លួចខ្សែ​​ភ្លើង​ក្នុង​ក្រុម​ហ៊ុន​​ដុត​យក​ស្ពាន់​គេច​មិន​ផុត​


ខេត្ត​ស្ទឹងត្រែង​ ៖ ​កម្លាំង​កង​រាជ​អាវុធហត្ថ​​ខេត្ត​​បាន​ឃាត់​ខ្លួន​កម្ម​ករ​អណ្តូង​រ៉ែ​ម្នាក់​តាម​បណ្តឹង​​របស់​ម្ចាស់​ក្រុម​ហ៊ុនពីបទ​លួច​កាត់​​ខ្សែ​ភ្លើង​​ដុត​យក​​​​លួស​ស្ពាន់​​កាលពីរសៀល​ថ្ងៃ​ទី​២៦ មេសា ២០១២ ហើយ​​ត្រូវ​សមត្ថ​កិច្ច​កសាង​សំណុំរឿង រួម​ទាំង​​វត្ថុ​តាង​បញ្ជូន​ទៅតុលា​​ការ​កាលពី​រសៀល​ថ្ងៃទី​២៧ មេសា ២០១២ ។

​ជនសង្ស័យ​​ឈ្មោះ​ម៉ៃ ​សីហា ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ជា​កម្ម​ករ​​អណ្តូង​រ៉ែ មាន​ទី​លំនៅភូមិ​កាំង​មេម៉ាយ សង្កាត់​​ព្រះ​បាទ​ក្រុង​ស្ទឹង​ត្រែង បាន​ឆ្លើយសារ​ភាព​ចំពោះ​មុខ​សមត្ថ​កិច្ច​ថា ខ្លួន​ពិត​ជា​បាន​លួចខ្សែ​ភ្លើង​របស់​ក្រុម​ហ៊ុន​ប្រាកដ​​មែន ​ដោយ​យក​កាំបិត​ប័ុង​តោ​​ធ្វើ​សកម្ម​ភាព​លួច​កាត់​ខ្សែភ្លើង​ក្នុង​ក្រុម​ហ៊ុន​ នា​ពេល​យប់​​ ខណៈ​​សន្តិ​សុខ​ក្រុម​ហ៊ុន​​កំពុង​​លង់​លក់​​ក្នុង​ដំណេក។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ