ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពីបរ​ទេស​វិញ ឆាយ​ វីរ​យុទ្ធ ដូរទ្រ​នំសិល្បៈ​តែហាក់​កំពុង​មាន​កង្វល់​ចំពោះ​អាជីពរ​បស់​ខ្លួន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​​​ពី​ត្រឡប់​មក​ពី​​​​​​សម្តែង​នៅ​ប្រទេស​​អូស្ត្រាលី​​វិញ​​ លោក​​ឆាយ ​វីរយុទ្ធ​ ​បាន​​​​​ចាកពី​​ទ្រនំ​​​​ចាស់​របស់​​ខ្លួន​​​ទៅ​​នៅ​ផលិត​​កម្ម​​​​សាន់​ដេ ​ ជាមួយ​​​​​មិត្ត​​ភក្តិ​​​​សុខ ស្រីនាង​ ​អាន គុណកូឡា និង​ហេង​​​ ពិទូ វិញ​ ​​​ធ្វើ​ឱ្យ​​គេ​​គ្រប់​គ្នា​​ទន្ទឹង​រង់​ចាំ​មើល​ តើ​​​លោក​​អាចកសាង​កេរ្តិ៍​​ឈ្មោះ​​​​​​ឱ្យ​ល្បី​​​​ជាង​​មុន​​បាន​ឬ​យ៉ាង​ ណា​ ។ ​​

រាជធានីភ្នំពេញ​ ៖ បន្ទាប់​​​ពី​ត្រឡប់​មក​ពី​​​​​​សម្តែង​នៅ​ប្រទេស​​អូស្ត្រាលី​​វិញ​​ លោក​​ឆាយ ​វីរយុទ្ធ​ ​បាន​​​​​ចាកពី​​ទ្រនំ​​​​ចាស់​របស់​​ខ្លួន​​​ទៅ​​នៅ​ផលិត​​កម្ម​​​​សាន់​ដេ​ ជាមួយ​​​​​មិត្ត​​ភក្តិ​​​​សុខ ស្រីនាង​ ​អាន គុណកូឡា  និង​ហេង​​​ ពិទូ  វិញ​ ​​​ធ្វើ​ឱ្យ​​គេ​​គ្រប់​គ្នា​​ទន្ទឹង​រង់​ចាំ​មើល​ តើ​​​លោក​​អាចកសាង​កេរ្តិ៍​​ឈ្មោះ​​​​​​ឱ្យ​ល្បី​​​​ជាង​​មុន​​បាន​ឬ​យ៉ាង​ណា​ ។

ទោះបី​ជា​ចូល​ក្នុង​​​​ផលិតកម្ម​​​សាន់​ដេ​មួយ​រយៈ​​​​ហើយ​ក្តី​​​ក៏​លោក​ឆាយ​ វីរយុទ្ធ​ នៅ​​មិន​​​​ទាន់​​​​​ហ៊ាន​​ចេញ​មុខ​​បក​ស្រាយ​​​ឱ្យ​ទស្សនិកជន​​បាន​ដឹង​ច្បាស់​​​​​ទេ ។ ​​​តារា​​ចម្រៀង​​​​រូបនេះ​​ប្រាប់​ឱ្យ​​ដឹងតាម​ទូរទស័ព្ទ​នា​ពេល​ថ្មីៗ​នេះ​ថា ​      « លោក​មិន​​​​ទាន់​​ហ៊ាន​​និយាយ​ និង​សន្និដ្ឋាន​ថា​​ ​លោក​​​ចូល​​ផលិត​​កម្ម​សាន់ដេ​១០០​​​​%ទេ ព្រោះ​​​​​តែ​លោក​មិន​ទាន់​​ផុត​​​កិច្ច​សន្យា​នៅ​ផលិតកម្ម​​ចាស់​ Big men  ​នៅឡើយ​ ​​ដូច្នេះ​​​​មាន​ការ​​​ពិបាក​​សម្រាប់​​លោក​​​​ណាស់​​ ដោយ​​លោក​​ត្រូវ​​រង់​ចាំ​​មួយ​​​រយៈពេល​​​ទៀត​​ ទើប​​​អាច​និយាយ​​ពី​បញ្ហា​​​​នេះ​បាន »។

ដោយ​ឡែក​​មិត្ត​រួម​​ការងារ​​របស់​លោក​ឆាយ វីរយុទ្ធ  ​ម្នាក់​​សុំ​មិន​បញ្ចេញ​​ឈ្មោះ​​​ប្រាប់​​កោះ​​សន្តិភាព​​ថា  លោក​​ឆាយ​ វីរយុទ្ធ​​​​​​ ​​ចូលទៅ​​​ច្រៀង​នៅក្នុង​​ផលិតកម្ម​​សាន់ដេ​ដោយ​បាន​​ចុះ​​​កិច្ច​សន្យា​​​ថែមទៀត​​ផង ។ ថ្មីៗនេះ​​​ក្រុម​​​ហ៊ុន​​សាន់ដេ​​ បាន​រៀប​ចំ​​​បទ​​ចម្រៀង​សម្រាប់​​​​​លោក ។

គេគ្រប់​គ្នា​មិន​​​យល់​​​សោះ​​ថា​ ហេតុ​អ្វី​​​​​​បាន​ជា​​​លោក​ឆាយ វីរយុទ្ធ​ ​នៅ​តែបិទ​បាំង​ពីដំណើរ​ការ​​ច្រៀង​នៅក្នុង​​ផលិតកម្ម​ថ្មី​ បើនៅ​ក្នុង​ពិធី​​ក្រុង​​ពលី​​ថតរឿង​​ភាគ​​ថ្មី​របស់​​​ផលិតកម្ម​សាន់ដេ​ ក៏​លោក​ចូល​​​រួម​ដែរនោះ​  ឬក៏ទុកឱ្យកក្រើក​​​ពេល​ចេញ​បទ​ចម្រៀង​​ថ្មី។  

ជាការ​ពិត​ណាស់​​គ្រប់​​​​តារា​ចម្រៀង​​​ទាំងអស់​​​​ឱ្យ​​តែ​ចាកចេញ​​​​ពី​​ផលិតកម្ម​ចាស់​​ចូល​ផលិតកម្ម​ថ្មីតែង​តែព្យាយាម​​​​លាក់​​​បាំង​ គឺ​ទុក​​រហូត​ដល់​​ចេញ​​​​បទ​​ចម្រៀង​លក់​ថ្មី​ទើប​ហ៊ាន​បក​ស្រាយ ។​
ដោយចង់​ឱ្យ​មាន​ការ​​បញ្ជាក់​កាន់​តែ​ច្បាស់​​​​​ភ្នាក់​ងារ​​​របស់​​កោះ​សន្តិភាព​បាន​ទាក់ទង​ទៅ​​​លោក​​​ឡាយ សុកចំរើន ​អ្នក​​គ្រប់​គ្រង​​​ទូទៅ​​ផលិត​​កម្ម​​​សាន់​ដេ​ ប៉ុន្តែ​​មិន​សម្រេច​ឡើយ​​ ដោយ​លោក​​​​មិន​ព្រម​​លើក​
ទូរស័ព្ទ ។

អ្នក​​​​គាំទ្រលោក​​​ឆាយ​​​ វីរយុទ្ធ​​​​​ ​កំពុង​​​​​ទន្ទឹង​​រង់​ចាំ​ស្តាប់​​បទ​ចម្រៀង​​ថ្មី​របស់​​​​​​លោក​​ ហើយ​ក៏​​​រង់​ចាំ​​​​​​​វិនិច្ឆ័យ​​ចំពោះបទ​​ចម្រៀង​​​របស់​​​​​លោក​​​ផង​ ដែរ ។   ​អ្នក​​​​គាំទ្រ​លោក​ឆាយ វីរយុទ្ធ​​ ​មួយ​ចំនួន​​​តូច​និយាយ​​​ថា លោក​​​​អាច​​ជោគជ័យ​​​ជាង​មុន​ ​ព្រោះ​លោក​​មាន​​ទឹកដម​សំឡេង​​​ពីរោះ​​ជាង​តារា​ចម្រៀង​​មួយ​ចំនួន​​​ទៀត ។ ​​ចំណែក​​​ឯអ្នក​គាំទ្រ​​​ខ្លះ​ទៀត​​និយាយ​ថា  ​តារា​​ចម្រៀង​រូបនេះ​​បើសិន​​ជា​​ចេញបទ​​​​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​​សាន់​ដេ ប្រហែល​ជា​មិន​អាច​​លេចធ្លោ​​​​ជាង​តារា​​​ចាស់ៗរបស់​​ផលិត​កម្ម​​​​នេះ​ទេ ។ ​នៅពេល​​​ម្ចាស់​​​​បទ​​ «សង្សារជាតារា»​រូបនេះ​ ​ជួប​​​សម្ភាសជាមួយ​​អ្នក​សារព័ត៌​មាន​​​លោក​និយាយ​​ហាក់​ដូចជា​បង្ហាញក្តី​កង្វល់​​​​ចំពោះអាជីព​​​​សិល្បៈ​​របស់​​​ខ្លួន ។ ​​លោក​​​​ពិបាក​ចិត្ត ព្រោះ​​ប្រហែល​គិត​ថា​​  ខ្លួន​មិន​អាច​មាន​ឈ្មោះ​​​ល្បី​​ដូចនៅ​​ផលិត​​​កម្ម​ចាស់ទេ ។

លោក​​ឆាយ វីរយុទ្ធ​​ ប្រហែល​មិន​​ចង់​​​​ចាក​ចេញពី​ផលិត​កម្ម​ចាស់​​ដែល​បាន​​លើក​ស្ទួយ រូប​​លោក​​​​ឱ្យ​​មាន​មុខ​​​មាត់​​ជាងគេនោះទេ​ ៕