តារាភាពយន្តក្បាច់គុនកំប្លុកកំប្លែង ជែក គីចាន់ ហៅឈិនឡុង និងគ្រីស ថាក់ឃ័រ នឹងវិលមកជួបទស្សនិកជនសាជាថ្មីម្តងទៀតតាមរយៈខ្សែភាពយន្តរឿង The Rush Hour4 ។ ឈិនឡុង និងថាក់ឃ័រ នឹងសម្តែងរួមគ្នាជាដៃគូប៉ូលិសស៊ើបអង្កេត ដែលមានឈ្មោះលី និងជែម ខាតទ័រ ។
ផលិតករខ្សែភាពយន្តលោក អាឈ័រ សាគីសៀន ប្រាប់ទស្សនាវដ្តីCraveថា តារាសម្តែងទាំង២នេះកំពុងប្រឹងប្រែងលេងស្ទីលសម្តែងឱ្យកាន់តែទាក់ទាញ និងឱ្យល្អមើលជាងមុន សម្រាប់រឿងThe Rush Hour4 ។ លោកមិនពេញចិត្តរឿងThe Rush Hour ចុងក្រោយទេ តែពេញចិត្តរឿងនេះភាគ១ និងភាគ២ ។
ផលិតកររូបនេះនិយាយថា មិនអាចមានសិល្បករក្បាច់គុនបែបកំប្លុកកំប្លែងណាអាចសម្តែងដូចលោកជែក គីចាន់ទេព្រោះពួកគេកាន់តែចាស់ទៅហើយនាពេលបច្ចុប្បន្ននេះ ។រឿងThe Rush Hour កាលពី៣ភាគមុនចំណាយអស់ប្រាក់ចំនួន៨០០លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ