ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ HEDC អន្តរជាតិ​សហការជា​មួយ​សភាពាណិជ្ជកម្មខេត្តព្រះសីហនុបន្ត​ចូលរួមជួយពង្រឹងសមត្ថភាពដល់ម្ចាស់​អាជីវកម្ម

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល​ពិសេស​ស្តី​អំពី​ជំនាញគ្រប់គ្រងហានិភ័យ ការ​គៃបន្លំ និង​ការ​គ្រប់គ្រងផ្ទៃក្នុងជាក់ស្តែង​​​បាន​​​រៀប​ចំ​ឡើង ដោយ​អង្គការ HEDC អន្តរជាតិ សហ​ការ​ជា​មួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ កាល​ពី​ថ្ងៃទី​២១ កុម្ភៈ ២០១២ ក្រោមការចូល​រួម​ពី​លោកឈុន សារុំ ប្រធានស្តីទីសភា​ពាណិជ្ជ​កម្ម​ខេត្ត​ព្រះសីហនុលោកអោម សេងបូរ៉ា ស្ថាបនិក

រាជធានីភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល​ពិសេស​ស្តី​អំពី​ជំនាញគ្រប់គ្រងហានិភ័យ ការ​គៃបន្លំ និង​ការ​គ្រប់គ្រងផ្ទៃក្នុងជាក់ស្តែង​​​បាន​​​រៀប​ចំ​ឡើង ដោយ​អង្គការ HEDC អន្តរជាតិ សហ​ការ​ជា​មួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ កាល​ពី​ថ្ងៃទី​២១ កុម្ភៈ ២០១២ ក្រោមការចូល​រួម​ពី​លោកឈុន សារុំ ប្រធានស្តីទីសភា​ពាណិជ្ជ​កម្ម​ខេត្ត​ព្រះសីហនុលោកអោម សេងបូរ៉ា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍អគ្គនាយក និង​សហគ្រិន ​និង​លោក​ឃីម សុខ​ហេង នាយក​អង្គការ HEDC អន្តរជាតិ​ចូលរួម​ផង​ដែរ ។

លោកឈុន សារុំ ប្រធានស្តីទីសភាពាណិជ្ជ​កម្ម​ខេត្ត​ព្រះសីហនុបានឱ្យដឹងថា គោលបំណង​ចម្បងក្នុងការបើកវគ្គពិសេសនេះឡើងគឺចូលរួម​ជួយ​​ពង្រឹងសមត្ថភាព​ដល់ម្ចាស់អាជីវកម្មខ្នាតតូច និង​​មធ្យម​លើជំនាញគ្រប់គ្រង​ហានិភ័យ ការ​គៃ​បន្លំ និងវិធីសាស្រ្តនៃការគ្រប់គ្រងអាជីវកម្ម​របស់​​ខ្លួន​​ឱ្យទទួលបានជោគជ័យ។

លោកឃីម សុខហេង នាយក​អង្គការ HEDC អន្តរជាតិ និងជាអ្នកឯកទេសផ្នែក​អភិ​វឌ្ឍន៍ធនធានមនុស្សបានមានប្រសាសន៍ថា ដើម្បី​សម្រេចបានជោគជ័យលើហានិភ័យ​ក្នុង​មុខ​របរផ្សេងៗ គឺ​ទាមទារឱ្យម្ចាស់អាជីវកម្ម ឬ​ថ្នាក់ដឹកនាំមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំ និង​បច្ចេកទេសនៃការគ្រប់គ្រងប្រកបដោយ​ប្រសិទ្ធ​ភាពខ្ពស់៕