ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​ប័ណ្ណ​សរសើរ​ដល់​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​អ្នកដំណើរ​​ផ្លូវ​គោក​ដែល​អនុ​វត្ត​ល្អ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ​សុវត្ថិ​ភាពចរាចរណ៍ផ្លូវគោក​សហការ​ជាមួយ​ អគ្គស្នងការដ្ឋាននគរបាលជាតិបានរៀបចំ​ពិធី​ប្រកាស និងផ្តល់ប័ណ្ណសរសើរដល់​ក្រុម​ហុ៊ន​ដឹក​ ជញ្ជូនអ្នកដំណើរផ្លូវគោកដែលមានសុវត្ថិភាព​ល្អ​ជាងគេប្រចាំឆ្នាំ២០១១ នៅព្រះរាជាណា​ចក្រ​កម្ពុជា ។

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ​សុវត្ថិ​ភាពចរាចរណ៍ផ្លូវគោក​សហការ​ជាមួយ​អគ្គស្នងការដ្ឋាននគរបាលជាតិបានរៀបចំ​ពិធី​ប្រកាស និងផ្តល់ប័ណ្ណសរសើរដល់​ក្រុម​ហុ៊ន​ដឹក​ជញ្ជូនអ្នកដំណើរផ្លូវគោកដែលមានសុវត្ថិភាព​ល្អ​ជាងគេប្រចាំឆ្នាំ២០១១ នៅព្រះរាជាណា​ចក្រ​កម្ពុជា ។

ពិធីនេះត្រូវបានរៀបចំនៅសាលប្រជុំនៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិនារសៀលថ្ងៃទី១៣ កុម្ភៈ ២០១២ ក្រោមអធិបតីភាព​លោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណ​ការ និង​ដឹកជញ្ជូន និងជាអនុប្រធាននៃគណៈកម្មាធិ​ការ​ជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក លោក​នាយ​ឧត្តម​សេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​ជាអនុប្រធានគណៈ​កម្មាធិ​ការ​ជាតិសុវត្ថិ​ភាពចរាចរណ៍​ផ្លូវគោក លោក​ឧត្តមសេនីយ៍ទោហ៊ឹម យ៉ាន ប្រធាននាយកដ្ឋាន​នគរ​បាលសណ្តាប់ធ្នាប់ និង​មានការចូលរួមពី​ស្នង​ការរងនគរបាលខេត្ត រាជ​ធានី ព្រមទាំង​តំណាងក្រុមហុ៊នដឹកជញ្ជូនអ្នក​ដំណើរជា​ច្រើន​​អង្គ​ភាព ។

នៅក្នុងកិច្ចប្រជុំនោះដែរលោកតូច ចាន់​កុសល បានមានប្រសាសន៍ថា ការវាយតម្លៃ និង​លើកសរសើរដល់ក្រុមហ៊ុនដឹក​ជញ្ជូននាពេលនេះ គឺ​ធ្វើឡើងដោយផ្អែកតាមសេច​ក្តីជូនដំណឹងលេខ​២៣៨ ចុះថ្ងៃទី២៥ មករា ២០១១ ដល់ក្រុមហុ៊ន​ដឹកជញ្ជូនទាំងអស់​ស្តីពី​ការលើកសរសើរដល់​ក្រុម​ហ៊ុនណាដែលមាន​សុវត្ថិភាពចរាចរណ៍ខ្ពស់ជាង​គេ។ រហូតមកដល់​ដើមឆ្នាំ២០១២នេះ គណៈ​កម្មាធិការចរាចរណ៍​ផ្លូវគោក​សហ​ការ​ជាមួយ​អគ្គស្នងការដ្ឋាននគរបាល​ជាតិបានធ្វើការវាយ​តម្លៃ ដោយផ្អែកលើឯកសារ​កត់ត្រាដោយ​ភ្នាក់​ងារនគរបាលចរាចរ​ពេញមួយឆ្នាំកន្លង​មក។

លោក​បន្តថា មូលដ្ឋានសម្រាប់ពិចារណាមាន​ចំនួន​៤គឺ ១-គ្មាន​គ្រោះថ្នាក់ ២-មានការគោរព​ច្បាប់ចរា​ចរណ៍​ផ្លូវគោកបានល្អ ៣-គ្រប់គ្រងអ្នក​បើកបរ​បា​នល្អ និង​៤-ផ្តល់សេវាដឹកអ្នក​ដំណើរ​បាន​ល្អ ។ ការវាយតម្លៃត្រូវបានធ្វើឡើង​ដោយ​អនុ​លោម​តាមសមាមាត្រនៃចំនួនយានយន្ត​ដែល​ក្រុមហុ៊ន​នីមួយៗគ្រប់គ្រង។ ដោយសារ​នេះ​ជា​ឆ្នាំទីមួយ​នៃ​ការអនុវត្តវិធានការខាងលើ​ ការ​ជ្រើសរើសបាន​សម្រេច​យកក្រុមហ៊ុនដឹកជញ្ជូន​អ្នក​ដំណើរណា ដែល​អនុវត្តន៍លើមូលដ្ឋាន​ពិចារណាបានប្រសើរជាងគេ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់​ដំបង៕