ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្វាមី​​អាមេ​រិក​7គូរៀបការ​ស្រាត​នៅ​​តំបន់​​​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ប្រទេស​ហ្សាម៉ាអ៊ីក

12 ឆ្នាំ មុន

យោង​​​ទៅតាម​ប្រភព​​​​​ព័ត៌​មាន​​​ពី​កាសែត​​អង់​គ្លេស​​​ដេលី ម៉េល ​​​ចេញ​ផ្សាយ​​ កាលពីថ្ងៃ​​​សុក្រ ​ទី១៧ កុម្ភៈ ​ឆ្នាំ២០១២ ​បានឱ្យ​ដឹង​ថា ​​៖ គូស្វា​មី​​​​អាមេ​រិក៧គូ ​​បានសម្រេច​ចិត្ត​រៀប​អាពាហ៍​ពិពាហ៍​ស្រាត​​នៅ​ក្នុង​តំបន់​​រមណីយដ្ឋាន​មាត់​សមុទ្រ​​​​មួយ​កន្លែង​​​​​​នៅ​ក្នុង​ប្រទេស​​​ហ្សា​ម៉ាអ៊ី​ក។ ​ការ​រៀប​ការ​​នេះ ត្រូវ​បាន​ប្រារព្ធ​​ធ្វើ​​ឡើង​​កាល​ពី​ថ្ងៃអង្គារ ​​ទី១៤ ​​កុម្ភៈ​​​ ឆ្នាំ​២០១២ ចំ​ថ្ងៃ​​​នៃក្តី​ស្រឡាញ់​​ Valen-tine’s Day ។ ​នៅ​ក្នុង​​ពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ គូស្វាមី​មួយគូ​បាន​បង្ហាញ​​ចំណាប់អារម្មណ៍​​ថា ៖ ​​យើង​​ស្រឡាញ់​គ្នា​ស្រាត​​បាន​ ហេតុ​អ្វី​​​បាន​ជា​យើង​​មិន​អាច​រៀបការ​​​​​ស្រាត​​បាន?

យោង​​​ទៅតាម​ប្រភព​​​​​ព័ត៌​មាន​​​ពី​កាសែត​​អង់​គ្លេស​​​ដេលី ម៉េល ​​​ចេញ​ផ្សាយ​​ កាលពីថ្ងៃ​​​សុក្រ ​ទី១៧ កុម្ភៈ ​ឆ្នាំ២០១២ ​បានឱ្យ​ដឹង​ថា ​​៖ គូស្វា​មី​​​​អាមេ​រិក៧គូ ​​បានសម្រេច​ចិត្ត​រៀប​អាពាហ៍​ពិពាហ៍​ស្រាត​​នៅ​ក្នុង​តំបន់​​រមណីយដ្ឋាន​មាត់​សមុទ្រ​​​​មួយ​កន្លែង​​​​​​នៅ​ក្នុង​ប្រទេស​​​ហ្សា​ម៉ាអ៊ី​ក។ ​ការ​រៀប​ការ​​នេះ ត្រូវ​បាន​ប្រារព្ធ​​ធ្វើ​​ឡើង​​កាល​ពី​ថ្ងៃអង្គារ ​​ទី១៤ ​​កុម្ភៈ​​​ ឆ្នាំ​២០១២ ចំ​ថ្ងៃ​​​នៃក្តី​ស្រឡាញ់​​ Valen-tine’s Day ។ ​នៅ​ក្នុង​​ពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ គូស្វាមី​មួយគូ​បាន​បង្ហាញ​​ចំណាប់អារម្មណ៍​​ថា ៖ ​​យើង​​ស្រឡាញ់​គ្នា​ស្រាត​​បាន​ ហេតុ​អ្វី​​​បាន​ជា​យើង​​មិន​អាច​រៀបការ​​​​​ស្រាត​​បាន? គូស្វាមី​​មួយគូនេះ ​​បាន​​និយាយ​​បន្ត​ទៀត​ថា ៖ ​ការ​រៀបការ​​​ស្រាត​បែបនេះ វា​អាច​ជួយ​​ឱ្យ​យើង​​ចងចាំ​​​អនុស្សាវរីយ៍​​បានល្អ​ជាង​ការ​រៀប​ការធម្មតា  ។  ​​

ចំណែក​គូ​ស្វាមី​មួយគូ​ទៀត​បាន​និយាយថា៖ ​ខ្ញុំ​សប្បាយ​ចិត្ត​​​នឹង​ការ​រៀប​ការ​​ស្រាតបែបនេះខ្លាំង​ណាស់ ​បើ​​​ទោះ​​ជា​វា​មើល​ទៅ​​ ហាក់ដូច​ជា​រឿង​ព្រេង​​ក៏​ដោយ ។ ទោះ​បី​​ជា​គេ​រៀប​ការ​គ្មាន​សម្លៀក​បំពាក់បែបនេះក្តី តែ​កូនកំលោះ-ក្រមុំទាំង៧​គូ​នោះ​បាន​យកបាច់ផ្កា​បិទបាំង​កន្លែង​សំខាន់ៗរបស់​ពួក​គេ​មិន​ឱ្យ​ឃើញ​នោះទេ ។ បើ​តាមសម្តី​​ស្ត្រី​ម្នាក់​ដែលបម្រើ​ការ​​នៅ​ក្នុង​រម​ណីយដ្ឋាន​​នោះបានឱ្យ​​ដឹង​ថា ៖​​​ នេះគឺជា​​​​លើក​ទី​១ហើយ​​​​ដែល​​ការ​រៀប​​​អាពាហ៍ពិពាហ៍​ស្រាត​នៅ​​ក្នុងរមណីយដ្ឋាន​​ឆ្នេរ​សមុទ្រ​​​​ហ្សា​ម៉ាអ៊ី​កគិតចាប់​តាំងពី​ឆ្នាំ​២០០៣ ។ ស្ត្រី​រូបនោះ​​បាន​ប្រាប់ឱ្យ​ដឹង​ទៀតថា ពិធីរៀបអាពាហ៍​ពិពាហ៍​ស្រាត​នេះ ពុំ​មាន​ការ​តវ៉ា​​ពីអ្នក​​ធ្វើដំណើរ​​កម្សាន្ត​​​នៅ​​លើ​ឆ្នេរនោះ​ទេ ។

លោក​ Portia Simpson  នាយក​រដ្ឋ​មន្ត្រី​របស់​ប្រទេសហ្សា​​ម៉ាអ៊ី​ក ពុំ​មាន​ប្រតិ​កម្ម​ទៅ​នឹង​ការរៀបការ​ស្រាតនេះទេ ​រីឯ​រដ្ឋ​មន្ត្រី​​​ក្រសួង​ទេសចរណ៍​របស់ប្រទេស​នេះ​បាន​និយាយ​ថា ៖ ​​​ការរៀប​ការ​គ្មានសម្លៀកបំពាក់​​បែបនេះ ​វាគឺជា​រឿង​​មួយ​​ចម្លែក​​ ក៏ប៉ុន្តែ​ជា​ផ្នែក​មួយ​ទាក់​ទាញ​អ្នកទេស​ចរបានច្រើន​ដែរ  ៕