចាប់រង្វាន់ផ្សងសំណាងដើម្បីឈ្នះ Dellព្រីនធ័រចំនួន២ ជារៀងរាល់ថ្ងៃផងដែរ ។ ចុងបញ្ចប់Dellក៏មានសារមួយសម្រាប់អតិថិជនឱ្យបានជ្រាបថា ចំពោះរាល់ការជាវផលិតផល Dell សូមស្វែងរក Dell ស្ទីកកឺពិសេសដែលបិទជាប់រាល់ផលិតផល Dellដើម្បីធានាអំពីផលិតផលពិត និងស្តង់ដាត្រឹមត្រូវពីហាងចែកចាយជំនាញ និងបានបំពេញនូវស្តង់ដាផ្នែកសេវាកម្មដែលទទួលបានអាជ្ញាប័ណ្ណពី Dell ។ កុំភ្លេចចូលរួមកម្មវិធី Dell COMMART ទំាងអស់គ្នា !
ចែករំលែកព័តមាននេះ