ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​សំយោគ​ទី​២៤ របស់​អង្គការ ILO បង្ហាញ​ថា​វិស័យ​កាត់ដេរ​មាន​សញ្ញា​ងើបឡើង​វិញ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២៤ មិថុនា គំរោង​រោងចក្រ កាន់តែ​ប្រសើរ​នៅ​កម្ពុជា អង្គការ​ពលកម្ម​អន្ដរជាតិ (ILO) បាន​ចេញផ្សាយ​នូវ​របាយការណ៍ សំយោគ​ទី​២៤ ស្ដី​ពី​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា ដែល​បាន​វាយតំលៃ​លើ​ការ អនុលោម​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​របស់ប្រទេស​កម្ពុជា និង​បទដ្ឋាន​ការងារ​អន្ដរជាតិ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​នាំ​ចេញ​ ។ របាយការណ៍​នេះ ឆ្លុះ​បញ្ចាំង​ពី​ទិន្នន័យ​នៃការ​អនុលោម​តាម

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២៤ មិថុនា គំរោង​រោងចក្រ កាន់តែ​ប្រសើរ​នៅ​កម្ពុជា អង្គការ​ពលកម្ម​អន្ដរជាតិ (ILO) បាន​ចេញផ្សាយ​នូវ​របាយការណ៍ សំយោគ​ទី​២៤ ស្ដី​ពី​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា ដែល​បាន​វាយតំលៃ​លើ​ការ អនុលោម​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​របស់ប្រទេស​កម្ពុជា និង​បទដ្ឋាន​ការងារ​អន្ដរជាតិ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​នាំ​ចេញ​ ។ របាយការណ៍​នេះ ឆ្លុះ​បញ្ចាំង​ពី​ទិន្នន័យ​នៃការ​អនុលោម​តាម​ច្បាប់ ដោយ​យោង​តាម របាយការណ៍​ត្រួតពិនិត្យ​រោងចក្រ​ចំនួន​១៥៧ ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០០៩ ដល់​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០១០​។ របាយការណ៍​នេះ ផ្ទុក​នូវ​ព័ត៌មាន​ជា​ច្រើន រួម​មាន​ព័ត៌មាន​អំពី​ទំហំ​រោងចក្រ ក៏​ដូច​ជាទិន្នន័យ​ប្រៀបធៀប​អំពី​ការ​អនុលោម​តាម​សិទ្ធិ​ជា​មូលដ្ឋាន និង​លក្ខខណ្ឌ​ការងារ​ដែល ត្រូវ​បាន​កំណត់ ដើម្បី​សម្រួល​ដល់​ការ​តាម ដាន​នូវ​កំរិត​នៃ​ការ​អនុលោម​តាម​ច្បាប់​នា ពេល​កន្លង​មក​។

នេះ​គឺជា​របាយការណ៍​លើក ដំបូង​ហើយ ដែល​បង្ហាញ​ពី​ការ​កើនឡើង​នូវ កំរិត​ការងារបើ​ប្រៀបធៀប​ទៅ​នឹង​របាយ ការណ៍​មុន​ៗ ចាប់តាំងពី​របាយការណ៍ សំយោគ​ទី​២១ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ៣១ តុលា ឆ្នាំ​២០០៨ ។
កំរិត​ការងារ​បាន​កើនឡើង​បន្ដិច​ចាប់តាំងពី​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០០៩ បើ​ទោះបីជា​មាន ការ​បិទ​រោងចក្រ​មួយ​ចំនួន​បន្ថែម​ទៀត​ក៏ដោយ ។ ទោះបីជា​កំរិត​ការងារ​នៅ​តែ​មាន ការ​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន​ក៏​ដោយ ក៏​ការ​បាត់ បង់​ការងារ​ដែល​កើតឡើង​ដោយសារ​តែ​វិបត្ដិ​ហិរញវត្ថុ​ពិភពលោក​នេះ​នៅ​មាន​កំរិត​ថេរ ដូចដែល​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ភាគរយ ថយ​ចុះ​តិចតួច​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ (៦%) បើ​ប្រៀបធៀប​ជាមួយនឹង​ភាគរយ​ដែល សង្កេត​ឃើញ​នៅ​ក្នុង​ឆ្នាំ​មួយទៀត (១២,៥%) ។ ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជ កម្ម​ក៏​បាន​បង្ហាញ​ពី​ការ​ងើបឡើង​វិញ នៃ វិស័យ​កាត់ដេរ ដោយ​កំរិត​នៃ​ការ​នាំ​ចេញ​ក្នុង រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១០ លើស​ពី កំរិត​នៃ​ការ​នាំ​ចេញ​នៅ​ក្នុង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំទៅ ។

ទោះបីជា​កង្វល់​លើ​បញ្ជា​មួយ​ចំនួន​នៅ​តែ មានជា​ពិសេស​ទាក់ទង​នឹង​សេរីភាព​ក្នុង​ការ បង្កើត​អង្គការ​វិជ្ជាជីវៈ និង​ការ​រើសអើង​ក៏ដោយ ក៏​កំរិត​នៃ​ការ​អនុលោម​ទៅ​តាម​ច្បាប់ នៅ​តែ​មាន​កំរិត​ខ្ពស់ ។ ការ​អនុលោម​ទៅ​នឹង ការ​ទូទាត់​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​មានការ​កែ​លំអ​ខ្លះ​នៅ​ក្នុង​បញ្ហា​ចំនួន​៤ ក្នុង ចំណោម​បញ្ហា​ចំនួន​៦ ដែល​ត្រូវ​បាន​រាយការណ៍ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​សិក្សា មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ពលកម្ម អន្ដរជាតិ(ILO) និង​ត្រូវ​បាន​អនុវត្ដ​ដោយ វិទ្យាស្ថាន​កម្ពុជា ដើម្បី​សិក្សាការ​អភិវឌ្ឍន៍ បង្ហាញ​ថា មាន​កម្មករនិយោជិត​តិចតួច​ជាង មុន បាន​ជួបនឹង​ការ​ថយ​ចុះ​នូវ​ប្រាក់​ចំណូល ដោយសារ​តែ​ការ​កាត់​បន្ថយ​នូវ​ម៉ោង​ធ្វើការ​ធម្មតា និង​ម៉ោង​ធ្វើការ​បន្ថែម ការ​តំរូវ​ឱ្យ​សុំ ច្បាប់​ឈប់​សម្រាក និង​ការ​ព្យួរការងារ​នៅ ក្នុងឆ្នាំនេះ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស ចុង​ក្រោយ​កាលពី​ឆ្នាំ​មុន ។ ផ្ទុយ​ទៅ​វិញ កម្មករនិយោជិត​ភាគច្រើន​បាន​រាយការណ៍​ថា ពួក​គេ​មិន​មាន​លុយ​គ្រប់គ្រាន់ ដើម្បី​ចំណាយ លើ​តំរូវការ​ជា​មូលដ្ឋាន​ដូច​ជា អាហារ ការស្នាក់​នៅ និង​ការ​ថែទាំ​សុខភាព​ជាដើម ។

លទ្ធផល​សំខាន់​ដែល​បាន​រក​ឃើញ​បានបង្ហាញ​ថា វិស័យ​កាត់ដេរ​កំពុង​បង្ហាញ​នូវ សញា​នៃ​ការ​ងើបឡើង​វិញ ពី​វិបត្ដិ​សេដ្ឋកិច្ច ហើយ​កំរិត​ការងារ​មានការ​កើនឡើង​បន្ដិច បន្ដួច បើ​ប្រៀបធៀប​ទៅ​នឹង​របាយការណ៍មុន ។ កម្មករនិយោជិត​ជាង​ពីរ​ភាគ​បី​កំពុង ធ្វើការ​នៅ​ក្នុង​រោងចក្រ​ដែល​មាន​កម្មករ និយោជិត​ចំនួន​១.០០០​នាក់ ឬ​ច្រើន​ជាង​នេះ បើ​ទោះបីជា​កាលពី​ឆ្នាំ​មុន មានការ​ធ្លាក់​ចុះ ចំនួន​៩% នូវ​រោងចក្រ​ដែល​មាន​កម្មករ​និ​យោ ជិត​ពី​១.០០០​នាក់​ទៅ​២.០០០ នាក់​។ ៧៩% នៃ​រោងចក្រ​ដែល​បាន​ត្រួតពិនិត្យ​មើល​មាន សហជីព​យ៉ាង​ហោច​ណាស់​មួយ ពោល​គឺ​កើន ឡើង​ចំនួន​៣5 ពី​របាយការណ៍​សំយោគ​ទី ២៣ ។ ការ​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​ដែល ពាក់ព័ន្ធ​នឹង​សិទ្ធិ​ជា​មូលដ្ឋាន​មិន​មានការ​ផ្លាស់​ប្ដូរ​លើស​ពី​៣5 បើ​ប្រៀបធៀប​ទៅ​នឹង​របាយ ការណ៍​មុន​។ ភាគរយ​នៃចំ​នួ​រោងចក្រ​ដែល បាន​រើសអើង​ចំពោះ​កម្មករនិយោជិត (​ជា ធម្មតា​ការ​រើសអើង​លើ​ភេទ​) គឺ​មាន​ចំនួន ១៣% ពោល​គឺ​កើនឡើង​ពី​១០%ហើយ​ភាគ រយ​ដែល​មានការ​រើសអើង​ប្រឆាំង​នឹង​សហ ជីព គឺ​មាន​ចំនួន​២% ពោល​គឺ​កើនឡើង​១% ហើយ​ការ​រំខាន​ដល់​សេរីភាព​សមាគម​របស់ កម្មករនិយោជិត​មាន​ចំនួន​២% ដោយ​ធ្លាក់​ចុះ ពី​៣% ។

ទិន្នន័យ​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ដែរ​ថា ពុំមាន​កម្មករនិយោជិត​ក្រោម​អាយុ​ត្រូវ​បាន រក​ឃើញ ខណៈ​ពេល​ដែល​មាន​កម្មករ​និ​យោ ជិត​ក្រោម​អាយុ​ចំនួន​ម្នាក់ នៅ​ក្នុង​របាយ ការណ៍​មុន​។ រោងចក្រ​ចំនួន​៩% ក្នុង​ចំណោម រោងចក្រ​ទាំងឡាយ​ដែល​ត្រូវ​បាន​ត្រួតពិនិត្យមើល មាន​កូដកម្ម​ដែល​ភាគរយ​នេះ​បាន​ធ្លាក់ ចុះ​ពី​១៤% នៅ​ក្នុង​របាយការណ៍​មុន ។ ចំណែក​ការ​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​ប្រាក់ ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត ពេញ​សិទ្ធិ គឺ​មាន​កំរិត​៩៩% ពោល​គឺ​ថយ​ចុះ ពី​កំរិត​១០០% នៅ​ក្នុង​របាយការណ៍​មុន ។ សំរាប់​កម្មករនិយោជិត​ម្ដងម្កាល​វិញ ការ​អនុ លោម​ទៅ​តាម​ច្បាប់​ក្នុង​ការ​ផ្ដល់​ប្រាក់​ឈ្នួល អប្បបរមា គឺ​មាន​កំរិត​៩៣%ពោល​គឺ​កើន ឡើង​ពី​៨៩% ក្នុង​រោងចក្រ​ដែល​ជួល​កម្មករ និយោជិត​ម្ដងម្កាល ។រោងចក្រ​ចំនួន​៩៨% បាន​ផ្ដល់​ការ​ឈប់ សំរាក​ប្រចាំឆ្នាំ​ដែល​មាន​រយៈពេល​១៨​ថ្ងៃ ។

ការ​អនុលោម​ទៅ​នឹង​លក្ខខណ្ឌ​ប្រាក់​ឈ្នួល សំរាប់​ការ​លំហែ​មាតុភាព ធ្លាក់​ចុះ​ចំនួន​៧% ខណៈ​ពេល​ដែល​ការ​អនុលោម​តាម​លក្ខខណ្ឌ នៃ​ការ​ឈប់​សំរាក​ឈឺ ដោយ​មាន​ប្រាក់​ឈ្នួល គឺ​មាន​កំរិត​៧៨% ពោល​គឺ​កើនឡើង​៣% បើប្រៀបធៀប​ជាមួយនឹង​របាយការណ៍​មុន ។ ការ​អនុលោម​ទៅ​តាម​ច្បាប់​ស្ដី​ពី​កំហិត​ភាព ញឹកញាប់ និង​រយៈពេល​នៃ​ការ​ធ្វើការ​បន្ថែមម៉ោង បាន​ធ្លាក់​ចុះ​ចំនួន​៣% បើ​ប្រៀបធៀប នឹង​របាយការណ៍​មុន ។ បើ​ទោះបីជា​មានការ កើនឡើង​នូវ​ម៉ោង​ធ្វើការ​បន្ថែម​ក៏​ដោយ ក៏ ការ​ធ្វើការ​បន្ថែម​ម៉ោង​គឺជា​ការ​ស្ម័គ្រចិត្ដ ពោល​គឺ​បាន​កើនឡើង​ចំនួន​៣% ។ លក្ខខណ្ឌ ផ្ដល់​ឧបករណ៍​ការពារ​ខ្លួន​កើនឡើង​ចំនួន​១% ចំណែកឯ​ការ​តំឡើង​របាំង​ការពារ​ម្ជុល​លើ ម៉ាស៊ីនដេរ កើនឡើង​ចំនួន​៦% ។ ចំណែក លក្ខខណ្ឌ​ធ្វើការ​បន្ថែម​ម៉ោង និង​សុខភាព និង សុវត្ថិភាព​ការងារ​មាន​បញ្ហា​ចំនួន​៨ ក្នុង ចំណោម​បញ្ហា​ធំ​ៗ​ចំនួន​១០ ដែល​មិន​ត្រូវ​បាន អនុលោម​តាម​ច្បាប់ ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង ពី​បញ្ហា​ដ៏​តឹងតែង ដែល​និយោជក​ជួប​ប្រទះ នៅ​ក្នុង​កា​ដោះស្រាយ​នូវ​បញ្ហា​ទាំងនេះ ។ តែ ទោះបី​យ៉ាងណា​ក៏​ដាយ ក៏​មានការ​កែ​លំអរ នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​សុវត្ថិ ភាព​សារធាតុ​គីមី ៕