ធនាគារ SBC ផ្តល់នូវប្រព័ន្ធធនា​គារ​តាម​រយៈទូរស័ព្ទដៃទំនើបទាំងបីប្រភេទដំបូង​បំផុត


ធនាគារ SBC ផ្តល់នូវប្រព័ន្ធធនាគារ​តាម​រយៈ​ទូរស័ព្ទដៃទំនើបទាំងបីប្រភេទគឺ Android, Apple IOS និង Blackberry។ នេះគឺជាប្រព័ន្ធ​ធនា​គារតាមរយៈទូរសព្ទដៃដំបូងបំផុតនៅ​កម្ពុជា​តាមរយៈទូរស័ព្ទដៃដ៏ទំនើបបំផុតទាំងបីប្រភេទ​ក្នុងពេល​ជាមួយគ្នា។

ជាមួយនឹងការរីកចំរើនឥតឈប់ឈរនៃ​ប្រភេទទូរស័ព្ទដៃទំនើបៗក្នុងប្រទេស​កម្ពុជា ស្រប​នឹងចំណេះដឹងខាងបច្ចេកវិទ្យារបស់អតិថិ​ជន ធនាគារ SBC បានផ្តល់នូវប្រព័ន្ធធនាគារ​ដ៏​ទំនើបបំផុតនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​របស់អតិថិជនដើម្បីប្រើប្រាស់ប្រព័ន្ធធនាគារ​តាម​រយៈទូរស័ព្ទដៃ ដូចអ្វីដែលពួកគាត់ចង់បាន​ធនា​​គារ​​ដែល​នៅតាមខ្លួនរបស់គាត់ជាប់ជានិច្ច គ្រប់ទី​កន្លែង និងគ្រប់ពេលវេលា។ ជាមួយ​ប្រព័ន្ធ​​ធនាគារ​នេះ​អតិថិជនអាចស្វែងរកព័ត៌មាន ការ​គ្រប់​គ្រង និង​តាមដានប្រព័ន្ធហិរញ្ញវត្ថុតាម​រយៈ​ទូរស័ព្ទ។ ជា​មួយប្រព័ន្ធធនាគារតាមទូរស័ព្ទ​នេះ​ធនា​គារ SBC អាចផ្តល់នូវសេវាកម្មងាយ​ស្រួល​​កាន់តែច្រើន​ឡើងដូចជា Alert, Interactive Enquiries and Payment, ដែល​សម្រួល​​ដល់​អតិថិជនដល់ប្រើប្រាស់ប្រព័ន្ធ​ធនាគារតាម​រយៈទូ័រសព្ទដៃដែលមានសុវត្ថិភាព​គ្រប់ពេល​វេលានិងគ្រប់វិធីដែលអតិថិជន​ជ្រើស​រើស។

លោក Andy kun, អគ្គនាយក និង​ជា​នាយក​​ប្រតិបត្តិរបស់ធនាគារ SBC បានមាន​ប្រសាសន៍​ថា យើងមានក្តីរំភើបណាស់​ដែល​យើង​អាច​ផ្តល់អត្ថប្រយោជន៍នានារបស់ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទដល់អតិថិជនរួមមានការ​គ្រប់​​គ្រង​ថវិកាប្រចាំថ្ងៃដែលអាចធ្វើឱ្យពួកគាត់​មាន​​ការ​ស្ងប់ចិត្ត។ ជាមួយនឹងភាពរវៀស និង​សុវត្ថិ​​ភាព​ខ្ពស់របស់ប្រព័ន្ធធនាគារតាម​ទូរស័ព្ទ​របស់​​ធនាគារ SBC យើងអាចដាក់ធនាគារ SBC នៅក្នុងហោប៉ៅរបស់អតិថិជន។ យើង​ជឿ​ជាក់យ៉ាងមុតមាំថា ការប្រើប្រាស់ទូរស័ព្ទអាច​ជួយសម្រួលដល់ជិវិតប្រចាំថ្ងៃដូចជាការទៅដល់​ធនាគារពិតៗដែលនេះកាន់តែងាយស្រួល និង​មាន​ប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃថ្មីនេះមិនត្រឹម​តែ​អាចអនុញ្ញាតឱ្យអតិថិជនចូលប្រើប្រាស់ (Log on) គណនីរបស់ពួកគាត់ និងធ្វើប្រតិ​បត្តិ​ការ​ផេ្សងៗ​ជាមួយទូរស័ព្ទ Android Smart Phone, Android Tablets, Blackberry phone, Blackberry Playbook, Iphone or Ipad ប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនអាចទាញយក (Download) កម្មវិធីជំនួយផ្សេងៗដើម្បីស្វែងរក​ធនាគារ SBC និងទូ ATM ដែលនៅជិតពួក​គាត់​បំផុតតាមរយៈសេវាកម្មចង្អុលបង្ហាញ​ទីតាំង GPS ដែលមាននៅក្នុងទូរស័ព្ទទំនើបទាំងនោះ។

សេវាកម្មរបស់ធនាគារ SBC តាមទូរស័ព្ទដៃ​អាចឱ្យអតិថិជនប្រើប្រាស់នូវគ្រប់ប្រតិបត្តិ​ការទាំងអស់ក្នុងគរណីរបស់ពួកគាត់ដូចជាការ​បង់ប្រាក់តាមរយៈកាតឥណទាន បង់វិក្កយបត្រ​ផ្សេងៗ ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ រៀប​ចំ​គម្រោងពេលវេលា និងការគ្រប់គ្រង ការ​ចំណាយ ​ការផ្ទេរមូលនិធិផ្សេងៗចំពោះគរណី SBC ដូចគ្នា និងស្ថាប័នហិរិញ្ញវត្ថុផេ្សងៗក្នុង​ស្រុក។

ដើម្បីជ្រាបច្បាស់អំពីព័ត៌មានបន្ថែមអតិជន​អាចចូលមើលក្នុងគេហទំព័រ sbc-bank.com/mBanking អំពីធនាគារ SBC។ ធនាគារ SBC បានរីកចំរើន និងបានក្លាយជា​ផ្នែក​មួយក្នុងប្រទេសកម្ពុជា ដែលបានបម្រើ​អតិថិ​ជនជាលក្ខណៈអាជីវកម្មនិងឯកជន។ ចាប់​តាំងពីដំណើរការដំបូងក្នុងឆ្នាំ១៩៩៣ យើងបាន​រីកចំរើនជាដរាបហើយបានក្លាយជាស្ថាប័នធនា​គារដែលរស់រវើកបំផុតមួយ​លើ​ប្រព័ន្ធធនាគាក្នុង​ប្រទេសកម្ពុជាដែលរួមមានទាំងចំនួនអតិជន និង​សេវាកម្មផ្សេងៗ។ សព្វថ្ងៃនេះយើងបានឈរ​ជើង​យ៉ាងរឹងមាំក្នុងប្រទេសកម្ពុជាអាស្រ័យដោយ​ការគាំទ្រពីអតិថិជនដែលជាកម្លាំង​ចលករ​ជំរុញ​សំខាន់បំផុតរបស់យើង។

ធនាគារ SBC គឺជាសមាជិកធនាគារ​ដំបូង​បំផុតរបស់ Visacard ក្នុងតំបន់អាស៊ីអាគ្នេយ៍​ដែល​បានសម្រេចនូវ Full EMV chip card insurance និងទទួលបានឋានៈក្នុងឆ្នាំ២០០៣ និងក៏ជាស្ថាប័នហិរញ្ញវត្ថុដំបូងបំផុតក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកដែលទទួលបាននិងប្រើប្រាស់ EMV security Standard ដែលប្រើប្រាស់ Diebold Opteva ATM ដើម្បីការ​ពារ​អតិ​ថិជន​របស់ខ្លួនពីបញ្ហាសក្កានុពលនានាទាក់ទងនឹងការ​ប្រើប្រាស់ATM។

សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ sbc-bank.com ទំនាក់ទំនង៖ TekSophal SBC Bank  Phone: 855 23 88 55 00 Email:sophal@sbc-bank.com៕

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ