ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ងៀត​​ឆ្លៀត​ពង​កំពុង​ចាក់​ដី​រំលោ.ភ​យក​បឹង​ព្រែក​ទប់ សង្ស័យ​មន្ត្រី​មាន​អំណាច​ខ្លះ​នៅ​ពីក្រោយ​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ​ ៖ ភាព​​អនា​ធិប​តេយ្យ​​​​​​នៅ​ចំណុច​​ដី​​ទំ​នេរ​​​ជុំ​វិញ​បឹង​​ព្រែក​ទប់​​នៅ​តែ​បន្ត​​​កើ​ត​មាន​​ដដែល​ ខណៈ​ពេល​​អា​ជ្ញា​ធរ​​ និង​ស្ថា​​ប័ន​​ពាក់​ព័ន្ធ​​​​​ ហាក​់​ដូច​ជា​​​បណ្តោយ​​​ឱ្យ​ក្រុម​ជន​​​​​ខិល​ខូច​​ឃុប​ឃិត​គ្នា​​​ជា​មួយ​មន្ត្រី​​​មាន​អំណាច​​​​ខ្លះ​ ​នាំ​គ្នា​សម្រុក​ចូល​​​​ទៅ​បោះ​បង្គោល​របង​​​ហ៊ុម​ព័ទ្ធ​​​រំ​លោភ​​ចាក់​​ដី​ចូល​ផ្ទៃ​បឹង​​​​ ចែកគ្នា​​​កាន់​​កា.ប់​​យ៉ាង​អនា​ធិប​តេយ្យ​​​បំ​ផុត​ ។ ​សកម្ម​ភាព​នេះ​​​ពិនិត្យ​ឃើញ​​ថា កន្លែង​

ខេត្ត​ព្រះ​សី​ហនុ​ ៖ ភាព​​អនា​ធិប​តេយ្យ​​​​​​នៅ​ចំណុច​​ដី​​ទំ​នេរ​​​ជុំ​វិញ​បឹង​​ព្រែក​ទប់​​នៅ​តែ​បន្ត​​​កើ​ត​មាន​​ដដែល​ ខណៈ​ពេល​​អា​ជ្ញា​ធរ​​ និង​ស្ថា​​ប័ន​​ពាក់​ព័ន្ធ​​​​​ ហាក​់​ដូច​ជា​​​បណ្តោយ​​​ឱ្យ​ក្រុម​ជន​​​​​ខិល​ខូច​​ឃុប​ឃិត​គ្នា​​​ជា​មួយ​មន្ត្រី​​​មាន​អំណាច​​​​ខ្លះ​ ​នាំ​គ្នា​សម្រុក​ចូល​​​​ទៅ​បោះ​បង្គោល​របង​​​ហ៊ុម​ព័ទ្ធ​​​រំ​លោភ​​ចាក់​​ដី​ចូល​ផ្ទៃ​បឹង​​​​ ចែកគ្នា​​​កាន់​​កាប់​​យ៉ាង​អនា​ធិប​តេយ្យ​​​បំ​ផុត​ ។ ​សកម្ម​ភាព​នេះ​​​ពិនិត្យ​ឃើញ​​ថា កន្លែង​ខ្លះ​​​ត្រូវ​គេ​យក​​បង្គោល​​ទៅ​បោះ​ចូល​​ទៅ​ដល់​​ពាក់​កណ្តាល​​​ផ្ទៃ​​បឹង​​តែ​ម្តង​ ។

សកម្ម​ភាព​​​រំ​លោភ​​បំពា​ន​​យក​ដី​​ចំណី​បឹង​ខា​ង​លើ​នេះ​​ បាន​កើត​ឡើង​​បន្ទាប់​ពី​​​មាន​កិច្ច​ប្រជុំ​​​ពិភាក្សា​​​មួយ​របស់​អន្ត​រ​ក្រសួង​​​ ធ្វើ​ឡើង​​​កាលពី​ថ្ងៃ​​ទី​១២ ​មីនា​​​​ ឆ្នាំ​​២០១២​ ​កន្លង​ទៅ​ នៅ​ទី​​ស្តី​​ការ​ក្រ​សួង​​​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​កម្ម​ និង​​សំណង់​ ​​​​ក្រោម​អធិប​តី​ភាព​​លោក​ទេស​រដ្ឋ​មន្ត្រី​​ អ៊ឹង​ ឈុន​លឹម​ ​រដ្ឋមន្ត្រី​​ក្រសួង​​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​កម្ម និង​សំណង់​ ។ ក្នុង​កិច្ច​ប្រជុំ​នេះ​​បាន​សម្រេច​​​ប្រគល់​ដី​​នៅ​ជុំ​វិញ​​បឹង​ព្រែក​​​ទប់​ ស្ថិត​នៅ​​ក្នុង​ភូមិ​​១​ សង្កាត់​​លេខ​​៣​ ក្រុង​ព្រះ​សី​ហនុ​​ ទៅ​ឱ្យ​ប្រជា​ពល​រដ្ឋ​​​​រស់​នៅ​​​ពិត​ប្រា​កដ​​​ចំនួន​៥១​​គ្រួសារ​​ដែល​កាន់​​កាប់​​​ស្រប​ច្បាប់​​​​​​​​​​​​​​​ តា​ម​ការ​ស្នើ​​សុំ​​របស់​អាជ្ញា​ធរ​​​​​ខេត្ត​ព្រះ​សីហនុ ។

​មន្ត្រី​​សាលា​ខេត្ត​​​បាន​បញ្ជាក់​​ថាអ្វី​ដែល​សាលា​​​ខេត្ត​​​​ដាក់​សំណើ​​ទៅ​ឱ្យ​​​អន្ត​រ​​​ក្រសួង​​​​ពិនិត្យ​​​ និង​សម្រេច​​នោះ គឺ​​​មាន​ប្រជា​ព​ល​រដ្ឋ​​​រស់​នៅ​​​ពិត​ប្រាកដ​​​ចំនួន​​​ប្រមាណ​​​​៥១​​គ្រួសារ​​ប៉ុណ្ណោះ​ ភាគ​ច្រើន​​​ជា​គ្រួសារ​​​អតី​ត​​​មន្ត្រី​​រដ្ឋាករ​​​ទឹក​ ដែល​​បាន​មក​តាំង​​ទីលំនៅ​​​ ខ្លះ​តាំ​ង​ពី​ឆ្នាំ​​​​១៩៧៩​ ខ្លះ​​តាំង​ពី​ឆ្នាំ​១៩៨០​មក​ម៉្លេះ​ ​ហើយ​ពួកគាត់​​​ទាំង​នោះ​​បា​ន​បង្កើត​​កូ​​ន​ពូន​ជា​​ចៅ​រហូត​​មក​ដល់​បច្ចុ​ប្បន្ន​។​ប្រភព​ដដែល​បាន​បន្ត​ថា ​រាជ​រដ្ឋា​​ភិ​បាល​​គប្បី​​ពិនិត្យ​​​​ឱ្យ​​បាន​​ច្បាស់​​​លាស់​​ ច​ំពោះ​​ករ​ណី​​តំបន់​បឹង​ព្រែក​​​ទប់​នេះ​​ តើ​មាន​​ប្រជាពល​រដ្ឋ​​​ក្រី​ក្រ​​​ពិត​ប្រា​កដ​​ប៉ុន្មាន​​គ្រួសារ​​ដែល​បាន​​កាន់​កាប់​​សព្វ​ថ្ងៃ​​​ហើយ​គប្បី​​​ពិ​និត្យ​​​មើល​​ដី​ជុំ​​វិញ​បឹង​​​​ តើ​មាន​​​ពាក់​ព័ន្ធ​​​អ្វី​ខ្លះ​​ ? ជាក់​ស្តែង​​​ដូច​ជា​ដី​ក្នុង​របង​​ទី​តាំង​​អតី​ត​​​កីឡដ្ឋាន​ក្រុម​មឿង​​ តើ​មាន​អាថ៌​កំបាំង​​​​អ្វី​ខ្លះ​​? ​បើ​តាម​ដឹង​​ដី​​​​អតី​ត​កីឡ​ដ្ឋាន​​ក្រុម​មឿង​​​នោះ គេ​សាង​​សង់​​របង​គ្រាន់​តែ​​ជា​ការ​បន្លំ​​ភ្នែក​​​ប្រជា​ពល​រដ្ឋ​​តែ​ប៉ុណ្ណោះ​ ។

ប្រជា​ពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ បាន​សំណូម​ពរ​ដល់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន សែន សូម​មេត្តា​ពិនិត្យ​ចំពោះ​ការ​សម្រេច​ពី​បញ្ហា​ដី​បឹង​ព្រែក​ទប់​នេះ​ផង ព្រោះ​អ្នក​ដែល​កំពុង​រំ​លោភ​ដី​ចំណី​បឹង​កំពុង​តែ​សម្អាង​ទៅ​លើ​សេចក្តី​សម្រេច​របស់​លោក​អ៊ឹម ឈុន​លឹម ធ្វើ​ជា​លេស​ ​មិន​ខុស​ពី​ត្រី​ងៀត​ឆ្លៀត​ពង​នោះទេ ហើយ​​ធ្វើ​ឱ្យ​​សង្ស័យ​​ថាអ្នក​ដែល​កំពុង​រំ​លោភ​យក​ដី​ចំណី​បឹង គឺ​សុទ្ធ​តែ​ក្រុម​មន្ត្រី អាជ្ញា​ធរ និង​អ្នក​មាន​អំណាច​មួយ​ចំនួន​​ ពុំ​មែ​ន​ជា​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ឡើយ​ ។ បើ​តាម​ដឹ​ង​ គ្រួសារ​ដែល​រំ​លោភ​ដី​អចលន​ទ្រព្យ​អង់​តែន​វិទ្យុ​ជាតិ​ និង​ដី​១៦​ហិកតារបស់អតី​ត​​ក្រុម​​ហ៊ុន​ថៃ​ប៊ុន​រ៉ុង​នៅ​ជិត​ៗ​នោះ​ កំពុង​ចាត់​ចែង​ដោយ​ឃុប​ឃិត​គ្នា​ចាប់​តាំង​ពី​ក្រោម​ដល់​លើ​ក្នុង​ការ​រំ​លោភ​ដី​បឹង​ព្រែក​ទប់​នេះ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​ ពុំ​មាន​ស្ថាប័ន​ណា​មួយ​ហ៊ាន​ចេញ​មុខ​បក​ស្រាយ​ឱ្យ​​បាន​ច្បាស់​លាស់​នោះ​ទេ ដោយ​រុញ​ឱ្យ​ទៅ​សួរ​ស្ថាប័ន​នេះ​ ឬ​ស្ថាប័ន​នោះ ។ ថ្នាក់​ភូមិ​ឆ្លើយ​ដាក់​ថ្នាក់​សង្កាត់ ថ្នាក់​សង្កាត់​ឆ្លើយ​ដាក់​ទៅ​លើ​សេចក្តី​សម្រេច​របស់​អន្តរ​ក្រសួង ​ដែល​មាន​ស្ថាប័ន​ពាក់​ព័ន្ធ​ចំនួន​៣​បូក​រួម​ទាំង​សាលា​ខេត្ត​ផង ៕​