ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បង្ហាញ​​ម៉ូដ​កម្ពុជា​​​បង្ហាញ​​​សម្រស់​​ និង​ម៉ូដ​សំលៀក​បំពាក់​​​​ជាតិ​​​​ក្នុងពិព័រណ៍សម្លៀកបំពាក់​​​ និង​វាយ​​នភណ្ឌ​​អាស៊ាន​​​នៅ​សៀម​រាប

12 ឆ្នាំ មុន

​ខេត្ត​សៀម​រាប​ ៖ ក្រុម​តារា​​បង្ហាញ​​ម៉ូដ​​​Cambodia Super Model បាន​ចូល​រួម​​​សម្តែង​​ក្នុង​កម្ម​វិធី​តាំង​ពិព័រណ៍​​​​សម្លៀក​បំពាក់​​​ និ​ង​វាយ​នភណ្ឌ​អាស៊ាន​ឆ្នាំ​២០១២ ​រៀប​ចំឡើង​​​នៅក្នុង​​ខេត្ត​សៀម​រាប​​​ចាប់​ពី​ថ្ងៃទី​​២៩​ សីហាដល់​​​ថ្ងៃទី​​១​ កញ្ញា​ ឆ្នាំ​២០១២ ។ពិធី​តាំង​ពិព័រណ៍​​​នេះ​រៀ​បចំ​​ក្នុងបរិ​វេណ​មជ្ឈ​មណ្ឌល​​​​ពិព័រណ៍​​​អង្គរ​កូអិុច​​ អតី​ត​​ការ​ដ្ឋាន​ពិព័រណ៍​​​អង្គ​រ​ឃ្យុង​យូ​ដោយមានការ​ចូល​រួម​បើក​​​ពិធី​ពី​​

​ខេត្ត​សៀម​រាប​ ៖ ក្រុម​តារា​​បង្ហាញ​​ម៉ូដ​​​Cambodia Super Model បាន​ចូល​រួម​​​សម្តែង​​ក្នុង​កម្ម​វិធី​តាំង​ពិព័រណ៍​​​​សម្លៀក​បំពាក់​​​ និ​ង​វាយ​នភណ្ឌ​អាស៊ាន​ឆ្នាំ​២០១២ ​រៀប​ចំឡើង​​​នៅក្នុង​​ខេត្ត​សៀម​រាប​​​ចាប់​ពី​ថ្ងៃទី​​២៩​ សីហាដល់​​​ថ្ងៃទី​​១​ កញ្ញា​ ឆ្នាំ​២០១២ ។ពិធី​តាំង​ពិព័រណ៍​​​នេះ​រៀ​បចំ​​ក្នុងបរិ​វេណ​មជ្ឈ​មណ្ឌល​​​​ពិព័រណ៍​​​អង្គរ​កូអិុច​​ អតី​ត​​ការ​ដ្ឋាន​ពិព័រណ៍​​​អង្គ​រ​ឃ្យុង​យូ​ដោយមានការ​ចូល​រួម​បើក​​​ពិធី​ពី​​លោក​ទេសរដ្ឋ​មន្ត្រី​​​ ចម​ ប្រសិទ្ធ រដ្ឋ​​មន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម និង​បណ្តា​រដ្ឋ​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​អាស៊ាន​ទាំង​​១០​ប្រទេស​ ។

កញ្ញា​ដួង​ ហ្សូរីដា ជា​អ្នកដឹក​នាំ​ក្រុម​បង្ហាញ Cambodia Super Model ឱ្យដឹងថា នេះ​ជា​មោទនភាព​មួយ​ក្នុង​នាម​កញ្ញា​​ជា​អ្នក​សម្រប​សម្រួល​ការ​បង្ហាញ​ម៉ូដ​​ជាលក្ខណៈ​​អាស៊ាន​​ជា​ព្រឹត្ត​ិការណ៍​​ដំបូង​ដែល​​ប្រទេស​កម្ពុជា​​​ធ្វើជា​ម្ចាស់​ផ្ទះ​​ដោយ​សហការ​ជាមួយ​ក្រសួង​​ពាណិជ្ជ​កម្ម​​ក្នុង​កិច្ច​ប្រជុំ​​​បណ្តា​រដ្ឋ​មន្ត្រី​​​សេដ្ឋកិច្ច​​​អាស៊ាន​ ។ ​ការ​បង្ហាញ​​​ម៉ូដ​នា​ពេល​នេះ​គឺមានការ​​ចូល​រួម​របស់​តារា​​បង្ហាញ​ម៉ូដ​​​កម្ពុជា​​ចំនួន​​៨៩​នាក់​ និងមានការ​​ចូល​រួម​ពី​​៤​ប្រទេស​​ផ្សេង​ទៀត​​មាន​ ប្រទេស​ប្រ៊ុយ​ណេ ​ម៉ាឡេស៊ី​ ឡាវ​ និង​ប្រទេស​ថៃ ដោយ​
បាន​បញ្ជូន​​ម៉ូដ​​សម្លៀក​បំពាក់​​​ប្រចាំ​ប្រទេស​​របស់​គេ​មក​​​ចូលរួម​​ ។

នេះ​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​​​នូវ​ការ​​​ចង​សម្ព័ន្ធ​ភាព​​រវាង​​​បណ្តា​ប្រទេស​​​អាស៊ាន​​​ទាំង​អស់​ ហើយ​កញ្ញា​​​ហ្សូ​រី​ដា សង្ឃឹម​​​ថា​​ នៅឆ្នាំក្រោយ​​​​នឹង​មាន​​បណ្តា​ប្រទេស​​​ដទៃ​ទៀត​​​ក្រៅពី​ប្រទេស​​ទាំង​​៤​​នោះ​ចូល​រួម​​​ក្នុង​ការ​​​ដើរ​បង្ហាញ​​​ម៉ូដ​​​ ។ កញ្ញា​រី​ដា​​បញ្ជាក់​​ថា ​ការ​ទទួ​ល​ជោគ​ជ័យ​​​នា​ពេល​​នេះ​គឺ​​បាន​ដោយ​​សារ​ការ​​​​រួម​សហការ​ជាមួយ​គ្នា​ពីក្រុម​​​តារាបង្ហាញ​​​ម៉ូដ​​ទាំង​អស់​ទាំង​ក្រុម​​Cambodia Super Model និង​​​ក្រុម​បង្ហាញ​​ម៉ូដ​​សាពណ៌​ ក្នុង​នោះក៏​មាន​​ការ​ចូល​រួម​​​ពីអ្នក​ច្នៃ​​ម៉ូដ​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា​​​សហ​ការគ្នា​​​​ច្នៃ​​​ម៉ូដ​ថ្មី​​​ប្លែក​​ដើម្បី​បង្ហាញ​​ជូន​​ដល់​ភ្ញៀវ​មក​ពី​បណ្តា​​ប្រទេស​នានា​ជិត​​​៣០​​ដែល​ចូល​រួម​​​ក្នុង​កិច្ច​ប្រជុំ​​​នា​ឆ្នាំ​នេះ​ ។

នេះ​ជាការ​បង្ហាញ​ឱ្យ​ឃើញ​ពីការ​​​យក​ចិត្ត​ទុកដាក់​​របស់​រាជ​រដ្ឋា​ភិបាល​​​ និង​ក្រសួង​ពាណិជ្ជ​កម្ម​​​ក្នុង​ការ​ទាក់​​​ទាញ​ភ្ញៀវ​​ទេស​ចរឱ្យ​ចូល​មក​​កម្សាន្ត​​ និង​បណ្តាក់​ទុន​​​​រក​ស៊ី​ក្នុង​ប្រទេស​​កម្ពុជា​កាន់​តែ​ច្រើន​។ការ​រៀប​ចំ​​ពិព័រណ៍​​នេះ​ឡើង​ក្នុង​គោល​បំណង​​ជំរុញ​​ឱ្យ​កិច្ច​​​ប្រជុំ​រដ្ឋ​មន្ត្រី​​​សេដ្ឋ​កិច្ច​​​អាស៊ាន​​ និង​កិច្ច​ប្រជុំ​​ពាក់​ព័ន្ធ​​​​​ ជា​ពិសេស​​​​សន្និសីទ​ស្តី​ពីវិស័យ​សម្លៀក​បំពាក់​​​ និង​វាយ​ន​ភណ្ឌ​​អាស៊ាន​​​​រឹត​តែ​មាន​​​ខ្លឹមសារ​​​​ជ្រាល​ជ្រៅ​ និង​ផ្លែ​ផ្កា​ជា​វិជ្ជមាន​ ហើយ​ក៏​ជា​ព្រឹត្ត​ិការណ៍​​​មួយ​ផ្តល់​​ឱកាស​​ឱ្យធុរជន​​វិស័យ​សម្លៀក​បំពាក់ និង​វាយ​នភណ្ឌ​អាស៊ាន​​បាន​ជួប​ជុំ​គ្នា​​ដើម្បី​បង្ហាញ​​​ និង​ពិភាក្សា​​នូវ​គំនិត​​ថ្មី​ៗ​​សម្រាប់​​បម្រើ​ទីផ្សារ​អន្តរជាតិ​​​ ។

ក្រៅពីការ​បង្ហាញ​ម៉ូដ​មាន​រៀប​ចំ​កម្ម​វិធី​សិល្បៈជា​ច្រើន​ទៀត​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីភ្ញៀវ​ជាតិ​និង​អន្តរជាតិ ។
លោក​ទេព រិន្ទ​ដារ៉ូ​ និយាយថា បើ​ទោះជា​លោក​ និង​តារា​ទាំង​អស់​មាន​ការ​ហត់​នឿយ​បន្តិច​ក្តី​ ប៉ុន្តែ​លោក​ជឿថា មិន​ត្រឹម​ែ​ត​លោក​ប៉ុណ្ណោះ​ទេ​ គឺ​សូម្បី​តែ​តារា​ក្មេងៗ​ ដែល​ពូួក​គេ​វក់​វីខ្លាំង​ តាំង​ពី​ដើម​រហូត​ដល់​បញ្ចប់់​កម្ម​វិធី​សិល្បៈ ក៏​សប្បាយ​ចិត្ត​ដូចគ្នា​ដែរ​ ដែល​ប្រទេស​កម្ពុជា រៀប​ចំ​មហា​វេទិកា​សិល្បៈក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​សេដ្ឋ​កិច្ច​អាស៊ាន​លើក​នេះ​ ។

លោក​បញ្ជាក់​ថា​អ្វី​ជា​ មោទនភាព​បំផុត​នោះ​គឺ​ការ​រំលេច​ទស្សនីយ​ភាព​សិល្បៈបានល្អ​​​ឥត​ខ្ចោះ ទាំង​នៅ​សាល​មហោ​ស្រព​អង្គរ​ឃ្យុង​យូ និង​​ទាំង​នៅ ខាង​មុខ​ប្រាសាទ​បា​យ័ន ។ ពិសេស​ជាង​គេ គឺ​លោក​រំ​ភើបចិត្ត​​បាន​ឃើញ​ការ​បាញ់​ភ្លើង​ និង​ការ​ដាក់​តាំង​ភ្លើង​គប់​​តូចៗអម​តាម​មាត់​ច្រក​ចូល​ប្រាសាទ​ដែល​លោកគិត​ថា​មហា​ជន​ ​ភាគ​ច្រើន​នៅមិន​ទាន់បាន​ឃើញ​នៅឡើយ​ ។ បើ​និយាយ​ពី​កម្រៃ​មិន​ច្រើន​ណាស់​ណា​ទេ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​សប្បាយ​ចិត្ត និង​​មាន​មោទន ភាព​បំផុត គឺ​សិល្បករបាន​ចូលរួម​តំណាង​ឱ្យ​វប្បធម៌ជាតិ​ ហើយ​ត្រូវ​​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់​ឱកាស​ឱ្យ​បង្ហាញ​មុខ​មាត់​ជា​សាធារណៈឱ្យ​មហា ជន​ទាំង​ជាតិ​ និ​ង អន្តរជាតិ​បាន​ឃើញ ។

អ្នក​នាង​គង់​ សុជាតិ​ ដែល​ជា​ពិធី​ការិនី​​ បាន​ពោ​ល​ទាំង​មោទនភាព​ដូច​គ្នា​ថា អ្នក​នាង​រំភើប​ជាងគេ​ជាមួយ​នឹង​ព្រឹត្តិការណ៍​សម្តែង​ឈុត​ឆាក​បុរាណ ដែល​បាន​ធ្វើ​ឡើង​នៅ​សាល​មហោ​ស្រព​អង្គរ​ឃ្យុង​យូ ហើយ​អ្នក​នា​ង​យល់​ថា នេះ​ជា​លើក​ដំបូង​បំផុត​ ដែល​អ្នក​នា​ង​បាន​ឃើញ​ទិដ្ឋ ភាព​ដ៏អស្ចារ្យ​នេះ​ ។ ប្រសិន​បើ​វេទិកា​នេះ​បាន​ប្រារព្ធ​ឡើង​ ហើយ​មាន​ការ​ផ្សាយ​ផ្ទាល់​ អ្នក​នាង​យល់​ថា មិន​ដឹង​ជា​មាន​មហាជន​ក្នុង​ស្រុក​ និង​លើពិភពលោក​ប៉ុន្មាន​លាន​នាក់​រំជួល​ចិត្ត​ទេ ។បើ​ទោះជា​មាន​ការ​កែ​ប្រែ​​កម្ម​វិធីច្រើន​ ធ្វើ​ឱ្យ​អ្នក​នាង​ដែ​ល​ជា​អ្នក​កាន់​ក្បាល​មេ​ក្រូ​មាន​អារម្មណ៍​​ស្មុគស្មាញ​និង​លំបាក​បន្តិច​មែន​ ប៉ុន្តែ​អ្នក​នាង​សប្បាយ​ច​​ិត្ត ហើយ​យល់​ថា​ខ្មែរ​ត្រូវ​តែ​មាន​មោទន ភាព​​ដែល​អាច​សម្តែង​មហា​សិល្បៈ​ទាំង​សម័យ​ និង​បុរាណ​ បាន​ដោយ​ជោគជ័យ​នា​ឱកាស​នោះ​ ។

បើទោះបីកន្លង​កម្ពុជាធ្លាប់​រៀប​ចំ​បុណ្យ​សមុទ្រ​ ធ្លាប់​រៀប​ចំ​កម្ម​វិធី​​បង្ហាញ​ម៉ូដ​ពេជ្រ​ប៉ុន្តែ​បើ​ប្រៀប​ធៀប​នឹង​កម្ម​វិធី​សិល្បៈ សម្រាប់​ស្វាគមន៍​​កិច្ច​ប្រជុំ​​​អាស៊ាន​នៅ​សៀម​រាប​​លើក​នេះ​គឺ​មិន​អាច​ប្រដូច​គ្នា​បាន​ឡើយ ។ ចំណែកអ្នក​នាង​ចន​ ចាន់​លក្ខិ​​​​​​​​​ណា ​​​​​​ក៏បង្ហាញ​ទឹក​ចិត្ត​រំភើប​ណាស់​ដែរ​ បើ​ទោះ​ជា​គេ​មើល​​ឃើញ​អ្នក​នាង​នឿយ​ហត់​​ ក្នុង​ការ​គ្រប់​គ្រង​តា​រា​​ម៉ូ​ដែល​ក៏​ដោយ​ ។ អ្នក​នាង​ថ្លែង​ថា បើ​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​ថ្នាក់​ជាតិ​ធំៗ​បែប​នេះ​ មួយខែ​ម្តង ឬ​ពី​រដង​ទៀត​ក៏​មិន​នឿយ​ណាយ​ដែរ​ ដោយ​សារ​តែយល់​ថា តារា​ដែល​លេច​មុខ​ក្នុង​​វេទិកា​ដ៏​អស្ចារ្យបែប​នេះ​ គ​ឺ​ក្រៅពីដើម្បីជាតិ​ក៏​ជួួ​យ​លើក​មុខ​លើក​មាត់​ដល់​ខ្លួន ក្នុង​នាម​ជា​អ្នក​ស្រលាញ់​សិល្បៈ ។ កន្លង​មក​នាង​ធ្លាប់​តែ​សរសើរ​ថា បណ្តា​ប្រ​ទេស​មួយ​ចំ​នួន ​រៀប​ចំ​កម្ម​វិ​ធីធំៗ​បាន​ល្អ ​ប៉ុន្តែ​ពេល​ប្រទេស​កម្ពុជាខ្លួន​ឯង​ បាន​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ ហើយ​អាច​រំលេច​កម្ម​វិធី​មហា​សិល្បៈទាំង​បុរាណ​ និង​សម័យ​បាន​ល្អ​ឥត​ខ្ចោះ​បែប​នេះ ​គឺ​ស្ទើរ​តែ​មិនជឿខ្លួន​ឯង។

ចំពោះ​កញ្ញា​ឌួង​ ហ្សូរីដា មិន​នឹក​ស្មាន​ថា នាង​អាច​ដឹក​នាំ​តារា​ម៉ូដែល​ទាំង​ជាង​៧០​នាក់​ទទួល​បាន​ផ្លែ​ផ្កាដូច្នេះ​ទេ ។ នាង​សប្បាយ​ចិត្ត​និង​អរគុណ​មេឃ​ដែល​មិន​ភ្លៀង​ក្នុង​រយៈពេល​រៀប​ចំ​នោះ​ ហើយ​បើ​ទោះ​ជា​កម្ម​វិធី ​រៀប​ចំ​បាន​ល្អ ប៉ុន្តែ​បើ​មាន​ការ​រំខាន​ដោយ​ភ្លៀង​ក៏​អ្វីៗ​មិន​អាច​ទទួល​ជោគជ័យ​ដែរ​ ។ នេះ​ជា​កម្ម​វិធី​សិល្បៈធំ​លើក​ទី ១​ដែល​នាង​បាន​ដឹក​នាំ​តារា​ដោយ​ផ្ទាល់​ ក្នុង​ការ​ចាត់​ចែង​ការ​ដើរ​បង្ហាញ​ម៉ូដ​ផង​ និង​ចាត់​កម្លាំង​ឱ្យ​ចុះ​ ដើម្បី​ទទួល​ភ្ញៀវ​ផង ដែល​ខុស​កាល​ពី​បុណ្យ​សមុទ្រ ពិធីផ្សេង​ទៀត​របស់​ក្រសួងដែល​គ្រាន់​តែ​ដើរ​បង្ហាញ​ម៉ូដ ។

កញ្ញា​ហ្សូ​​រីដា រំពឹងថា ប្រទេស​កម្ពុជា​នឹង​កាន់​តែ​មាន​មុខ​មាត់​ តាម​រយៈការ​រៀប​ចំ​​មហោ​ស្រព​សិល្បៈ​ធំ​ៗ​បែប​នេះ​ដែល​មិន​តែ​ត្រឹម​អ្នកទស្សនា​ជា​ខ្មែរ​ទេ​ដែល​សរសើរ​ គឺ​សូម្បីតែ​បរទេស​ក៏​ភ្ញាក់​ផ្អើលដែរ​ ។អ្នក​សិល្បៈផ្សេង​ទៀត​ក៏​បង្ហាញ​ក្តី​រំភើប និ​ង​ភាព​ភ្ញាក់​ផ្អើល​​ដូច​គ្នា​​ដែរ​ ក្នុង​ឱកាស​ដែល​កម្ពុជា​អាច​រំលេច​មហា​ផ្ទាំង​ទស្សនីយភាព​ខ្នាត​ធំ​ ហើយ​ប្លែក​អស្ចារ្យ​ ដែល​បាន​រៀប​ចំ​ឡើង​ក្នុង​កម្ម​វិធី​ASIAN Fashion Show នៅ​អង្គរ​ឃ្យុង​យូ និង​នៅខាង​មុខ​ប្រាសាទ​បាយ័ន នា​ពេល​នោះ​ ៕​