ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាភាពយន្ដ​អង់គ្លេស​ជា​តួ​ស្រី​ស្នេហ៍​ជេ​ម​ស្ប៊​ន​រៀប​ការ​ជាមួយ​បុរស​អ៊ី​តា​លី

13 ឆ្នាំ មុន

នាង Gemma Arterton ដែល​ជាតា​រា ភាពយន្ដ​ល្បីឈ្មោះ ហើយ​មាន​សំរស់​ស្រស់ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​អង់គ្លេសទទួល​បាន​ឱកាស ​ដើរតួ​ជា​ស្រី​ស្នេហ៍​របស់​ជេ​ម​ស្ប៊​ននៅ​ក្នុង​ខ្សែភាពយន្ដ​ជេ​ម​ស្ប៊​ន “​ភ្នា​ក់ងារ​សំងាត់​០០៧” កាលពី​ពេល​ថ្មី​ៗ​កន្លង​មកសំរេច​បាន​គោលបំណង​ដ៏​ធំធេង​សំរាប់​ជីវិតរបស់​នាង ​ហើយ ដោយ​នាង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ជា​ជនជាតិ​អ៊ី​តា​លី ។ ពិធី​រៀបអាពាហ៍ពិពាហ៍​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុងភូមិ​នា​តំបន់​ជនបទ​មួយ​ ក្នុង​ប្រទេសអេ​ស្ប៉ា​ញ ។

នាង Gemma Arterton វ័យ​២៤​ឆ្នាំ បានរៀប​ការ​ជាមួយ​បុរស​អ៊ី​តា​លី​រូប​នេះ​ដែលមានឈ្មោះ​ថា Stefano Catelli ជា​បុគ្គលិក ក្រុមហ៊ុន​ច្នៃ និង​លក់​សំលៀក​បំពាក់​ធំ​មួយ

នាង Gemma Arterton ដែល​ជាតា​រា ភាពយន្ដ​ល្បីឈ្មោះ ហើយ​មាន​សំរស់​ស្រស់ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​អង់គ្លេសទទួល​បាន​ឱកាស​ដើរតួ​ជា​ស្រី​ស្នេហ៍​របស់​ជេ​ម​ស្ប៊​ននៅ​ក្នុង​ខ្សែភាពយន្ដ​ជេ​ម​ស្ប៊​ន “​ភ្នា​ក់ងារ​សំងាត់​០០៧” កាលពី​ពេល​ថ្មី​ៗ​កន្លង​មកសំរេច​បាន​គោលបំណង​ដ៏​ធំធេង​សំរាប់​ជីវិតរបស់​នាង​ហើយ ដោយ​នាង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ជា​ជនជាតិ​អ៊ី​តា​លី ។ ពិធី​រៀបអាពាហ៍ពិពាហ៍​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុងភូមិ​នា​តំបន់​ជនបទ​មួយ​ក្នុង​ប្រទេសអេ​ស្ប៉ា​ញ ។

នាង Gemma Arterton វ័យ​២៤​ឆ្នាំ បានរៀប​ការ​ជាមួយ​បុរស​អ៊ី​តា​លី​រូប​នេះ​ដែលមានឈ្មោះ​ថា Stefano Catelli ជា​បុគ្គលិក ក្រុមហ៊ុន​ច្នៃ និង​លក់​សំលៀក​បំពាក់​ធំ​មួយ ក្រោយ​ពី​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​បាន​រយៈ ពេល​មួយ​ឆ្នាំ ។ ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​នាង  Gemma Arterton និង​លោក Stefano Catelli ត្រូវ បាន​រៀបចំ​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​តូច​មួយប៉ុណ្ណោះ ចូលរួម​ដោយ​សមាជិកគ្រួសារ​ទាំងសងខាង និង​មិត្ដភក្ដិ​របស់​នាង Gemma Arterton ។ នាង​បាន​សំរេច​ជ្រើសរើស​យកភូមិ​នេះ​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ធ្វើ​ជា​កន្លែង​សំរាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​នាងដោយសារ​យល់​ឃើញ​ថា ភូមិ​នោះ​ជា​កន្លែងផ្ដល់​សុភមង្គល​ឱ្យ​នាង ។ ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍​នោះ​នាង Gemma Arterton និង​លោក Stefano បាន​ស្បថសច្ចា​ចំពោះ​គ្នាទៅ​វិញ​ទៅ​មក​ថា ពួក​គេ​ទាំង​ពីរ​នឹង​ស្រលាញ់គ្នា​រហូត​ដល់​ចាស់​ស្លាប់​រៀង​ៗ​ខ្លួន ៕