ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាំ​ រ៉ែម​ និង​ ​ឯម ​ចាន់​​រស្មី ត្រូវ​​ការ​​ឈ្នះ​ដើម្បី​​គេច​​​ឱ្យ​​ផុត​​ពី​​​កា​រ​​ហាល​​ខោ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​ CTN នា​ថ្ងៃ​អាទិត្យ​ទី​២ កញ្ញា ខាង​មុខ​នេះ ការ​ប្រកួត​​ប្រដាល់​​ក្បាច់​ខ្មែរ​​បុរាណ​​ដណ្តើម​​ខ្សែ​ក្រវាត់​​ខារ៉ាបាវ​​ ទម្ងន់​​៥៤​​គីឡូ​ក្រាម​​សម្រាប់​ពូល​ A បាន​ឈាន​ចូល​ដល់​ជុំ​​ទី​៣​​ហើយ​។ កីឡា​ករ​​ឆាំ រ៉ែម មក​ពី​ក្លិប​​សិង្ហ​កីឡា​​ និង​កីឡា​ករ​​ឯម ចាន់​រស្មី មក​ពី​ក្លិប​គ្រុឌ​មាន​ជ័យ តើ​អ្នក​ណា​មាន​សំណាង​​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​​ដើម្បី​​គេច​​ឱ្យ​ផុត​​ពី​ការ

រាជធានី​ភ្នំពេញ ៖​​ ​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​ CTN នា​ថ្ងៃ​អាទិត្យ​ទី​២ កញ្ញា ខាង​មុខ​នេះ ការ​ប្រកួត​​ប្រដាល់​​ក្បាច់​ខ្មែរ​​បុរាណ​​ដណ្តើម​​ខ្សែ​ក្រវាត់​​ខារ៉ាបាវ​​ ទម្ងន់​​៥៤​​គីឡូ​ក្រាម​​សម្រាប់​ពូល​ A បាន​ឈាន​ចូល​ដល់​ជុំ​​ទី​៣​​ហើយ​។ កីឡា​ករ​​ឆាំ រ៉ែម មក​ពី​ក្លិប​​សិង្ហ​កីឡា​​ និង​កីឡា​ករ​​ឯម ចាន់​រស្មី មក​ពី​ក្លិប​គ្រុឌ​មាន​ជ័យ តើ​អ្នក​ណា​មាន​សំណាង​​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​​ដើម្បី​​គេច​​ឱ្យ​ផុត​​ពី​ការ​ហាល​ខោ?

រវាង​គូ​​នេះ​ធ្លាប់​​ចាញ់​​ការ​ប្រកួត​ម្នាក់​​មួយ​លើក​​រួច​មក​ហើយ ជា​ពិសេស​​​ឆាំ​ រ៉ែម ដែល​បាន​ជួប​​អឹុង បូរ៉ា មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ លើក​ទី​១ ត្រូវ​​បាន​លោក​ម៉ាសេរី​ អ្នក​​រៀប​ចំ​​កម្ម​វិធី​​ប្រដាល់​ប្រចាំ​ស្ថានីយ​​ទូរ​ទស្សន៍​​ CTN ព្រមាន​យ៉ាង​ចាស់​ដៃ​​ ហើយ​អ្នក​មើល​ភាគ​ច្រើន​​ក៏​មិន​សូវ​ជា​​សប្បាយ​ចិត្ត​ប៉ុន្មាន​​ដែរ ដោយ​​សារ​តែ​​ពួក​គេ​​ជា​អតីត​​សិស្ស​រួម​គ្រូ​​ ដូច្នេះ​​ការ​ប្រកួត​​របស់​គេ​មិន​​បាន​​ពេញ​​ដៃ​​ពេញ​ជើង​​ឡើយ ពោល​គឺ​​ចាញ់​ហើយ​​​ត្រូវ​គេ​បន្ទោស​ទៀត ។

ពេល​នេះ​​ទើប​តែ​រក​បាន​មួយ​ពិន្ទុ​​ប៉ុណ្ណោះ ហើយ​សម្រាប់​​ការ​មក​ប៉ះ​ឯ​ម ចាន់រស្មី លើក​នេះ​មិន​ទាន់​ដឹង​ថា មាន​សំណាង​​អាច​រក​​បាន​៣​ពិន្ទុ​​បន្ថែម​ទៀត​ ឬ​យ៉ាង​ណា​នោះ​ទេ ។ ចំណែក​ឯ​អ្នក​ប្រដាល់​​ចាស់​វស្សា​​ឯម​ ចាន់​រស្មី វិញ មាន​​វាសនា​​មិន​ខុស​ពី​​ឆាំ រ៉ែម ប៉ុន្មាន​​ឡើយ គឺ​​ទើប​តែ​​រក​បាន​មួយ​ពិន្ទុ​​ប៉ុណ្ណោះ ។ រស្មី បាន​​ប្រកួត​ចាញ់​ពិន្ទុ​​អ្នក​​ប្រដាល់​​ជំនាន់​ក្រោយ​​ឈិត ង៉ុយ មក​ពី​ក្លិប​​អប្សរា​ក្បាច់​គុន​​ខ្មែរ កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​១៩ សីហា ។ លើក​នេះ​​ទាំង​ឆាំ រ៉ែម និង​​ឯម ចាន​់រស្មី សុទ្ធ​តែ​​ចង់​ឈ្នះ​​រៀង​ខ្លួន​​ដើម្បី​គេច​​ឱ្យ​ផុត​ពី​ការ​ហាល​ខោ ប៉ុន្តែ​​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​មាន​សំណាង​​ជាង​អ្នក​ណា​នោះ​ឡើយ ។ ​ទោះ​បី​ជា​រស្មី មាន​ប្រវត្តិ​ឡើង​សង្វៀន​​យូរ​ជាង​ឆាំ រ៉ែម មែន ប៉ុន្តែ​​ក៏​មិន​​ប្រាក​ដ​ថា​ អាច​យក​ឈ្នះ​ឆាំ រ៉ែម បាន​ដែរ ។

រី​ឯ​គូ​ប្រកួត​មិត្ត​ភាព​​ប្រចាំ​សប្តាហ៍​​នេះ​ដែរ ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​​​សេរី​វង្ស​ព្រែក​តា​ទែន ឡើង​​សាក​កម្លាំង​​ជា​មួយ​ផាវ ភឿត មក​ពី​ក្លិប​កង​ពល​ធំ​អន្តរ​ា​គមន៍​​លេខ​៣​ព្រះ​វិហារ ។ ចាន់ សុខហួន មក​ពី​ក្លិប​​និរោធ​មាន​ជ័យ ​ជួប​ប្រកួត​ជា​មួយ​​ម៉ាប់ ឆៃយ៉ា មក​ពី​ក្លិប​​បក្សី​ស្លាប​​ដែក ។ ទូច សក្តិ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​​ ជួប​ប្រកួត​ជា​មួយ​​អាន សុផល មក​ពី​ក្លិប​មិត្ត​ប៉ូលិស។ ឈិត ទូច មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​​ការ​ពារ​ជាតិ​​ ប្រកួតជា​មួយ​​ឈិន ណាក់ មក​ពី​ក្លិប​​កូន​ខ្មែរ​​​អ្នក​តស៊ូ និង​ពេជ្រ សំរិទ្ធ មក​ពី​សមា​គមកី ឡា​​ប្រដាល់​​ក្រសួង​​ការ​ពារ​ជាតិ​ ប្រកួត​​ជា​លក្ខណៈ​សាកល​ជា​មួ​​​យ​ណា បូរី មក​ពី​ក្លិប​​រមាស​​ខេត្ត​កំពង់​​ឆ្នាំង ៕