ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​ឡើង​ដល់​ជិត ​១០០​ដុល្លារ ​ក្នុង​១​បារ៉ែល ដោយសារ​កម្តៅ​នៃ​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា

1 ខែ មុន

អន្តរជាតិ ៖ ប្រេង​ឆៅ​អន្តជាតិ​បាន​ជួញដូរ​នៅ​ក្នុង​តម្លៃ​ជិត ១០០ ដុល្លារ​អា​មេ​រិ​ក ក្នុង​១​បារ៉ែល នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៦ និង​ជា​លើក​ដំបូង​បង្អស់ ចាប់តាំងពី​ខែកក្កដា​មក ដោយសារ​ការ​វាយប្រហារ​ដែល​កំពុង​កើនឡើង​កម្តៅ​ខ្លាំង​ទូ​ទាំង​តំបន់​មជ្ឈិមបូព៌ា បាន​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ពី​តំបន់​នោះ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters​។

តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent ស្តង់ដា​អន្តរជាតិ បាន​កើនឡើង ១,៣% ដល់ ៩៩,២២ ដុល្លារ​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ១ និង ១៥ នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​)​។ រីឯ​ប្រេង​ឆៅ West Texas Intermediate របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង ១,២% ដល់​តម្លៃ ៩៤,១៣ ដុល្លារ​ក្នុង​១​បារ៉ែល​។ តម្លៃ​ប្រេង​ឆៅ Brent បាន​ហក់​ឡើង ២៥% ចាប់តាំងពី​ដើមខែ​សីហា​មក ដោយសារ​តែ​ក្តី​សង្ឃឹមលើ​ដំណោះស្រាយ​ជា​អចិន្ត្រៃយ៍​ចំពោះ​សង្គ្រាម​ដែល​មាន​រយៈពេល​៦​ខែ​មក​ហើយ​នោះ ស្រាប់តែ​បាន​រលាយ​បាត់​ទៅ​វិញ ហើយ​ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើងជា​ថ្មី​ម្តងទៀត​។

សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​កើន​កម្តៅ​កាន់តែ​ខ្លាំង កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ខណៈ​ពេល​ដែល​ក្រុម​ហ៊ូ​ធី​ក្នុង​ប្រទេស​យេ​ម៉ែ​ន ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​ទីក្រុង​ជា​ច្រើន​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​នេះ​កាន់តែ​ទាញ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​ឱ្យ​ចូល​ក្នុង​ជម្លោះ​កាន់តែ​ជ្រៅ​។

ការ​កើនឡើង​កម្តៅ​យ៉ាង​គំហុក​នៃ​សង្គ្រាម​រយៈពេល​៦​ខែ​នេះ កងកម្លាំង​សហរដ្ឋអាមេរិក​បាន​វាយប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អ៊ី​រ៉​ង់​ជា​ច្រើន​គ្រឿង ហើយ​អ៊ី​រ៉​ង់​បាន​ឆ្លើយ​តប​ដោយ​ការ​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អា​មេ​រិ​ក​ក្នុង​ប្រទេស​ហ្ស​ក​ដា​នី ព្រមទាំង​បាន​វាយប្រហារ​លើ​បណ្តា​កប៉ាល់​ដឹក​ជញ្ជូន​ផ្សេង​ទៀត​ផង​ដែរ​។

ការ​វាយប្រហារ​ចុង​ក្រោយបង្អស់​ទាំងនេះ គំរាមកំហែង​កាន់តែ​ខ្លាំង​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​មជ្ឈិមបូព៌ា ដែល​កំពុង​តែ​មាន​ភាព​តានតឹង​ស្រាប់​ទៅ​ហើយ ដោយសារ​តែ​ការ​វាយប្រហារ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ក្នុង​តំបន់ និង​ផ្លូវ​ដឹក​ជញ្ជូន​សំខាន់​ៗ៕